» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3890 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668530 នាក់

សម្តេច​ក្រឡាហោម​៖​កម្ពុជា​នៅតែមាន​ឆន្ទៈ​ក្នុង​ការរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

 

​អាល្លឺម៉ង់​៖​កម្ពុជា​នៅតែមាន​ឆន្ទៈ​ក្នុង​ការរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA រួមទាំង​ការរក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប​។​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​a kheng eu 

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេង បាន​ដឹកនាំ​រដ្ឋមន្ត្រី​អន្តរក្រសួង និង​គណៈប្រតិភូ​កម្ពុជា​ទៅ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា​ដល់​ថ្ងៃទី ១​ខែតុលា​។ ​នៅក្នុងឱកាសជួបពិភាក្សា​​ការងារ​ជាមួយ​តំណាង​គណៈកម្មាធិការ​ស​ភា​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ នៃ​សហព័ន្ធ​អាល្លឺម៉ង់ លោក ស្រី Gisela Hammerschidt កាលពី​ថ្ងៃទី​២៥ ខែកញ្ញា​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ឆន្ទៈ​រក្សា​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA និង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប រួមទាំង​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ផងដែរ​។​ប្រសាសន៍​សម្តេច​សខេង​ធ្វើឡើង​គ្នុងពេលដែល​សហគមន៍​អឺរ៉ុប​កំពុងដំណើរការ​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។​

​សូមបញ្ជាក់ថា​៖​អាល្លឺម៉ង់​គឺជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប មួយ​មាន​ឥទ្ធិពល​នៅក្នុង​ចំណោម​រដ្ឋ​២៨​ផ្សេងៗ​ទៀត ។ ​កាល​ថ្ងៃទី​១២ ខែសីហា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដោយ​ថា បើ​កម្ពុជា​មិនអាច​រក្សា EBA របស់​សហភាព​អឺរ៉ុប​បានទេ វា​នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ជិត ៤​លាន​នាក់​។​​សមាគម​មួយ​នេះ បាន​លើកឡើងថា បើ EBA ត្រូវបាន​កាត់ផ្តាច់ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ដល់ក​ម្មករ​ខ្មែរ ៧៥​ម៉ឺន​នាក់​ក្នុង​វិស័យ​កាត់ដេរ ហើយ​ពលរដ្ឋ ៣​លាន​គ្រួសារ​ផ្សេងទៀត​ប៉ះ​ដោយ​ប្រយោល​។​
​ចាប់ពី​ខែកុម្ភៈ​មក សហភាព​អឺរ៉ុប​ដែលមាន​សមាជិក ២៨​ប្រទេស បាន​ដំណើរការ​នីតិវិធី​ឈានទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​បណ្ដោះអាសន្ន ក្រោយពី​រកឃើញថា រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ តាម​លក្ខខណ្ឌ​របស់ខ្លួន​។​

​សហភាព​អឺរ៉ុប បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរការ​ឡើងវិញ និង​ត្រូវ​ដោះលែង​លោក កឹម សុខា ជាដើម ប៉ុន្តែ រដ្ឋាភិបាល​ធ្លាប់​ឆ្លើយតប​ថា ជា​បន្ទាត់​ក្រហម​មិនអាច​ធ្វើ​ទៅរួច​ព្រោះ​ជា​អធិបតេយ្យ​ជាតិ​។​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ ហៅ​កាត់​ថា EBA ត្រូវបាន​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​ប៉ាន់ប្រមាណ​ថា ទឹកប្រាក់​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​កម្ពុជា​ចំណេញ​ពី​ការមិន​បង់ពន្ធ​៕a kheng come3 

​