» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3702 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773459 នាក់

តំណាងម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចូលបុណ្យសពលោកអនុសេនីយ៍ត្រី ប្រាក់ ដា ទព័មួកខៀវដែលពលីនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ស្វាយរៀង៖ តំណាងកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង អនុសាខា យុវជនកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោកស្រី ចាន់ សារ៉ាន់ និងក្រុមគ្រួសារនៃសព លោកអនុសេនីយ៍ត្រី ប្រាក់ ដា បម្រើការនៅមជ្ឈមណ្ឌលគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានពលីជីវិត កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។a die bliue army 

ពិធីបុណ្យនេះរៀបចំឡើងនៅគេហដ្ឋាននៃសព ក្នុងភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។លោក ឃុន សាម៉េង បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា " ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេកជាមួយនឹងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក និងញាត្តិសន្តានជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ដ៏ល្អប្រពៃថ្លៃថ្លា។ ការពលីជីវិតរបស់ លោកអនុសេនីយ៍ត្រី បា្រក់ ដា ជាការបាត់បង់វីរយុទ្ធជនកម្ពុជាមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប ដែលបានបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងមនុស្សជាតិ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកនាំមកនូវសុខសន្តិភាពសម្រាប់ពិភពលោកទាំងមូល ជាពិសេស សម្រាប់ប្រជាជននៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី បា្រក់ ដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។"

សូមបញ្ជាក់ថាដែរថាបើគិតចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវចំនួនជិត១ម៉ឺននាក់ ទៅបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។

គិតត្រឹមខែកក្កដា ឆ្នាំ ២០២៤ លោក អាទល់ ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព ឱ្យដឹងថាកងទ័ពមួកខៀវកម្ពុជាចំនួន១១រូប បានបាត់បង់ជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បើគេរាប់បញ្ចូល ការបាត់បង់ជីវិតរបស់កងទ័ពមួកខៀវចំនួន២រូបទៀតនិងម្នាក់ទៀតលើកនេះ នាពេលនេះទៀត គឺមានន័យថាចំនួនកងទ័ពមួកខៀវកម្ពុជា ដែលបាត់បង់ជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ គឺកើនដល់១៤រូបហើយ។a die blue army1 a die blue army2 a die blue army3