» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10440 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700611 នាក់

នាយក​ក្រុង​ហុងកុង​ប្រឈម​ការប្រឆាំង​តាំងពី​តាមផ្លូវ​រហូតដល់​ក្នុង​សភា​


​ចិន​ហុងកុង​៖​លោកស្រី ខា​រី ឡាំ​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​បាន បញ្ឈប់​ការ​ថ្លែង​សុន្ទរកថា​នៅក្នុង​សភា​ដើម្បី​បង្ហាញ​ពី​កម្មវិធី​គោលនយោបាយ​របស់លោក​ស្រី​កាលពី​ថ្ងៃ​ពុធ​ទី​១៦​តុលា ដោយសារ​ក្រុម​សមាជិកសភា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ស្រែក​បង្ខំ​ដល់​ទៅ​ពីរដង​ហៅ​លោកស្រី​ថា “​ម៉ែ​ប៉ូលិស​ម៉ាហ្វីយ៉ា​”​ហើយ​បន្ទាប់មក​បាន​អំពាវនាវ​ឱ្យ​លោកស្រី​លាលែង​ពី​តំណែង​នៅក្នុង​ភាពវឹកវរ ដែល​បណ្តាលឱ្យ​លោកស្រី​ដើរចេញ​សភា​នីតិប្បញ្ញត្តិ​។​a hong lam 

លោកស្រី​ត្រូវបាន​ក្រុម​សមាជិកសភា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ស្រែក​ឌឺដង​ដោយ​ដោយ​ដៃ​កាន់​ផ្ទាំង​បដា​បង្ហាញ​រូប​បាតដៃ​លោកស្រី​ឡាំ​ប្រឡាក់​ឈាម​។ ពួកគេ​ក៏បាន​ប្រើ​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​ដើម្បី​បំភ្លឺ​មុខ​របស់​លោកស្រី​ឡាំ​និង​បញ្ចាំង​លើ​ជញ្ជាំង​នៅ​ពីក្រោយ​លោកស្រី​ជាមួយនឹង​ការទាមទារ​សំខាន់ៗ​របស់​ក្រុមបាតុករ​ផងដែរ​។​

​ទោះ​មិនបាន​ថ្លែង​ក្នុង​សភា​លោកស្រី​ឡាំ​បានមក​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ជាង​មួយ​ម៉ោង​តាមរយៈ​វីដេអូ​វិញ​។ ប៉ុន្តែ​ការស្វាគមន៍​ដ៏​អរិភាព​នៅក្នុង​សភា​ប្រៀបដូចជា​ការ​ទះកំផ្លៀង​ចំពោះ​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​រូបនេះ ដែល​កំពុង​ដោះស្រាយ​មិន​ចេញ​នូវ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​ពី​ប្រជាបលរដ្ឋ ដែល​ឥឡូវនេះ​ឈានចូល​ដល់​ខែ​ទី ៥ ។​

តែ​នៅ​​៧៥ នាទី​បន្ទាប់ពី​ការចាប់ផ្តើម​ថ្លែង​សុន្ទរកថា​ដែល​បាន​គ្រោងទុក​ពីមុន លោកស្រី​ឡាំ​បាន​ថ្លែង​វា​ម្តងទៀត​តាមរយៈ​វីដេអូ​លីង ជាមួយ​ទង់ជាតិ​ចិន​នៅ​ខាងស្តាំ​ដៃ​គាត់ និង ទង់ជាតិ​ហុងកុង​នៅ​ខាងឆ្វេង​ដៃ​គាត់​។​ទីភ្នាក់ងារ សារព័ត៌មាន ក្យូ​ដូជ​ប៉ុន បាន​ឲ្យ​ដឹងថា​៖​រដ្ឋាភិបាល​ហុងកុង គ្រោង​នឹង​ដក​ជា​ផ្លូវការ នូវ​ច្បាប់​ធ្វើ​បត្យាប័ន​ចិន ដែល​បង្កឱ្យមាន​ការតវ៉ា​ប្រឆាំង នឹង​រដ្ឋាភិបាល​រយៈពេល ១៩ សប្តាហ៍​កន្លងមក ។​

​ការផ្លាស់ប្តូរ​នេះ នឹង​ធ្វើតាម​ការអត្ថាធិប្បាយ គោលនយោបាយ​ប្រចាំឆ្នាំ របស់​មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam នៅ​ក្រុមប្រឹក្សា​នីតិ​ប​ញ្ញ​តិ្ត ដែល​ក្នុងនោះ​លោកស្រី ក៏​នឹង​ដោះស្រាយ​បញ្ហា​ជីវភាព ដូចជា​លំនៅដ្ឋាន និង​ការផ្គត់ផ្គង់​ដីធ្លី​។​​សុន្ទរកថា​គោលនយោបាយ​ទី ៣ របស់លោក ស្រី គឺជា​ការចាប់ផ្តើម​នៃ​សម័យប្រជុំ​ក្រុមប្រឹក្សា នីតិប្បញ្ញត្តិ​ថ្មី​ចាប់​តាំង ពី​វា​ត្រូវបាន​បង្ខំ​ឱ្យ​ផ្អាក នៅ​ដើមខែ​កក្កដា នៅពេលដែល​ក្រុមអ្នកតវ៉ា​ខ្លះ​បាន​លួច​ចូល និង​បំផ្លាញ​អគារ​។​

​ដោយ​ពណ៌នា​ទឹកដី​ចិន​ពាក់កណ្តាល​ស្វយ័ត​នេះ​កំពុង​ឆ្លងកាត់ “​វិបត្តិ​ធំៗ​” លោកស្រី​ឡាំ​បាន​និយាយថា “​ប្រជាជន​កំពុង​សួរថា​តើ​ហុងកុង​នឹង​វិល​មករក​ភាពប្រក្រតី​វិញ​ទេ​?”​។ ​លោកស្រី​ឡាំអំពាវនាវ​ឱ្យ​ប្រជាជន​៧,៦​លាន​នាក់ “​ចេះ​ស្រឡាញ់​ទីក្រុង​” ដោយ​ដាស់តឿន​ថា ការបន្ត​អំពើហិង្សា​និង​បាចសាច​សេចក្តី​ស្អប់ខ្ពើម​នឹង​ធ្វើឱ្យ​បាត់បង់​តម្លៃ​ស្នូល​របស់​ហុងកុង​៕a hong lam2 a hong kong mas1 

​