» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2591 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005934 នាក់

សម្តេច​តេ​ជោ​ស​សើរ ម្ចាស់​លិខិត អរគុណ​កងទ័ព ដាក់​ក្នុង​កញ្ចប់​បាយ​


​បន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​២១​តុលា​ឆ្នាំ​២០២០​ក្នុង​ពិ​ធិ​ចែក​អំនោយ​ប្រជាពលរដ្ឋ​រងគ្រោះ​៥​ពាន់​គ្រួសារ​នៅ​បន្ទាយមានជ័យ​សម្តេច​តេ​ជោ​បា​នស​សើរ​និង​ជូន​រង្វាន់​ដល់​បុរស​ដែល​បា​នស​សេរ​លិខិត​ដាក់​ក្នុង​កញ្ចប់​បាន​អរគុណ​កងទ័ព​ដែល​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ដោយ​ចាត់ទុកថា​ជា​គំរូ​ល្អ​មួយ​។​a donat letter2 

សម្តេច​តេ​ជោ​ក៏បាន​រំលឹក​ពី​ប្រវត្តិ​ដែល​ជំនាន់​សម្តេច​តស៊ូ​ក៏មាន​ចលនា​ស​សេរ​សំបុត្រ​ដាក់​តាម​កញ្ចប់​បាយ​ស្លឹកចេក​ជូនពរ​កងទ័ព​ផងដែរ​។ បុរស​ដែល​នាយករដ្ឋមន្ត្រី​ស​សើរ​មានឈ្មោះ ញាណ សំ​បៀ​ន រស់នៅ​ក្នុងភូមិ​គោក​កឋិន ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​សរសេរ​លិខិត​នៅលើ​ក្រដាស់​ស​មួយ​សន្លឹក​ចេញពី​ទឹកចិត្ត​ពិត ស្មោះសរ អរគុណ​ដល់​កងទ័ព​កម្ពុជា ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន ពី​ទឹកជំនន់​។​​តាមរយៈ​លិខិត​ដែលមាន​ចារ​អក្សរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ភ្ជាប់​តាម​កញ្ចប់​បាយ​ផ្ញើជូន​ទាហាន កងទ័ព បុរស​រូបនេះ បាន​សម្តែង​ទឹកចិត្ត​អរគុណ​យ៉ាង​ជ្រាលជ្រៅ ពី​ទឹកចិត្ត​កងទ័ព ក្នុង​រំដោះប្រជាជន​ពី​គ្រោះធម្មជាតិ​ទឹកជំនន់​។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃទី ១៧ ខែតុលា ជំនន់​ទឹកភ្លៀង​បាន​ហូរ​មកពី​ប្រទេស​ថៃ​ចាក់​មកលើ​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​ធ្វើឱ្យ​ភូមិស្ថាន​របស់​ប្រជាជន​រាប់ពាន់​គ្រួសារ​រង​ការ​លិច​លង និង​ត្រូវ​ជម្លៀស​ជាច្រើន​គ្រួសារ​ផងដែរ​។ នៅ​ចំពោះមុខ​នៃ​ភាពអាសន្ន​នេះដែរ កង​ម្លាំ​ង​ចម្រុះ ទាំង​កងទ័ព និង​អាជ្ញាធរខេត្ត​គ្រប់​ជាន់ថ្នាក់ បាន​ចុះជួយ​អន្តរា​គម​ជម្លៀស​សង្គ្រោះ​ប្រជាជន​មក​ទីទួល​សុវត្ថិភាព​ទាន់ពេលវេលា​.​។​

 សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ បន្ទាប់ពី​ចែក​អំណោយ​នៅ​ថ្ងៃស្អែក​រួច សម្ដេច​នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ ហើយ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ សម្ដេច​នឹង​អញ្ជើញ​ត្រឡប់​ទៅកាន់​ខេត្តបន្ទាយមានជ័យ​សារជាថ្មី​ទៀត ដើម្បី​ពិនិត្យមើល សួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ជា​បន្តទៀត​។​​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ក៏ ដូចជា​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្ត​ចំពោះ​វិធានការ​សំខាន់ ៣​ក្នុងអំឡុង​ពេលនេះ ទី​១)​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ទី​២)​ជម្នះ​ការ​លំ​ការ​ជាមួយគ្នា​ក្នុងការ​គ្រប់គ្រង​ទឹកជំនន់ និង​ទី​៣)​យើង​ត្រូវ​ខិត​ស្តារ​អភិវឌ្ឍន៍​ឡើងវិញ​ក្រោយពេល​ទឹកជំនន់​៕a do bai a do bai1