» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1651 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469153 នាក់

ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​នាំ​កូន​អាយុ​៦​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល នៅ​ខណ្ឌមានជ័យ​

​ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យ​ភ្លើង​ប្រច័ណ្ឌ​បាន​យក​កាំបិត​ចាក់​សម្លាប់​ប្រពន្ធ​ក្នុង​បន្ទប់ដេក​ស្ថិតក្នុង​ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​រួច​បីកូន​អាយុ​៦​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​នៅ​យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៣ ។a kill vn3 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ប្រហែល​ម៉ោង​១០​យប់ គេ​លឺ​សំឡេង​ស្ដ្រី​ជា​ប្រពន្ធ បាន​ស្រែកយំ និង​ហៅ​ឲ្យ​គេ​ជួយ​។ ពេលនោះ​អ្នកជិតខាង​នាំគ្នារ​ត់ទៅ​មើលឃើញ​ស្ដ្រី​រងគ្រោះ​ដេក​ដួល​ឈាម​ពេញ​ខ្លួន ហើយ​បាត់​កូនប្រុស​ម្នាក់ ឃើញតែ​កូនស្រី​នៅ​ជាមួយ​ជនរងគ្រោះ ហើយ​អ្នកជិតខាង​បាន​សួរ​នាង​តូច​បាន​ប្រាប់ថា «​ប៉ា​វៃ​ម៉ាក់​»​។ ភ្លាមនោះ អ្នកជិតខាង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ នៅក្បែរ​ផ្ទះ ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៣​នេះ ទទួល​ព័ត៌មាន​ថា​ជនរងគ្រោះ​បាន​ស្លាប់បាត់​ហើយ​។

​បុរស​ជា​ប្ដី​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អុក អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ ហើយ​ប្រពន្ធ​ក៏​ជា​ជនជាតិ​វៀតណាម​ដូចគ្នា​ដែរ​។​បច្ចុប្បន្ន​ពួកគេ​មានកូន​២​នាក់ ហើយ​កូនប្រុស​ម្នាក់​អាយុ​ប្រហែល​៦​ឆ្នាំ ត្រូវបាន​ឪពុក​ដែលជា​ជនសង្ស័យ​នាំយកទៅ​ជាមួយ នៅពេល​រត់គេចខ្លួន​ក្រោយ​ចាក់​ប្រពន្ធ​។​កម្លាំង​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់អង្រែលើ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​សហការ​ជាមួយនឹង​ជំនាញ​សមត្ថកិច្ច​ចក្ខុ​និង​កោសល្យវិច័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កំពុងតែ​ធ្វើ​កំណត់ហេតុ​នៅ​ទីតាំង​កន្លែង​ដែល​កើតហេតុ​៕a kill vn a kill vn1 a kill vn4