» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31371 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598790 នាក់

ចិនសាង​សង់​ផ្លូវ​យន្ត​ហោះ​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​អេន​ធី​ឡូប ហ្វីលីពីន បញ្ជូននាវាធំបំផុត និងយន្តហោះ ទៅដេញនាវាស្រាវជ្រាវចិនក្បែរកោះតៃវ៉ាន់

 

ប្រទេសចិន៖ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានឱ្យដឹងថា ខ្លួនបានបញ្ជូននាវាធំបំផុត និងយន្តហោះមួយគ្រឿង ទៅដេញនាវាស្រាវជ្រាវចិនដែលធ្វើសកម្មភាពនៅក្បែរខេត្ត Batanes ជិតកោះតៃវ៉ាន់ ខណៈនាវាឆ្មាំឆ្នេរសមុទ្រចិនបានបើកមកជួយអន្តរាគមន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។a china iland 

អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីន លោក Jay Tarriela បានឱ្យដឹងថា ប្រតិបត្តិការនេះបានរារាំងការស្រាវជ្រាវខុសច្បាប់ និងបង្ខំឱ្យនាវាចិន JIA HAI KE 7 ចាកចេញពីកន្លែងដែលខ្លួនលួចសំចត។ នាវាស្រាវជ្រាវនេះ បានសំចតនៅចម្ងាយប្រមាណ ៣៧ ម៉ាយល៍សមុទ្រ ភាគពាយព្យកោះ Itbayat តាំងពីថ្ងៃទី២៨ ខែកញ្ញាមក។

ក្នុងប្រតិបត្តិការនោះ នាវា BRP Teresa Magbanua ប្រវែង ៩៧ ម៉ែត្ររបស់ហ្វីលីពីន បានបើកទៅកៀកនាវាចិនក្នុងចម្ងាយប្រមាណ ៩០ ម៉ែត្រ ហើយបានទម្លាក់ទូកកៅស៊ូល្បឿនលឿនឱ្យបើកឡោមព័ទ្ធ និងប្រកាសតាមវិទ្យុទាក់ទងឱ្យចាកចេញ។ ពេលនោះ នាវាឆ្មាំឆ្នេរសមុទ្រចិនបានបើកមកជួយបាំងការពារ និងប្រកាសតបតវិញតាមវិទ្យុទាក់ទង។

ហ្វីលីពីនចាត់ទុកវត្តមានរបស់នាវាឆ្មាំឆ្នេរសមុទ្រចិន ជារឿងគួរឱ្យសង្ស័យ ព្រោះនាវា JIA HAI KE 7 ជានាវាឯកជន ដែលនាំឱ្យគេសង្ស័យពីទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន និងគោលបំណងពិតប្រាកដក្នុងការលួចប្រមូលទិន្នន័យក្បែរបណ្ដាញខ្សែកាបក្រោមបាតសមុទ្រក្នុងច្រក Luzon។

ចំណែកស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថានាវាស្រាវជ្រាវរបស់ខ្លួនកំពុងបំពេញការងារធម្មតាក្នុងដែនទឹកចិន ព្រមទាំងបានចោទហ្វីលីពីនវិញថាជាអ្នកបង្ករឿង និងទាមទារឱ្យបញ្ឈប់ការជ្រៀតជ្រែកលើការស្រាវជ្រាវវិទ្យាសាស្ត្ររបស់ប៉េកាំង ។

 

 ក្រៅពីរឿងនេះប្រទេស​ចិន​ត្រូវបានគេដឹងថាបាននិងកំពុងកសា​​សាង​សង់​ផ្លូវ​យន្ត​ហោះ​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​អេន​ធី​ឡូប (Antelope Reef) នៃ​ប្រជុំ​កោះ​បារ៉ាសែល​ (Paracels) កំពុង​ដំណើរ​ការ​ដោយ​រលូន​ រំពឹង​ថា​នឹង​ចប់​សព្វ​គ្រប់​ត្រឹម​ពាក់​កណ្ដាលឆ្នាំ​២០២៧​​ ហើយ​នឹង​ជួយ​ពង្រឹង​កម្លាំង​យោធា​របស់​ចិន​​នៅ​​ក្នុង​តំបន់​មាន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​។ តាម​រយៈ​រូប​ភាព​ពី​ផ្កាយ​រណប​ គេ​ឃើញ​ថា​ក្រុម​ការ​ងារ​ផ្នែក​សាង​សង់​កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ ​ព្រម​ទាំង​ឃើញ​គំនរ​ក្រួស ​​បេតុង​អាម៉េ​ ​និង​ដង​ស្ទូច​។​រូប​ភាព​ដែល​ថត​បាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នោះ​ក៏​បង្ហាញ​កប៉ាល់​ដឹក​​ក្រួស​យ៉ាង​ពេញ​បើក​សំដៅ​ទៅ​រក​​មាត់ផែ​ដែល​ទើប​តែ​សាង​សង់​ថ្មី​។

នៅ​ពេល​ដែល​មូល​ដ្ឋាន​យោធា​របស់​ចិន​នៅ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​អេន​ធីឡូប​សាង​សង់​រួច​រាល់​ វា​នឹងក្លាយ​ជា​ទី​តាំង​សំខាន់​សម្រាប់​យោធា​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​សម្រាប់​មួយ​ទស​វត្ស​រ៍​ចុង​ក្រោយ​។ ពោល​គឺ​ពង្រីក​ទី​តាំង​បោះ​ជំហាន​របស់​កប៉ាល់​ចម្បាំង​ និង​យន្ត​ហោះ​ចម្បាំង​នៅ​លើ​ដែន​សមុទ្រ​ដែលអាច​នឹង​ក្លាយ​ជា​ទីលាន​ប្រយុទ្ធ​ដ៏​បង្ហូរ​ឈាម​នា​ពេល​អនា​គត​រវាង​ចិន និង​អាមេរិក​ និងសម្ព័ន្ធ​មិត្ត​អាមេរិក​ជុំ​វិញ​បញ្ហា​តៃ​វ៉ាន់​។a navy china philipin 

 

អ្នក​វិភាគ​ម្នាក់​ឈ្មោះ​បឹន ឡេវីស (Ben Lewis) យល់​ថា​ផ្លូវ​ហោះ​ហើរ​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​នេះ​អាច​នឹង​សង់​រួច​រាល់​យ៉ាង​យូរ​ត្រឹម​​ពាក់​កណ្ដាល​ទី​១​នៃ​ឆ្នាំ​២០២៧ ហើយ​បន្ទាប់​មក​ ការ​ចុះ​ចត​នៅ​លើ​ផ្លូវ​នោះ​ជា​លើក​ដំបូង​អាច​​នឹងចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២៧​ ឬ​អាច​មុន​នេះ​ផង​ក៏​ថា​បាន​។ ផ្លូវ​នេះ​មាន​ប្រវែង​៣គីឡូ​ម៉ែត្រ​​សង់​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​ដែល​ប្រទាញ​ប្រទង់​គ្នា​រវាង​ចិន និង​ប្រទេស​ដទៃ​ទៀត​នៃ​ប្រជុំ​កោះ​ស្ព្រែត​លី (Spratly)។

 

ប្រទេស​ចិន​មិន​ទាន់​ទទួ​លស្គាល់​ថា​មាន​ការ​សាង​សង់​មូល​ដ្ឋាន​សឹក​ថ្មី​ទេ​ ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​រាយ​ការណ៍​ថា​មូល​ដ្ឋាន​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​អេន​ធីឡូប​នោះ​ប្រើ​ប្រាស់​សម្រាប់​តម្រូវ​ការ​ស៊ីវិល​តែ​ប៉ុណ្ណោះ​ដូច​ជា​សម្រាប់​ព្យាករ​អាកាស​ធាតុ និង​ការ​ស្រាវ​ជ្រាវ​ដែន​សមុទ្រ​ជា​ដើម​។