«ក្នុងចំណោមទស្សនទាន៥ចំណុចនោះ សម្ដេចក៏បានលើកឡើងទាក់ទងទៅនឹងការបង្កើតនូវអ្នកអង្កេតការណ៍(សភា) ក្នុងក្របខណ្ឌរបស់សម្ដេចតេជោនេះ មិនចំពោះតែក្របខណ្ឌក្នុងកម្ពុជា ឬក្របខណ្ឌ សម្រាប់បរិបទតំបន់ណាទេ គឺបរិបទនៅក្នុង ISC នេះ ពីព្រោះ ISC មានបណ្ដាប្រទេសចូលរួមច្រើន តែបើនិយាយនៅក្នុងក្រមខណ្ឌអាស៊ានមានតែចំនួន១១ប្រទេសនោះទេ»។ លោក ជា ធីរិទ្ធ បានឱ្យដឹងថា ប្រសិនបើបណ្ដាប្រទេសទាំងអស់នេះ មានយន្ដការមួយ ក្នុងការបង្កើតអ្នកអង្កេតការណ៍នូវក្នុងក្របខណ្ឌក្នុងស្ថាប័ននីតិបញ្ញត្ដិ ដែលយើងរួមគ្នាបន្ថែមទៀតនោះ នឹងអាចជាចំណែកមួយបន្ថែមសំឡេងជួយដល់រដ្ឋាភិបាល ក៏ដូចជាជួយដោះស្រាយវិវាទកើតឡើង។        " />

» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2109 នាក់

ម្សិលមិញ 10668 នាក់

សរុប 20284124 នាក់

សម្ដេចតេជោ ហ៊ុន សែន៖ ជោគវាសនានៃប្រជាជាតិរបស់យើង មិនត្រូវស្ថិតនៅលើចុងប៊ិច របស់ប្រទេសមហាអំណាចនោះទេ

 

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកជាផ្លូវការ សន្និសីទប្រធានសភា នៃអន្ដរសភា លើកទី២(ISC-2) វេលាម៉ោង ១០ព្រឹក នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលអប្សរា ជាន់ទី៤ នៃសាលសន្និសីទ GDT អគារស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសភា នៃអន្ដរសភាលើកទី២ (ISC-2 ) បានព្រមានថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយ នឹងកាន់តែកើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។a hun par congress3 

សម្តេចតេជោ បញ្ជាក់ថា "ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃប្រជាជាតិរបស់យើង មិនត្រូវស្ថិតនៅលើចុងប៊ិច របស់ប្រទេសមហាអំណាចនោះទេ ហើយក៏មិនអាស្រ័យលើការប្រែប្រួល មិនប្រាកដប្រជា នៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ ជោគវាសនា នៃប្រជាជាតិរបស់យើង គឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ។"

សម្ដេចតេជោ ថ្លែងបន្ដថា ប្រទេសកំពុងអភិវឌ្ឍ ត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃខ្យល់បក់រេរា មិនអាចទាយទុកជាមុនបាន នៃការប្រកួតប្រជែងរវាងមហាអំណាច ហើយពួកគេជារឿយៗ បានក្លាយ ទៅជាជនរងគ្រោះជាប្រព័ន្ធ ដោយរងការដាក់សម្ពាធយ៉ាងខ្លាំងក្លា ពីសកលលោក និងបានក្លាយជាគោលដៅដាក់សម្ពាធ និងវាយប្រហារយ៉ាងខ្លាំង ដោយប្រើបញ្ហាដ៏ស្មុគស្មាញធ្វើជាលេស ដូចជា៖ ការប្រើស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្ស ភាពរិចរិលបរិស្ថាន និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ជាដើម។

ដូចនេះយើងគួរប្រើប្រាស់សន្និសីទនេះ ដើម្បីធ្វើពង្រឹងឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើង ចំពោះច្បាប់អន្តរជាតិ ការរស់នៅជាមួយគ្នាដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមក និងភាពរុងរឿងរួមគ្នា។ យើងត្រូវពង្រឹងការទូតសភា ដើម្បីធ្វើជាកម្លាំងចលករគាំទ្រដល់កិច្ចសន្ទនា ទំនុកចិត្ត និងសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដើម្បីតតាំងនឹងការគំរាមកំហែង នៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឲ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើង ត្រូវតែដើរតួឈានមុខក្នុងការស្ដារឡើងវិញ នូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកពីរលើកជាប់ៗគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា បណ្ដាប្រទេសទាំងអស់ត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។

 

នៅក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ថា កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា សូម្បីតែហួសពីខ្សែបន្ទាត់ព្រំដែន ដែលខ្លួនបានទាមទារតែឯង។

សម្តេចបានលើកឡើងថា បទឈប់បាញ់ដែលបានសម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្ត ប៉ុន្តែស្ថានភាពនៅនឹងកន្លែងនៅតែផុយស្រួយ ដ្បិតកងទ័ពរាប់ពាន់នាក់នៅតែឈរជើងទល់មុខគ្នាតាមបណ្តោយព្រំដែន ហើយគ្មានវិធានការបន្ធូរបន្ថយភាពតានតឹងណាមួយត្រូវបានអនុវត្តឡើយ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ (KL Accords) ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យការងារវាស់វែង និងបោះបង្គោលព្រំដែនដោយគណៈកម្មការព្រំដែនរួម (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ ចាប់ផ្តើមឱ្យបានឆាប់បំផុត ដើម្បីឱ្យការងារបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ជម្លោះបន្ថែមទៀត និងអនុញ្ញាតឱ្យប្រជាជនត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក៏ពុំមានការងារបោះបង្គោលព្រំដែនណាមួយដោយ JBC បានកើតឡើងនោះទេ។ មានប្រជាជនកម្ពុជាប្រមាណ ២០.០០០នាក់ ដែលនៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាននៅឡើយ»។

សម្តេចបានឲ្យដឹងទៀតថា «លើសពីនេះ កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា សូម្បីតែហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារតែឯង។ សកម្មភាពយោធាថៃដើម្បីបង្កើតការពិតជាក់ស្តែងនៅនឹងកន្លែងនៅក្នុងទឹកដីដែលគ្រប់គ្រងទាំងនេះ ដូចជាការដាក់លួសបន្លា និងកុងតឺន័រ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដីគោកទាំងយោធា និងស៊ីវិល ក៏ដូចជាការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋថៃ មុនពេលការងារបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជាការព្រួយបារម្ភយ៉ាងខ្លាំង»។

បើតាមសម្តេចមហាបវរធិបតី ទោះបីជាមានបញ្ហាទាំងនេះក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការសម្រេចចិត្តថ្មីៗរបស់យើងក្នុងការផ្តួចផ្តើមការផ្សះផ្សាជាកំហិតក្រោម UNCLOS ដើម្បីដោះស្រាយព្រំដែនសមុទ្ររបស់យើងជាមួយប្រទេសថៃ បង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់យើងក្នុងការស្វែងរកដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលមានមូលដ្ឋានរឹងមាំលើច្បាប់អន្តរជាតិ។

សម្តេចមហាបវរធិបតី បានបន្ថែមថា ដំណោះស្រាយដោយសន្តិវិធី គឺស្ថិតនៅក្នុងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ វានឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត ដោះសោធនធានថាមពល គាំទ្រការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗមិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយរបស់ប្រជាជនកម្ពុជា និងថៃផងដែរ។ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកង្វល់ជាសកលចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍មិនអាចរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ានផងដែរ។

ក្នុងន័យនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ កម្ពុជាទន្ទឹងរង់ចាំការយកចិត្តទុកដាក់ និងការគាំទ្របន្តរបស់ពួកគេ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្តល់ទស្សនទានរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍សភាអន្តរជាតិ (Parliamentary Ceasefire Observer Team) នឹងអាចជាសម្ពាធមួយបន្ថែមទៀត ជំរុញឱ្យប្រទេសទំនាស់ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។

សម្តេចបានផ្តល់ជាគំនិតដល់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថាការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។

លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងចំណោមទស្សនទាន៥ចំណុចនោះ សម្ដេចក៏បានលើកឡើងទាក់ទងទៅនឹងការបង្កើតនូវអ្នកអង្កេតការណ៍(សភា) ក្នុងក្របខណ្ឌរបស់សម្ដេចតេជោនេះ មិនចំពោះតែក្របខណ្ឌក្នុងកម្ពុជា ឬក្របខណ្ឌ សម្រាប់បរិបទតំបន់ណាទេ គឺបរិបទនៅក្នុង ISC នេះ ពីព្រោះ ISC មានបណ្ដាប្រទេសចូលរួមច្រើន តែបើនិយាយនៅក្នុងក្រមខណ្ឌអាស៊ានមានតែចំនួន១១ប្រទេសនោះទេ»

លោក ជា ធីរិទ្ធ បានឱ្យដឹងថា ប្រសិនបើបណ្ដាប្រទេសទាំងអស់នេះ មានយន្ដការមួយ ក្នុងការបង្កើតអ្នកអង្កេតការណ៍នូវក្នុងក្របខណ្ឌក្នុងស្ថាប័ននីតិបញ្ញត្ដិ ដែលយើងរួមគ្នាបន្ថែមទៀតនោះ នឹងអាចជាចំណែកមួយបន្ថែមសំឡេងជួយដល់រដ្ឋាភិបាល ក៏ដូចជាជួយដោះស្រាយវិវាទកើតឡើង។a hun par congress1 a hun par congress2