» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 204 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745539 នាក់

អាជ្ញាធរខេត្ត​ព្រះសីហនុ​ជួយសង្គ្រោះ​ស្ត្រី​ជរា​ម្នាក់​សង្ស័យ​កូនចៅ​បោះបង់ចោល​

​ខេត្ត​ព្រះសីហនុ ៖ លោកយាយ ឈុន ឡៃ​គើ​ន មាន​អាយុ​៩៥​ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និង​ពិការ​ជើង ជា​ជន​ចាស់ជរា​ដែល​វង្វេង​ផ្ទះ ត្រូវ​កូន ឬ​សាច់ញាតិ​យកមក​បោះបង់ចោល នៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​អាជ្ញាធរខេត្ត​នាំយកមក​ស្នាក់នៅ មណ្ឌល​បុរី​កុមារ ខេត្ត​ព្រះសីហនុ បណ្ដោះអាសន្ន​សិន​។ នៅ​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក គួច​ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​បង្ហោះ​នៅក្នុង facebook របស់លោក​ថា​, (​សីលធម៌ គុណធម៌ សប្បុរសធម៌ មនុស្ស​គ្រប់គ្នា សុទ្ធតែ​អះអាងថា​ខ្លួន​មាន ។ តែ​សំរាប់​លោកយាយ នៅឯណា​?) ករណី​យ៍​លោកយាយ​ឈុន​ឡៃ​គី​ដែល​ត្រូវ​កូនចៅ​បោះបង់ចោល​នេះ​វា មិន​ខុសពី​ពាក្យចាស់​បុរាណ ម្ដាយ​ម្នាក់​ចិញ្ចឹម​កូន ១០​នាក់​រស់ ប៉ុន្ដែ​កូន​១០​នាក់ មិនអាច​ចិញ្ចឹម​ថែ​ម្ដាយ​ម្នាក់​មិនបាន ។ សង្ឃឹមថា​កូនៗ ដែល​ឃើញ​ព័ត៌មាន​ហើយ​រូតរះ​ឡើង ធ្វើបុណ្យ​ទាន់​ខែភ្លឺ !a old woman 

​លោក​ចៅសង្កាត់​លេខ​១​ក្រុងព្រះសីហនុ និង​លោកស្រី ប្រាក់ ច​ន្ទ័​សុខា ក្នុងនាម​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ព្រមទាំង​វត្តមាន​ថ្នាក់ដឹកនាំ​មន្ទីរ​កិច្ចការនារី​ខេត្ត​និង​មន្ទីរ​អង្គភាព​ពាក់​ព​ន្ធ័​នៅ​សាលាសង្កាត់​លេខ​១​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​៧​កុម្ភៈ​២០២៣​នេះ​បាន​ជួយសង្គ្រោះ​លោកយាយ​ដើម្បី​រងចាំ​កូនចៅ​ឬ​សាច់ញាតិ​មក​ទទួលយក​វិញ​។​​សូមបញ្ជាកថា​ក្រោយ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា​ឃើញ​ជីដូន​មួយរូប​វ​យ័​ជាង​៩០​ឆ្នាំ​នៅ​ម្តុំ​ឃ្លាំង​លើ​សង្កាត់​លេខ​១ ដែល​ដំបូង គេ​សន្និដ្ឋានថា​ទំនងជា​វង្វេង​ផ្ទះ​ឬ​វង្វេង​សាច់ញាតិ អាជ្ញាធរ​មូលដ្ឋាន​ក៏​ចុះសាកសួរ​និង​ក្រោយមក​បាន​នាំ​ជីដូន​រូបនេះ​មក​មើលថែរ​បណ្តោះអាសន្ន​នៅ​សាលាសង្កាត់​លេខ​១​ក្រុងព្រះសីហនុ​។ ក្នុងពេល​រង់ចាំ មិនឃើញ​កូនចៅ សាច់ញាតិ​មក​ទទួលយក មន្ត្រីសង្កាត់​និង​ក្រុមការងារ​សង្គ្រោះ ក៍​បានរៀបចំ​កន្លែង​ឲ្យ​លោកយាយ​សម្រាន្ត​នៅ​សាលាសង្កាត់​លេខ​១​ជា​បណ្តោះអាសន្ន និង​ដាក់​ឲ្យ​មាន​អ្នកមើល​ថែទាំ​លោកយាយ​រូបនេះ ចាប់តាំងពី​យប់​ថ្ងៃទី​៥​កុម្ភៈ​បន្ត​រហូតមកដល់​យប់​ថ្ងៃ​៦​កុម្ភៈ​២០២៣ ក៏​នៅតែ​មិនឃើញ​មានកូន​ចៅ​មក​ទទួលយក ទើប​អជ្ញាធរ​រដ្ឋបាលខេត្ត និង​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​រៀបចំ​ដោះស្រាយ​ជា​បណ្តោះអាសន្ន​បែបនេះ​។​លោកយាយ ឈុន ឡៃ​គើ​ន មាន​អាយុ​៩៥​ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និង​ពិការ​ជើង ជា​ជន​ចាស់ជរា​ជិះ​តែ​រទេះ​វង្វេង​មិន​ស្គាល​ផ្ទះ ត្រូវបាន​គេ​សង្ស័យថា​កូន ឬ​សាច់ញាតិ​យកមក​បោះបង់ចោល នៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ ៕a old woman1 a old woman2