» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 298 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796774 នាក់

រាជធានី​ភ្នំពេញ ត្រៀម​សប្បាយ​ខេត្តកណ្តាល​បិទផ្លូវ​ដើម្បី​ធ្វើ​កម្មវិធី​បើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេ​ជោ​»


​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២៤​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និង​ពិនិត្យ​ទីតាំង​ប្រារព្ធ​កម្មវិធី​ប្រគំ​តន្ត្រី​ជាក់ស្ដែង ដើម្បី​អបអរសាទរ​ពិធីបើកការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន តេ​ជោ​»​ព្រឹក ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២៤ នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ ព្រមទាំង​រៀបចំ​ពិធី​អុជ​ទៀនធូប សុំ​សេចក្ដីសុខ សេចក្ដីចម្រើន ដំណើរការ​កម្មវិធី ប្រកបដោយ​រលូន​។​a fonan 

​លោក ឃួ​ង ស្រេង បាន​លើកឡើងថា ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេ​ជោ​» នេះ ជា​ផលប្រយោជន៍​ដ៏​ធំធេង សម្រាប់​ប្រជាជាតិ​កម្ពុជា​យើង​។ គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ ជា​ព្រែកជីក​ប្រវត្តិសាស្ត្រ​លើក​ទី​១ នៅ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឲ្យ​បន្ត​សម្រេចបាន​ដើម្បី​ផលប្រយោជន៍​ខ្មែរ​ជំនាន់​ក្រោយ​។ យើង​ពិត​ជាមាន​ភ​ព្វ​វាសនា​ណាស់ ដែល​បាន​ចូលរួម​លើ​ការងារ​ព្រែកជីក​ហ្វូណន​-​តេ​ជោ​នេះ​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ការងារ​សំខាន់​របស់​កម្លាំង​សមត្ថកិច្ច គឺ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ពិធី​អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ នៅ​ថ្ងៃស្អែក​នេះ ដែល​ទាមទារ​ឲ្យ​កងកម្លាំង និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ស្មារតី​ខ្មែរ​រួម​ជាតិ​តែមួយ ធ្វើយ៉ាងណា​ឲ្យ​ពិធី​នេះ​ដំណើរ​ទៅដោយ​រលូន មាន​សុខ​សុវត្ថិភាព ជាមួយ​ភាពសប្បាយ​រីករាយ​។​

​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ នឹង​បើក​ការដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២៤​ស្អែក​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
គ្រប់​ខណ្ឌ គ្រប់​មន្ទីរ ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏មាន​ការរៀបចំ​អបអរសាទរ​ពិធីបើកការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ​នេះដែរ ដោយ​ធ្វើឡើង​នៅតាម​អង្គភាព​រៀងៗ​ខ្លួន មាន​ទាំង​ការដាក់​ទង់ជាតិ ទង់សាសនា និង​ការ​ទូងស្គ អោយមាន​ភាព​គគ្រឹក​គ​គ្រែង ក្នុង​ស្មារតី​ជាតិ​តែមួយ​។ ដោយឡែក វិហារ សាសនា​នានា នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក៏​មានការ​ទូងស្គ​បែបនេះ​ផងដែរ​។​

​ក្រោយ​ពិធីបើកការដ្ឋាន​បានបញ្ចប់ នៅ​រាត្រី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤ នឹងមាន​ការប្រគុំ​តន្ត្រី​នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ ដែលមាន​សិល្បករ និង​កីឡាករ ល្បីៗ​របស់​កម្ពុជា និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ជាមួយនិង​ការរៀបចំ​បាញ់​កាំជ្រួច នៅ​ទន្លេ​៤​មុខ ចំនួន​២​លើក នោះ​គឺ​នៅ​ម៉ោង​៧៖២០​នាទី និង​ម៉ោង​៩៖៩​យប់​។​

សម្រាប់​ខេត្តកណ្ដាល​វិញ​ក៏មាន​ការចេញ​សេចក្ដីជូនដំណឹង​ពី​ការបិទ​ចរាចរណ៍​ទាំងស្រុង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ និង​ផ្លូវ​នាវាចរ​គ្រប់​ប្រភេទ ចាប់ពី​ម៉ោង​០០៖០០​នាទី កណ្ដាលអធ្រាត្រ ដល់​ម៉ោង​១២៖០០​នាទី ថ្ងៃត្រង់​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ ដើម្បី​សម្រួល​ដល់​ការ​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ ក្រោម​អធិបតីភាព​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី​។​

​ក្នុង​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខេត្តកណ្ដាល បាន​បញ្ជាក់ថា អាជ្ញាធរ​សម្រេច​បិទ​ចរាចរណ៍​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ នៅលើ​កំណា ត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​ស្តុ​ប​បំបែក​ខ្នែង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ត្រង់​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ គ​.​ម​៣០+១៤០ ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ រហូតដល់​អ្នក​លឿង ត្រើយ​ខាងលិច និង​បិទ​ការធ្វើ​នាវាចរ​គ្រប់​ប្រភេទ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកណ្ដាល​។​

មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ ដែល​មានបំណង​ធ្វើដំណើរ​ចូល​រាជធានី​ភ្នំពេញ អាចធ្វើ​ចរាចរណ៍ ចេញពី​ផ្លូវជាតិ​លេខ​១ ពី​អ្នក​លឿង ត្រើយ​ខាងកើត វាង​តាម​ផ្លូវជាតិ​លេខ​១១ ដល់​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ បន្ត​មក​ផ្លូវជាតិ​លេខ​៨ ដល់​ស្ពាន​ព្រែក​តា​មាក់ ឆ្លង​ចូល​ផ្លូវជាតិ​លេខ​៦ និង​អាច​បន្ត​ធ្វើដំណើរ​តាម​មហាវិថី​ឈ្នះ​-​ឈ្នះ ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៥​។ ចំពោះ​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ ពី​រាជធានី​ភ្នំពេញ​ទៅ​អ្នក​លឿង អាច​វាង​ត្រឡប់​តាម ទិសដៅ​ដូច​បាន​រៀបរាប់​ខាងលើ​៕a fonan1 a fonan2 a fonan3 a fonan4