» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11503 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701674 នាក់

រដ្ឋាភិបាលកាណាដាព្រមានប្រជាពលរដ្ឋខ្លួនពីហានិភ័យអសកម្មសន្តិសុខនិងចាប់ជម្រឹតអនឡាញ

កាណាដា​៖​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​រដ្ឋាភិបាល​កាណាដា ដែល​គេ​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​នៅ​ថ្ងៃទី​៦ មីនា ឆ្នាំ​២០២៥ គេ​ឃើញ​កាណាដា​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​មក​កម្ពុជា ។​​នៅ​សារ​ក្រើនរំលឹក​ដល់​ពល​រដ្ឋកា​ណា​ដា​ដែល​ចង់​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កាណាដា បានលើកឡើង​ពី ចំណុច​ហានិភ័យ​សន្តិសុខ សណ្តាប់ធ្នាប់​ជាច្រើន​ចំពោះ​ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា​ប្រទេស​កម្ពុជា​ដែល មាន​ជាំ​អាទិ៍​ការបោកប្រាស់​សំដៅ​ក្រុម​ទេសចរ​បរទេស ដែល​អាច​ជាការ​ឆបោក​តាម​អន​ឡាញ ឬ​ការចាប់​បង្ខំ​របស់​ឧក្រិដ្ឋជន​ដែល​ជំរុញ​ឲ្យ​អ្នកទេសចរ​ទៅ​ម៉ាស៊ីន ATM ដើម្បី​បង្ខំ​ពួកគេ​ឲ្យ​ដក​ប្រាក់​។​a cananda cambodia 

​អាជ្ញាធរ​កាណាដា​ក៏បាន​លើកឡើង​ពី​ករណី​ជនរងគ្រោះ​ដែល​ត្រូវគេ​ឆបោក និង​ជំរិត​ទារប្រាក់​តាម​ច្រកព្រំដែន​។ អ្នកមួយ​ចំនួន​បាន​រាយការណ៍​ថា មន្ត្រី​ព្រំដែន​បាន​សុំ​ឲ្យ​ពួកគេ​បង់ថ្លៃ​បន្ថែម​ដើម្បី​អាច​ចូល​ប្រទេស​កម្ពុជា​។ រដ្ឋាភិបាល​កាណាដា​បាន​លើក​ពី ករណី​ឆបោក ការ​ជំរិត​ទារប្រាក់ និង​ឧក្រិដ្ឋកម្ម​ជា​បណ្តាញ កើតមានឡើង​ច្រើន ជាពិសេស​នៅ​ក្រុងព្រះសីហនុ និង​ក្រុង​ប៉ោយប៉ែត​។​​កាណាដា​ដែល​ប្រកាសថា​នឹង​បើក​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ​ក៏បាន​លើកឡើង​ពី​ករណី​រំលោភ​ផ្លូវភេទ​ដែល​ធ្លាប់​កើតមាន​ក្នុងប្រទេស​កម្ពុជា ជាពិសេស​លើ​ស្ត្រី​បរទេស​។ តាម​ស្ត្រី​រងគ្រោះ ករណី​មួយចំនួន​បាន​កើតឡើង​នៅតាម​ផ្ទះសំណាក់​ដែល​សំបូរ​អតិថិជន​ជា​យុវវ័យ​។​

​សូមបញ្ជាក់ថា​មួយរយៈ​កាល​ចុង​ក្រោយនេះ កម្ពុជា ឧស្សាហ៍​ជួប​រឿងអាស្រូវ​ជុំវិញ​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការជួញដូរ​មនុស្ស ជាពិសេស​ទៅលើ​ជនបរទេស​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន Nikkei Asia កាលពី​ខែកញ្ញា ឆ្នាំ​២០២៣ ធ្លាប់បាន​ស្រង់​សម្តី​អ្នកជំនាញ​ទេសចរណ៍​ក្នុង​តំបន់​ថា អ្នកដំណើរ​ជាច្រើន​បាន​លុបចោល​ផែនការ​ទៅ​ទស្សនា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​មានការ​ព្រមាន​ពី​ប៉ូលិស អំពី​ការចាប់​ជំរិត ឲ្យ​ទៅធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​ហៅថា Scam​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ក្រសួងការបរទេស​កម្ពុ​ជាតា​មរយៈ​អ្នកនាំពាក្យ​លោក ជុំ ស​ន្ទ​រី បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃទី​១៦ មីនា ថា លោក​នឹង​ប​ញ្ចូ​ន​ករណី​ព្រមាន​ពី​ហានិភ័យ​សន្តិសុខ​សង្គម​ដែល​រដ្ឋាភិបាល​កាណាដា​បានលើកឡើង​ខាងលើនេះ ទៅកាន់​នាយកដ្ឋាន​ដែល​ពាក់ព័ន្ធ​។​​សូមបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០២៤​កន្លងទៅ ក្រសួងមហាផ្ទៃ​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នគរបាល​អ​ន្ត​រ​ជាតិ និង​ដៃគូ​សហប្រតិបត្តិការ​ទាំ​ង​ក្នុង និង​ក្រៅ​តំបន់​សរុប​បាន​ចំនួន ៦០៦​ករណី​។ នេះ​បើ​យោ​តាម​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួងមហាផ្ទៃ​។

​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្ពុជា​តែងតែ​ចូលរួម​យ៉ាងសកម្ម និង​មាន​ឆន្ទៈ​ខ្ពស់​ជានិច្ច ក្នុង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ និង​បទល្មើស​នានា​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី ពហុភាគី និង​ក្នុង​តំបន់ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​រួម ទាំង​កម្រិត​ការងារ​ក្នុង​ដែន​អធិបតេយ្យ និង​តាមរយៈ​យន្តការ​ជា​អន្តរជាតិ​។​លោក ទូច សុ​ឃៈ ក៏បាន​ឱ្យដឹង​ដែរ​ថា ឆ្នាំ​២០២៤ កន្លងទៅ ក្រសួង​ក៏បាន​បញ្ជូន​មន្ត្រី​នគរបាលជាតិ​ចំនួន ៩៥៦​រូប ទៅ​ចូលរួម​វេទិកា​តំបន់ និង​អន្តរជាតិ​នានា​ចំនួន ២០៨​លើក ដើម្បី​លើកកម្ពស់​សមត្ថភាព ជំនាញ និង​ការធ្វើការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​នគរបាល​អ​ន្ត​រ​ជាតិ និង​ដៃគូ​សហប្រតិបត្តិការ​៕a canada cambodia1 a onligne kid nap 
​