» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6027 នាក់

ម្សិលមិញ 5020 នាក់

សរុប 14121474 នាក់

មិនមាន​ព​តិ​មាន​ស្តីពី​ជំនួយ​សង់ស្ពាន​ភ្ជាប់​អ​រី​យ៍ក្ស​ត្រ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ប្រធានាធិបតី​កូរ៉េ​នៅ​កម្ពុជា​ក្នុងខួប២២ឆ្នាំនៃទំនាក់ទំនងការទូតទេ!

 

​សេ​អ៊ូ​ល​៖​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អ៊ី​ន នៅ​ថ្ងៃអាទិត្យ​ទី​១០​មិនា​នេះ​បានចាប់ផ្តើម​ធ្វើដំណើរ​ទៅកាន់ ប្រទេស​ព្រុយ​ណេ ដែលជា​ប្រទេស​ដំបូង ក្នុង​ដំណើរ​ទស្សនកិច្ច មកកាន់​ប្រទេស​អាស៊ាន​៣​គឺ​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា ។​a korea president come 

នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារសារព័ត៌មាន យុន​ហាប់ នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩​។​លោក កេ​ត សោ​ផាន់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​អ៊ី​ន​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរ​ដ្រ​យៈ​ពេល​៣​ថ្ងៃ នៅក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៤ ដល់​១៦ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​(កម្ពុជានិងកូរ៉េខាងត្បូងមានទំនាក់ទំនងការទូត២០ឆ្នាំហើយផ្តើមចេញពីការពុះពាររបស់សម្តេចហ៊ុនសែន)។

អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ប្រធានាធិបតីម៊ូន នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់​របស់​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផងដែរ​។​

នៅក្រោយ​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ភាគី​ទាំងពីរ​នឹង​ចុះហត្ថលេខា លើ​ឯកសារ​មួយចំនួន​។​គេ​មិនដឹងថា​តើ​លោ​ប្រធានាធិបតី​កូ​រ៉ា​ខាងត្បូង​ដែល​មក​ទស្សនកិច្ច​លើកដំបូង​នៅ​ស្រុក​ខ្មែរ​នឹង​ប្រកាស​អំពី​ជំនួយ​សម្រាប់​កសាង​ស្ពាន​ឆ្លងទន្លេរ​ភ្ជាប់​ភ្នំពេញ​ទៅ​អ​រី​យ័​ក្សត្រ​ដែរ​ឬ​អត់​នោះទេ​?​។ លោក​ប្រធានាធិបតី និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។​

​សម្រាប់​ដំណើរ​ទស្សនកិច្ច ក្រៅប្រទេស​លើកដំបូង របស់លោក​មូ​ន នៅ​ឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង ភាគច្រើន ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង របស់​ប្រទេស​លោក ជាមួយ​ប្រទេស​សមាជិក​ទាំង​៣ នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ មាន​ភាពប្រសើរឡើង​។​​ការិយាល័យ របស់​ប្រធានាធិបតី បាន​ឲ្យ​ដឹងថា “​អាស៊ាន​កំពុង​ពង្រីក ឥទ្ធិពល​របស់ខ្លួន​លើ​សេដ្ឋកិច្ច​សកល ដោយ​ផ្អែកលើ​កំណើន និង​ការបើកចំហ យ៉ាង​ឆាប់រហ័ស​របស់ខ្លួន ដែល​តំណាង​ឲ្យ​ប្លុក សេដ្ឋកិច្ច​ដ៏​ធំ​នៃ​ប្រជាជន ៦៥០​លាន​នាក់ និង​ផលិតផល​ក្នុងស្រុក សរុប​រួមបញ្ចូល​គ្នា ចំនួន ២,៧៦​សែន​កោដិ​ដុល្លារ​” ។

​ក្នុង​សារ​លោក​ប្រធានាធិបតី​កូ​រ៉​ខាងត្បូង​បាន​ឲ្យ​ដឹងថា​៖​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​នឹង​ក្លាយជា​ទិសដៅ​ទេសចរណ៍​ក្រៅប្រទេស​លើកដំបូង​របស់ខ្ញុំ​នៅ​ឆ្នាំនេះ​។ ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ស្មារតី​ជា​មិត្តភាព​របស់​ប្រជាពលរដ្ឋ​នៃ​សាធារណរដ្ឋ​កូរ៉េ ចំពោះ​បណ្តា​មិត្តភក្តិ​អាស៊ាន​របស់​យើង​។​

​អាស៊ាន​តែងតែ​រំឭក​ខ្ញុំ​អំពី​សមុទ្រ​ដែល​បាន​ទំនុកបម្រុង​និង​ចិញ្ចឹម​បីបាច់​ខ្ញុំ​។ ខ្ញុំ​ធំធាត់​នៅ​ទីក្រុង​ប៊ូសាន ដែលជា​ទីក្រុង​កំពង់ផែ​ដ៏​ធំ​បំផុត​នៃ​សាធារណរដ្ឋ​កូរ៉េ​។ ឪពុកម្តាយ​របស់ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ​ពី​ស្រុកកំណើត​របស់​ពួកយើង ហើយ​នេះ​គឺជា​ការរួមបញ្ចូល​និង​ការយល់ដឹង​ពី​អ្នក​ដែល​រស់​នៅមាន​ទំនាក់ទំនង​ជាមួយ​សមុទ្រ​នៅក្នុង​គ្រួសារ​ដ៏​តូច​ទាប​មួយ​របស់ខ្ញុំ​។​តាមរយៈ​ឪពុកម្តាយ​ខ្ញុំ​និង​បរិយាកាស​នោះ ខ្ញុំ​អាច​រៀន​នូវ​មេរៀន​នៃ​ភាពក្លាហាន​និង​មាន​ក្តីសង្ឃឹម មិន​ថា​ខ្យល់ព្យុះ​និង​រលក​បោកបក់​យ៉ាងណា​នោះទេ គឺ​យើង​អាចធ្វើឱ្យ​អាកាសធាតុ​របស់​ពួកយើង​មាន​ភាពល្អប្រសើរ​ប្រសិនបើ​យើង​ពង្រឹងគោលជំហរ​និង​ភាពខ្លាំង​របស់​យើង​។​

 

​ស្ថិតនៅ​ហ៊ុមព័ទ្ធ​ដោយ​សមុទ្រ​នៅ​បី​ទិស កូរ៉េ​ក៏មាន​ភាព​បើកចំហ​ទស្សនៈ​នៃ​ការ​រួបរួមគ្នា​និង​ការច្នៃប្រឌិត​ក្នុង​ឌី​អិន​អេ (DNA)​ដែរ​។ ខ្ញុំ​ជឿជាក់ថា​អាស៊ាន​និង​កូរ៉េខាងត្បូង​ដែលមាន​ភាពដូចគ្នា​ជាច្រើន​គឺជា​ដៃគូ​ដ៏​ល្អប្រសើរ​បំផុត​ដែល​អាច​បន្ត​រីករាយ​ជាមួយ​ភាពខ្លាំង​របស់​គ្នា​ទៅវិញទៅមក​។ យើង​នឹង​បង្កើត​នូវ​អ្វីដែល​ខ្វះខាត ហើយ​បង្កើន​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​។​​នៅក្នុងនាម​ជា​មិត្តភក្ដិ​ដែលមាន​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា អាស៊ាន​និង​កូរ៉េ​មាន​អារម្មណ៍​ថា​ពួកយើង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ទៅវិញទៅមក ហើយ​ជួយ​គ្នា​ទៅវិញទៅមក​។

​នាពេល​ថ្មីៗ​នេះ​លទ្ធផល​ជាក់ស្តែង​នៃ​កិច្ចសហប្រតិបត្តិការ​កំ​ពុង​លេចចេញ​ជា​រូបរាង​ឡើង​។​កាលពី​ឆ្នាំមុន​ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​រវាង​ប្រទេស​អាស៊ាន​និង​កូរ៉េ​បាន​កើន​លើស ១០ លាន​នាក់​ជា​លើកដំបូង ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ដល់ ១៦០ ពាន់​លាន​ដុល្លារ​។ កិច្ចសហប្រតិបត្តិការ​របស់​យើង​នឹង​ពង្រីក​បន្ថែមទៀត​ទៅក្នុង​វិស័យ​ផ្សេងទៀត​ដែល​កំពុង​ឆ្ពោះទៅមុខ​រួមទាំង​លើ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជឿនលឿន​, បច្ចេកវិទ្យា​ព័ត៌មាន គមនាគមន៍​, ថាមពល​, និង​ឧស្សាហកម្ម​ការពារជាតិ​។

កិច្ចសហប្រតិបត្តិការ​របស់​យើង​ក៏​នឹង​រួមចំណែក​ស្ថាបនា​ផងដែរ​ដើម្បី​ពង្រឹង​ការតភ្ជាប់​នៅក្នុង​តំបន់​ដែលជា​គោលដៅ​ដែល​បាន​បន្ត​ដោយ​អាស៊ាន​។​
​នេះ​គឺជា​ឆ្នាំ​ដ៏​មាន​អត្ថន័យ​មួយ​ដែល​វា​ជា​ខួប​លើក​ទី ៣០ នៃ​ការបង្កើត​ទំនាក់ទំនង​និង​ភាពជា​ដៃគូ​រវាង​អាស៊ាន​និង​កូរ៉េ​។a korea come