» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1590 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767656 នាក់

ខ្មែរ​៤​នាក់​រងរបួស​នៅ​ប្រទេស​ម៉ាលី​ដោយសា​ការ​បំផ្ទុះ​គ្រាប់បែក​

 

​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​៤​នាក់​ដែល​បំរើការ​ឲ្យ​អង្គការសហប្រជាជាតិ​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​ប្រទេស​ម៉ាលី​) ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​កម្ពុជា​) ។​ក្រសួងការពារជាតិ​ក​ម្ពុ​ជា បានប្រកាសថា ក្រុម​ភេរ​វក​បើករថយន្ត​មួយគ្រឿង ចូល​ទីតាំង​ប្រតិបត្តិការ​មួយ​របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ាលី​។a maly 

​ហេតុការណ៍​នេះ បាន​បណ្តាលឱ្យ​ភេរ​វករ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ស្លាប់​នៅនឹងកន្លែង និង​បាត់​បង់ជីវិត ជនជាតិ​ម៉ាលី​២​នាក់ ព្រមទាំង​មាន​អ្នករបួស​១៤​នាក់ ដែល​ក្នុងនោះ​ក៏មាន​ពលរដ្ឋ​ខ្មែរ​ដែល​បម្រើ​ការឱ្យ​អង្គការសហប្រជាជាតិ ចំនួន​៤​នាក់​ផងដែរ ដោយមាន​ម្នាក់​របួសធ្ងន់ និង​៣​នាក់​ទៀត​របួសស្រាល​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន ប្រាប់ ថា សម្រាប់​កម្លាំង​រក្សា សន្តិភាព​របស់​កម្ពុជា (​ទាហាន​មួក​ខៀវ​) ដែល​បំពេញបេសកកម្ម​នៅ​តំបន់​នេះ មិនមាន​គ្រោះថ្នាក់​ដោយហេតុ​ការណ៍​ខាងលើ​ទេ​។ ហើយ​រហូតមក​ដល់ពេលនេះ ជនរងគ្រោះ​ជនជាតិខ្មែរ​ដែល​របួស​ធ្ងន់​នោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​២ របស់​ចិន​នៅក្នុង​ប្រទេស​ម៉ាលី ចំណែកឯ​អ្នករបួស​ស្រាល​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត បញ្ជាក់​អោយដឹងថា ពលរដ្ឋ​ខ្មែរ​ដែល​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ រួមមាន​៖

១. លោក ភិន សារ៉ាន់ ជា​អតីត​បុគ្គលិក​បម្រើការ CMAC ដែល​ចាប់ផ្តើម​ចូល​បម្រើការ​ជា​អ្នកបកប្រែ​ភាសា​ជាមួយ UNMAS ចាប់ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ រងរបួស​ធ្ងន់ បាក់ឆ្អឹង​ជំនី និង​របួស​ក្បាល​។

២. លោក ហ៊ុល សុខ​ហេង ជា​អតីត​បុគ្គលិក​បម្រើការ CMAC រង​រួប​ស្រាល​។
៣. លោក រៀម ឌី ជា​អតីត​នាយក​ប្រតិបត្តិ​ការកម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​ក្នុង​អង្គការ CMAC រងរបួស​ស្រាល​។
៤. លោក សំ រដ្ឋា ជា​អតីត​បុគ្គលិក​អង្គការ Hello TRUST រងរបួស​ស្រាល​។a maly a maly1