
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5996 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696167 នាក់
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា(ABC) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានគូសបញ្ជាក់ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា (NBC) ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។
សមាគមទាំងពីរបន្តថា ការផ្សាយ ព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។
សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមគូសបញ្ជាក់ថា ភាពរអាក់រអួរចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រ ដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។
សមាគមទាំងពីរ សូមអំពាវនាវដល់សាធារណជន សូមកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម។ សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវាដោយផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។ សមាគមទាំងពីរបន្តរក្សាទំនុកចិត្ត និងភាពរឹងមាំនៃវិស័យធនាគារ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកទាំងអស់ ដើម្បីធានាការទំនាក់ទំនងច្បាស់លាស់ លើកកម្ពស់បរិយាកាសប្រតិបត្តិការឱ្យមានរបៀបរៀបរយ និងរក្សាស្ថិរភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។
សូមបញ្ជាក់ដែរថាករណីយ៍មានពត៍មានថាធនាគាខ្លះបានបិទទ្វារព្រើអត់លុយលោកស្រីជាសេរីអគ្គទេសាភិបាលធនាគាជាតិក៏បានចេញមកបកស្រាយនិងអំពាវនាវកុំឲ្យប្រជាពលរដ្ឋជ្រួលច្រប់លសម្រុកទៅដកលុយវានឹងធ្វើឲ្យមានបញ្ហា?។
អតិថិជនជាច្រើនបានមកតម្រង់ជួរនៅធនាគារ APD ក្នុងតំបន់បឹងកក់ដើម្បីដកប្រាក់ បន្ទាប់ពីធនាគារបានប្រកាសថាសេវាកម្មមិនអាចប្រើប្រាស់បានទេដោយសារតែការថែទាំប្រព័ន្ធ (system maintenance)។អតិថិជនម្នាក់បាននិយាយថា ខ្លួនមកធនាគារ APD ដើម្បីដកប្រាក់ បន្ទាប់ពីដឹងថាធនាគារបានផ្អាកការផ្ទេរប្រាក់ជាបណ្តោះអាសន្ន ដំបូងឡើយរយៈពេលបីថ្ងៃ ហើយបន្ទាប់មកបានបន្តដល់ប្រាំថ្ងៃ។អតិថិជនម្នាក់ទៀតបាននិយាយថា ពួកគេត្រូវបានអនុញ្ញាតឱ្យដកប្រាក់ត្រឹមតែ ៣០០ ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ។
អ្នកជំនួញជនជាតិចិនម្នាក់បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានដាក់ប្រាក់ចំនួន ៥លានដុល្លារជាមួយធនាគារ APD ហើយខ្លួនបានមកដកប្រាក់ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងធនាគារទេ។អតិថិជនជាច្រើនដែលបានដើរចេញមកវិញ បាននិយាយថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យដកប្រាក់របស់ពួកគេទេ ហើយហេតុផលដែលបានផ្តល់ឱ្យពីធនាគារវិញ គឺមិនច្បាស់លាស់។