» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29895 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597314 នាក់

AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា

 

ប្រទេសថៃ៖លោកប្រផាស សនចៃឌីអ្នកនាំពាក្យយោធាថៃ បាននិយាយទទួលស្គាល់ថា៖ ជាការពិតតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា ហើយពុំមានបញ្ហាពាក់ព័ន្ធនិងផែនទីបន្ទាត់ព្រំដែនអ្វីឡើយ ។a phass 

ទាហានថៃបានចូលកាន់កាប់តំបន់នេះ ដោយគ្រាន់តែមានចេតនា​ ទាមទារអោយភាគីកម្ពុជាយល់ព្រមតាម​សំណើរបស់ថៃមួយចំនួនតែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​កងទ័ពថៃនិងដកចេញ នៅពេលណាដែលកម្ពុជាព្រមជជែកជាមួយសំណើរបស់ថៃ ហើយភាគីទាំងពីរអាចសម្រេចបាននូវកិច្ចប្រជុំ JBC ជាមួយគ្នា រួមទាំងការវាស់វែងបន្ទាត់ព្រំដែនបានដាច់ស្រេច ។

ដូចគ្នាដែរក្រោយចុះពិនិត្យផ្ទាល់នៅច្រកអូរស្មាច់ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីយោធាហ្វីលីពីន លោកវរសេនីយ៍ឯក Roderick T Garcia ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ និយាយថា អ្វីដែលលោកបានមើលឃើញផ្ទាល់នៅ​នឹងកន្លែង គឺខុសគ្នាឆ្ងាយពីព័ត៌មាន ដែលលោកទទួលបានពីមុនមក ហើយថាក្នុងដំណាក់កាលនេះ ក្រុម AOT មិនទាន់អាចឈានដល់​ការសន្និដ្ឋានណាមួយនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។

លោក Garcia បានប្រាប់ថា ព័ត៌មាននៃការចុះសង្កេតផ្ទាល់ អំឡុងទស្សនកិច្ចនេះ នឹងត្រូវចងក្រងជារបាយការណ៍ សម្រាប់បញ្ជូនទៅថ្នាក់លើរបស់លោក។ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុម AOT មិនទាន់អាចទាញសេចក្តីសន្និដ្ឋាននៅដំណាក់កាលនេះ ដោយផ្អែកលើភស្តុតាង ឬសេចក្តីរាយការណ៍ខុសគ្នា ដែលភាគីទាំងសងខាងថៃនិងកម្ពុជា បានបង្ហាញនៅឡើយទេ។ លោកបន្ថែមថា ព័ត៌មានដែលប្រមូលបាន នឹងតម្រូវឱ្យមានការវាយតម្លៃ ក៏ដូចជាវិភាគបន្ថែមទៀត។ លោក Garcia បានកត់សម្គាល់ថា ការយល់ដឹងភាគច្រើនរបស់លោក មុនពេលទស្សនកិច្ច គឺបានមកពីបណ្តាញសង្គម សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយព័ត៌មានផ្សេងៗទៀត របស់ប្រទេសថៃ។ ដោយឡែក ការចុះទៅឃើញតំបន់អូរស្មាច់ផ្ទាល់បែបនេះ បានផ្តល់ឱ្យលោកនូវការយល់ឃើញថ្មីខុសពីមុន។

ដោយឡែក ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ លោក Garcia បានសង្កេតឃើញថា ភាគីទាំងសងខាង នៅតែបន្តអនុវត្តតាមកិច្ចព្រមព្រៀង ដែលពួកគេបានចុះហត្ថលេខា។ លោកបានលើកឡើងជាពិសេស អំពីការអះអាងជាសាធារណៈរបស់ភាគីថៃ ដែលថាខ្លួនគ្មានបំណងកាន់កាប់តំបន់នេះជាអចិន្រ្តៃយ៍នោះទេ ប៉ុន្តែចាត់ទុកការគ្រប់គ្រងវានាពេលនេះ គឺជាការចាំបាច់ដើម្បីរក្សាសន្តិសុខ។

តាមលោក Garcia ខាងថៃបានឱ្យសញ្ញាថា ពួកគេនឹងត្រៀមដកកងទ័ពចេញវិញ នៅពេលមានការកំណត់បន្ទាត់ព្រំដែនច្បាស់លាស់ជាផ្លូវការ ហើយលោកបានកត់សម្គាល់ថា បញ្ហានេះនឹងត្រូវដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងតម្រូវឱ្យមានការពិភាក្សាជាបន្តបន្ទាប់បន្ថែមទៀត។ លោក Garcia យល់ឃើញថា ក្រោមស្ថានភាពបច្ចុប្បន្ន ទាំងថៃនិងកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរៀងៗខ្លួនក្រោមបទឈប់បាញ់៕a praphass