» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6818 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671458 នាក់

ករណីឡានមែសឺដែសបុករទេះស្លាប់មនុស្សនៅក្រុងតាខ្មៅ ភាគីរថយន្តបង្កបានសងសំណងជាទឹកប្រាក់ចំនួន១៨,៥០០ដុល្លារសាម៉ីខ្លួនអ្នកបង្ករចូលខ្លួន!

 

កណ្តាល ៖ តំណាងភាគីរថយន្តបង្ករួមទាំងលោកមេធាវី និងក្រុមគ្រួសារសពរបស់យុវតីរងគ្រោះអាយុ១៤ឆ្នាំ បានចូលមកដោះស្រាយគ្នា នៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។ក្នុងនោះតំណាងភាគីរថយន្តបង្កបានសងសំណងជាទឹកប្រាក់ចំនួន១៨,៥០០ដុល្លារ ហើយក្រុមគ្រួសារជនរងគ្រោះក៏បានពិភាក្សាគ្នានិងស្ម័គ្រចិត្តទទួលសំណងក្នុងរង្វង់ទឹកប្រាក់នេះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ។

ករណីយ៍បើតាមនគរបាលខេត្តកណ្តាលបានឲ្យដឹងថានៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ម្ចាស់រថយន្តបង្កបានចូលខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីផងដែរ។a mecedes kill6 

សូមបញ្ជាក់ថា៖នៅវេលាម៉ោង១១:២០នាទីយប់ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦នៅចំណុចមុខផ្សារទំនេីប LUCKY ផ្លូវជាតិលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមានករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងតាខ្មៅខេត្តកណ្តាល។រថយន្តទំនើប មួយគ្រៀងម៉ាកម៉ែកសឺដែស(Mercedes AMG S65) ស្លាកលេខ "កម្ពុជា JEC.SENG បាន បើកទៅបុ.ក​ម៉ូតូសណ្ដោងរ៉ឺម៉កដឹកអេតចាយ ប៉ើងខ្ទាតក្រឡាប់ផ្ងាជើង។ក្នុងហេតុការណ៍នោះមានមនុស្សម្នា,ក់ស្លាប់ និងអ្នករួមដំណើរ(ស្ត្រីម្នា,ក់និងក្មេងតូច៣នាក់) រងរបួស  ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋរាយការណ៍ថា ម្ចាស់រថយន្តបានព្យាយាមបើករត់គេចវេសពីការទទួលខុសត្រូវ ពីកន្លែងកើតហេតុទាំងបែកកង់ ។តែត្រូវពលរដ្ឋជួយដេញតាមរហូតឃាត់បាន ទើបដឹងថាជនបង្កបើកបរក្នុងស្ថានភាពស្រវឹង ហើយទុករថយន្តចោល រួចហៅគ្នាបើករថយន្តទំនើប២គ្រឿងទៀត​ មកដឹកចេញទៅបាត់ទៀត។

 

 ជនរងគ្រោះក្នុងហេតុការណ៍គឺឪពុកម្ដាយគ្រួសាររើសអេតចាយដង្ហើយរកយុត្តិធម៌ឲ្យកូនស្រីវ័យ១៣ឆ្នាំដែលត្រូវបានអ្នកបើកបររថយន្តស៊េរីទំនើប​ ​Mercedes ស្លាកលេខ «កម្ពុជា JEC-SENG» ​ សពក្មួយស្រី​ត្រូវបានយកទៅបានបូជានៅវត្ត​ ព្រែកសំរោង​ តែក្រុមគ្រួសារគ្មានលុយធ្វើបុណ្យ។ គ្រួសារនេះមានកូនប្រុសស្រី៧នាក់ឥលូវស្លាប់ម្នាក់នៅសល់កូន៦នាក់ចំណែកប្ដីក៏មានជម្ងឺប្រចាំកាយមិនអាចដើរបានឆ្ងាយមិនអាចធ្វើការធ្ងន់​។កូនស្រីវ័យ១៣ឆ្នាំរស់គឺជាទីពឹងបង្អែកជួយរើសអេតចាយជាមួយឪពុកម្ដាយដើម្បីចិញ្ចឹមប្អូនៗឥលូវកូនស្រីក៏ស្លាប់កូនតូចទើបតែអាយុបាន៨ខែក៏រងរបួសបែកក្បាល​។ភាពទីទល័បានបង្ខំឲ្យគ្រួសារគ្មានជម្រើសត្រូវតែទទួលសំណងនិងមិនដាក់ពាក្យប្តឹងជនបង្ក។a mecedes kill a mecedes kill3 a mecedes kill4 a mecedes kill5 a mecedes kill7