» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10101 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700272 នាក់

រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបំពាក់ស្លាកសញ្ញា និងលែងត្រីគល់រាំង និងត្រីត្រសក់ចំនួនបីក្បាលនៅកែបលែងអណ្តើក២ក្បាល

 

ភ្នំពេញ៖ ទទួលបានការឆ្លើយតបជាវិជ្ជមានពីប្រជានេសាទ ក្រោយការចុះទៅផ្សព្វផ្សាយតាមមូលដ្ឋានជាមួយម្ចាស់ដាយត្រី និងប្រជានេសាទតាមដងទន្លេសាប និងទន្លេមេគង្គ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ព្រះរាជាណាចក្រកម្ពុជា បានចូលរួមបំពាក់ស្លាកសញ្ញា និងលែងត្រីគល់រាំងចំនួន២ក្បាល ដែលមានទម្ងន់ចន្លោះពី ១២ ទៅ១៦គីឡូក្រាមក្នុងមួយក្បាល ព្រមទាំងត្រីត្រសក់មួយក្បាលទម្ងន់ ២គីឡូក្រាម។a fish raing2 

រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានថ្លែងអំណរគុណដល់ម្ចាស់ឧបករណ៍នេសាទ «ដាយត្រី ២ដេ» ព្រមទាំងបងប្អូនកម្មករនៅលើបែរទាំងអស់ ដែលបានទំនាក់ទំនងមកកាន់រដ្ឋបាលជលផល ដើម្បីចុះទៅលែងត្រីទឹកសាប ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជទាំងនេះ ដើម្បីឱ្យវាបានទៅដល់ទីជម្រកដើមដោយសុវត្ថិភាព។

រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បន្តអំពាវនាវដល់ប្រជានេសាទសូមចូលរួមការពារប្រភេទត្រីកម្រ «ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្ស ត្រីត្រសក់ ត្រីប៉ាសាណាក និងធននធានជលផលដែលកំពុងរងគ្រោះថ្នាក់ឱ្យបានគ្រប់ៗគ្នា»។ ការពារត្រីកម្រនៅថ្ងៃនេះ គឺជាការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គសម្រាប់ពេលអនាគត.។

ដោយឡែកកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែបក្រោយពី បានទទួលអណ្ដើកសមុទ្រ(ល្មិច) ចំនួន២ក្បាលពីប្រជានេសាទរស់នៅកោះពោធិ៍ តាមរយៈស្នាក់ការសន្តិសុខ លម្ហសមុទ្រប្រចាំកោះពោធិ៍ ក៏បានកឹបស្លាកលេខ នឹងលែងចូលសមុទ្រវិញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

តានការបញ្ជាក់ពី ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទី១ មានភេទញី ទម្ងន់៦០គីឡូក្រាម បណ្ដោយប្រវែង៧១សង់ទីម៉ែត្រ ទទឹងប្រវែង៣៨សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ភេទ ឈ្មោល មានទម្ងន់១៤គីឡួក្រាម បណ្ដោយប្រវែង៥១សង់ទីម៉ែត្រ ទទឹងប្រវែង៤៨ សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2089។a fish raing a fish turtul