» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11977 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702148 នាក់

លោក គី តិច ប្រធាន​មេធាវី​រាជរដ្ឋាភិបាល ជួប​ជាមួយ​ជនរងគ្រោះ​ជាង​២០០​នាក់ សំណុំរឿង​ក្រុមហ៊ុន​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា​


​ភ្នំពេញ​៖ ក្រោយ​ទទួលបាន​ការផ្ដល់​សិទ្ធិ​ពី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​, លោក គី តិច ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​មេធាវី​រាជរដ្ឋាភិបាល​នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​ជួប​ជាមួយ​ជនរងគ្រោះ​ជាង​២០០​នាក់ ក្នុង​សំណុំរឿង​ក្រុមហ៊ុន​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា​។​a kytech2 

លោក គី តិច ថា​ការជួប​ជាមួយ​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​នៅពេលនេះ គ្រាន់តែ​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ​។ លោក​បាន​ថ្លែងថា ក្នុង​រយៈពេល​៥​ថ្ងៃ​មកនេះ មាន​ប្រជាពលរដ្ឋ​ជាង​២០០០​នាក់ បាន​ទាក់ទង​មកកាន់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​។​​បើតាម​លោក​មេធាវី គី តិច​, ការជួប​ប្រជាពលរដ្ឋ​រងគ្រោះ​នៅពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ធំៗ​ចំនួន​២ រួមមាន ទី​១៖ ការប្រគល់សិទ្ធិ​ជា​តំណាង​ដោយ​ស្របច្បាប់​ជូន​មេធាវី តាមរយៈ​ការ​ផ្ដិតមេដៃ​ដោយ​ស្ម័គ្រចិត្ត និង​ទី​២៖ ប្រមូលយក​ភស្ដុតាង​ដែល​បញ្ជាក់ថា ពួកគាត់​ជា​ជនរងគ្រោះ​យ៉ាងពិត​ប្រាកដ​។​

​លោក គី តិច បាន​បន្ថែមទៀតថា កន្លងមក​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា តែងតែ​តាមដាន​ជាប់​ជាប្រចាំ​ចំពោះ​ការ​វិវឌ្ឍន៍​ថ្មីៗ​ក្នុង​សំណុំ​រឿងនេះ​។ លោក​បន្តថា កន្លងមក​ការយកចិត្តទុកដាក់​ប​ង្ហា​ញ​ឲ្យ​បានឃើញ តាមរយៈ​ចាប់​ជន​ពាក់ព័ន្ធ និង​បញ្ចប់​មុខងារ​ឧកញ៉ា និង​កំពុង​ស្វះស្វែង​គ្រប់ផ្នែក​ទាំងអស់ ដើម្បី​ជួយ​ជនរងគ្រោះ​។​​លោក​មេធាវី គី តិច បាន​សង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិ​ដោយ​ស្របច្បាប់​នៅពេលនេះ ដើម្បី​ឲ្យ​មេធាវី​រាជរដ្ឋាភិបាល​តតាំង​ក្ដី​តាមផ្លូវ​តុលាការ គឺ​មិន​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​នោះទេ​។ លោក​កត់សម្គាល់ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​រាជរដ្ឋាភិបាល​បញ្ជូន​មេធាវីរ​រដ្ឋាភិបាល ទៅ​ជួយ​ការពារ​ប្រជាពលរដ្ឋ​ក្នុង​សំណុំរឿង​ឯកជន​៕a chan na a kytech a kytech1 

​