» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11936 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702107 នាក់

សម្តេច​តេ​ជោ សរសើរ​អ្នកសារព័ត៌មាន​ដែល​បាន​បំពេញការងារ​ក្នុងការ​ផ្សព្វផ្សាយ​ព័​ត៌​ពី​សភាពការណ៍​កូ​វីដ​១៩​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​!


​ភ្នំពេញ​៖ តាមរយៈ​សារលិខិត​ជូន​អ្នក​សារ​ពត៍​មាន ក្នុងឱកាស ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក លើក​ទី​២៨​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សារ​ពត៍​មាន​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីត​១៩ថាa hun journala 

៖ «​ទោះបី​សភាពការណ៍​នៅលើ​សកលលោក​ក៏ដូចជា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ប្រឈម​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ក៏ដោយ ក៏​បងប្អូន​អ្នកសារព័ត៌មាន​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ប្រឈម​នឹង​គ្រោះថ្នាក់​បំពេញការងារ​រ​បស់​ខ្លួន​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​បាន​យល់ដឹង​ពី​សភាពការណ៍​​ពិត​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស និង​ការវិវត្ត​នៃ​សភាពការណ៍​នៅលើ​សកលលោក​យ៉ាង​
​ទូលំទូលាយ និង​រហ័ស​ទាន់ពេលវេលា ជាពិសេស​វិធានការ​បង្ការ​ជំងឺឆ្លង​កូដ​-១៩ របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន​នៅក្នុង​ប្រទេស និង​វិធានការ​នានា​ដើម្បី​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា «​ការខិតខំ​របស់​រាជ​រដ្ឋាភិបាល​តែម្នាក់ឯង​ពិតជា​មិនអាច​ទទួលបាន​ជោគជ័យ​ដោយ​គ្មាន​ការចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​នោះទេ​។ ដូច្នេះ​សូម​បងប្អូន​ចូលរួម​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​វិធាន​ការបង្ការ​ជំងឺឆ្លង​កូ​វី​ជ​-១៩ របស់​ក្រ​ស្ទឹង​សុខាភិបាល ៣​កុំ ៣​ការពារ ឱ្យបាន​ខ្ជាប់​ខ្លួន និង​បន្ត​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ឱ្យបាន​ជាទូទៅ​។ ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​ជម្រើស​ដ៏​ល្អ​មួយ​រួម​ជាមួយនិង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល ព្រមទាំង​ការផ្លាស់ប្តូរ​របៀប​រស់​នៅមាន​វិន័យ​តាមបែប​គន្លង​ថ្មី ដែល​អាចជួយ​ការពារ​ឱ្យ​ប្រជាពលរដ្ឋ​យើង​រួច​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ដើម្បី​ឈានទៅ​បញ្ចប់​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ ឆ្នាំ​២០២១ នៅពេល​ឆាប់ៗ​ខាងមុខនេះ និង​កាត់ផ្តាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​ថ្ងៃ​អនាគត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជំនាញ​បច្ចេកទេស ព្រមទាំង​សីលធម៌​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ឱ្យមាន​ការអភិវឌ្ឍ​ខ្លួន​ដើរ​ទាន់​ការរីកចម្រើន​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ដើម្បី​សម្រួល​ដល់​ការបំពេញភារកិច្ច​មាន​ប្រសិទ្ធភាព​ព្រមទាំង​ចូលរួម​អនុវត្ត​វិធានការ​បង្ការ​ជំងឺឆ្លង​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល ។​

​សម្តេច​តេ​ជោ បាន​អំពាវនាវ​និង​ព្រមាន​ថា «​សូម​បន្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ជន​អគតិ ដែល​តែងតែ​ប្រឆាំងនឹង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា និង​ជន​ទុច្ចរិត​ដែល​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាព​របស់​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​អាជីព ដែល​មិនអាច​អត់ឱន​បាន​»៕a hun jour a hun jour1 a hun jour2 a hun jour3 

​