» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4778 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331937 នាក់

រាជរដ្ឋាភិបាល​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បី​លើកទឹកចិត្ត​និង​ទាក់ទាញ​

 

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បាននិងកំពុង​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​គោលបំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​គតិយុត្ត ដែល​បើកចំហរ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​សម្រាប់​ការវិនិយោគ​។​នេះ​ជាការ​ប្រកាស​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ​មន​ត្រី នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​បើក​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​កម្ពុជា​។​a hun exbition 

«​រាជ​ដ្ឋា​ភិ​បាល បាននិងកំពុង​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​គោលបំណង​បង្កើត​នូវ​ក្រប​ខ័​ណ្ខ​គតិយុត្ត ដែល​បើកចំហ មាន​តម្លាភាព អាច​ប៉ាន់ប្រមាណ​បាន​ប្រកបដោយ​ភាពអំណោយ​ផល និង​ប្រសិទ្ធភាព សម្រាប់​ការវិនិយោគ​ការធ្វើ​ទំនើបកម្ម និង​ការបង្កើន​ផលិតភាព ឧស្សាហកម្ម​ក្នុងស្រុក ជាមួយនឹង​ការពង្រឹង ការតភ្ជាប់​ទៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង​ក្នុង​តំបន់ និង​សកលលោក តាមរយៈ​ការជំរុញ​កំណើន​លំហូរ​ចូល​មូលធន និង​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និង​ចំណេះធ្វើ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន អះអាងថា ក្របខណ្ឌ​ច្បាប់​ដែល​បានចែង​ខាងលើ គឺជា​ការលើកទឹកចិត្ត​ការវិនិយោគ​ប្រកបដោយ​តម្លាភាព គ្មាន​ការរើសអើង ហើយ​មាន​លក្ខណៈ​ប្រកួតប្រជែង​ស្មើភាព ផ្តល់​ការការពារ​នូវ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់ វិនិយោគិន​នៅ​កម្ពុជា ដើម្បី​បង្កើត​នូវ​ក្រប​ខ័​ណ្ណ​គតិយុត្ត ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​តុល្យភាព ស្របទៅនឹង​លក្ខខណ្ឌ នៃ​ការវិនិយោគ​ជាមួយ នឹង​ផលប្រយោជន៍​របស់​ប្រទេសជាតិ​។​

​សម្ដេច​តេ​ជោ បញ្ជាក់ថា បច្ចុប្បន្ន​ក៏ដូចជា​បញ្ហា​ឆ្នាំ​កន្លងទៅ ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​គោលដៅ អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​តែងតែ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ស្របតាម​ការកំណត់ នៃ​អនុក្រឹត្យ​ស្តីពី​ការលើកទឹកចិត្ត ផ្នែក​ពន្ធដារ សម្រាប់​សហគ្រាស ធុន​តូច និង​មធ្យម តាមរយៈ​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រហូតដល់​៥​ឆ្នាំ​។​

​លើសពីនេះ ការលើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល រួមទាំង​ការលើកទឹកចិត្ត ចំណាយ​ដែល​អាច​កាត់កង​បាន​ដើម្បី​បង្កើត​ការងារ និង​បង្កើន​សមត្ថភាព​ផលិតកម្ម ក្នុងស្រុក​របស់​កម្ពុជា លើ​វិស័យ​អាទិភាព រួមមាន​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ការផលិត និង​កែច្នៃ​ម្ហូបអាហារ ការស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​វិស័យ​ទាំងអស់នេះ​ស្ថិតក្នុង​តំបន់​ប្រមូលផ្ដុំ នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​សម្តេច​ក៏បាន​ថ្លែង​ឲ្យ​ដឹងថា តាមរយៈ​សុខសន្តិភាព ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព វិស័យ​ពាណិជ្ជ​កម្មនេះ ក៏បាន​នាំចូល​មកវិញ​នូវ​ទំនិញ និង​សេវា​បំពេញតម្រូវការ​សេដ្ឋកិច្ច​ពី​ប្រទេស​ចំនួន ១៣៥ ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ កើនឡើង​រហូតដល់​ជាង ៣០ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ កន្លងមក​។​កម្ពុជា​បានធ្វើ​ពិពិធ​កម្មជាប​ន្ត​បន្ទាប់ពី​ការនាំចេញ​ផលិតផល​ឧស្សាហកម្ម​សម្លៀកបំពាក់ (​កាត់ដេរ ស្បែកជើង កាបូប​ធ្វើដំណើរ​) ទៅកាន់​ផលិតផល​ឧស្សាហកម្ម (​មិនមែន​វាយនភ័ណ្ឌ និង​ផលិតផល​ផ្សេងៗ​ទៀត ជាមួយនឹង​គោលដៅ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា គឺ​ទីផ្សារ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន ចិន កូរ៉េ​បញ្ហា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ដទៃទៀត​។​a hun exbitiona 

​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧,៧% ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍ ចុងក្រោយ​នេះ ព្រមទាំង​សម្រេចបាន​នូវ បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ គឺ​ឆ្លង​ពី​ឋានៈ​ជា​ប្រទេស​ដែលមាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ទាប​ជា​ផ្លូវការ កាលពី​ឆ្នាំ ២០១៥ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ កាលពី​ឆ្នាំ ២០១៨ កន្លងមក អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា សម្រេចបាន ៧,៥% ជាមួយនឹង​ការព្យាករណ៍​អាច​បន្ត​រក្សា​កំណើន​ក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​។​

​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជ កម្ម​ឲ្យ​ដឹងថា​៖ ពិព័រណ៍​ផលិតផល​ខ្មែរ​នេះ រៀបចំឡើង​ដោយមាន​ការគាំទ្រ និង​ការចូលរួម ពី​ប្រទេស ប្រទេស​ចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា វៀតណាម និង​ប្រទេស​ឡាវ​ព្រមទាំង​មន្ទីរ​ពាណិជ្ជកម្ម​ទាំង​២៥ រាជធានី​-​ខេត្ត សភាពាណិជ្ជកម្ម​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ អង្គការ សមាគម​អាជីវកម្ម ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​។ ពិព័រណ៍​នេះ​មាន​ស្ដង់​សរុប​ចំនួន ៣៧២​ស្ដង់ ដោយមាន​ទំនិញ និង​សេវា​ជាច្រើន ប្រភេទ​ផងដែរ​៕