» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8705 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698876 នាក់

អគ្គរដ្ឋទូតចិនថ្មី៖ប្រទេស​កម្ពុជា ពោរពេញ​ដោយ​សក្តានុពល នៃ​ការអភិវឌ្ឍ !

ភ្នំពេញ​៖​លោក វ៉ាង វិញ​ម៉ិ​ញ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ចិន ប្រចាំ នៅ​កម្ពុជា​បាន​អញ្ជើញ​មក​បំពេញ បេសកកម្ម​ការទូត​នា​ថ្ងៃ​ដំបូង​ហើយ កាលពី​រាត្រី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៤​។ ក្នុង​សន្និសីទកាសែត នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​លោក វ៉ាង វិញ​ម៉ិ​ញ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ចិន បានបញ្ជាក់​ទៀតថា នៅពេលដែល​មកដល់​ប្រទេស​កម្ពុជា លោក​មាន​អារម្មណ៍​ថា ប្រទេស​កម្ពុជា ពោរពេញ​ដោយ​សក្តានុពល នៃ​ការអភិវឌ្ឍ និង​សេចក្តី​រំពឹងទុក សម្រាប់​អនាគត​ត្រចះ ត្រចង់​។​a china embasader 

​លោក​វ៉ាង វិញ​ម៉ិ​ញ បានបញ្ជាក់​ទៀតថា "​ក្នុងនាម​ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន ប្រចាំ​នៅ​កម្ពុជា ជំនា​ន់ទី​១៨ ខ្ញុំ​មាន​កិត្តិយស​ណាស់ ហើយ​មាន​ទំនួល​ខុស​ត្រ​វ​យ៉ាង​ធំធេង​។​
​ចំណងមិត្តភាព​រវាង​ចិន​-​កម្ពុជា មាន​ឧបនិស្ស័យ​យ៉ាងយូរ​អង្វែង ហើយ លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន ក៏បាន​យកចិត្តទុកដាក់​ចំ​ពេញ​កម្ពុជា ពង្រឹង​ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា​។​
​ព្រះករុណា​ព្រះ​បរម​រតន​កោដ នរោត្តម សី ហ​នុ ក៏បាន​ចាត់ទុក​ចំណងមិត្តភាព​កម្ពុជា -​ចិន ថា​ជា "​បុប្ផា ដែល​មិនចេះ​រុះ រោយ​"​។​

​លោក​ឯកអគ្គរដ្ឋទូត វ៉ាង វិញ​ម៉ិ​ញ មាន​ប្រសា​ស​ន៏​ទៀតថា ចំណងមិត្តភាព​រវាង​ចិន​-​កម្ពុជា បានទទួល​ស្គាល់​យ៉ាង​ជ្រាល ជ្រៅ ពី​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ហើយ​ចំណងមិត្តភាព​ដែកថែប​រវាង​ប្រទេស​ទាំង ពីរ ក្លាយជា​គំរូ​សម្រាប់​ទំនាក់ទំនង​អន្តរ ជាតិ​។​​លោក វ៉ាង វិញ​ម៉ិ​ញ បាន​បន្តថា លោក​នឹង​ធ្វើការ​ជាមួយ​មិត្ត​ភ័ក្ត្រ​មក​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ក្នុងប្រទេស​កម្ពុជា ដើម្បី​បន្ត​មរតក ចំណង មិត្តភាព​រវាង​ចិន​-​កម្ពុជា​។ អនុវត្ត​យ៉ាង​ខ្ជាប់ ខ្ជួន​ក្នុង​កុងសង់ស៊ុស​សំខាន់ៗ ដែលមាន​សម្រាប់ ដែល​សម្រេចបាន​ដោយ​ថ្នាក់ដឹកនាំ​រវាង​ប្រទេស​ទាំងពីរ ខិតខំ​ប្រឹង ប្រែង​ត​ឈប់ឈរ​ធ្វើការ​ឲ្យ​កាន់តែ​ស៊ី ជម្រៅ​នៃ​ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា​ដើម្បី​ការកសាង​សហគម​ន៏ វាសនា​រួម ឲ្យ​ទទួលបាន​ផ្លែផ្កា ផ្តល់​ផល​ប្រ​យោ​ជ​ន៏​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​។​

​គួរ​បញ្ជាក់ថា​៖ មាន​មូលហេតុ​ច្រើនណាស់ ដែល​ធ្វើឱ្យ​ទំនាក់ទំនង​កម្ពុជា​ចិន ឈានដល់​កម្រិត​ខ្ពស់បំផុត គឺ​កត្តា​គាំទ្រ​គ្នា ការទុកចិត្ត​គ្នា មាន​ទំនាក់ទំនង​វិស័យ​ការទូត នយោបាយ​គ្រប់​កម្រិត​ទាំងអស់​។
​នៅក្នុង​កិច្ចប្រជុំ​ខ្សែក្រវាត់ និង​ផ្លូវ កាលពី​ខែតុលា​ឆ្នាំ​២០២៣ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ៖​កម្ពុជា​- ចិន បាន​ឯកភាព​គាំទ្រ​ការកំណត់​យក​ឆ្នាំ​២០២៤ ជា “​ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន​រវាង​កម្ពុជា -​ចិន​។ ប្រទេស​ទាំងពីរ បាន​ជំរុញ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម ទេសចរណ៍ ដែល​ថ្នាក់ដឹកនាំ​ចិន -​កម្ពុជា តែងតែ​បញ្ជាក់​ច្បាស់ៗ​ថា នឹង​គាំទ្រ​គ្នា​ទៅវិញទៅមក​»​។​

​សូមបញ្ជាក់ថា លោក វ៉ាង វេន​ប៊ី​ន (Wang Wenbin) បានកើត​នៅ​ខែមេសា ឆ្នាំ ១៩៧១ នៅ​ខេត្ត​អាន​ហ៊ុយ (Anhui) ភាគ​កណ្តាល​ប្រទេស​ចិន និង​បានចាប់ផ្តើម​ការងារ​ក្នុង​ស្ថាប័ន​ក្រសួងការបរទេស​ចិន​នៅ​ឆ្នាំ ១៩៩៣​។​លោក​បាន​ចូលរៀន​នៅ​វិទ្យាល័យ​ណាន​ជី​ង ជីន​លីង (Nanjing Jinling) ក្នុង​ទីក្រុង​ណាន​ជី​ង​នៃ​ខេត្ត​ជៀង​ស៊ូ ភាគ​ខាងកើត​ប្រទេស​ចិន ហើយក៏​បាន​បន្ត​ការសិក្សា​របស់ខ្លួន​នៅឯ​សកលវិទ្យា​ល័យ​កិច្ចការបរទេស​ចិន​នៅ​ឆ្នាំ ១៩៨៩ ដែលជា​កន្លែង​លោក​បាន​រៀនសូត្រ​ជំនាញ​ភាសា​បារាំង និង​ក្រោយមក​ត្រូវបាន​គេ​ផ្តល់​តួនាទី​ក្នុង​ស្ថាប័ន​ក្រសួង​បរ​ទេ​សេ​ចិន ក្រោយពី​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​នោះ​។

​នៅក្នុង​ប្រវត្តិ​ការងារ​របស់លោក​វិញ តាម​បណ្តាញ​ផ្សព្វផ្សាយ​បានឱ្យដឹង​បន្តទៀតថា នៅក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​កន្លងមកនេះ លោក​ធ្លាប់​ធ្វើជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ទុយ​ណេ​ស៊ី កាលពី​ចន្លោះ​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០២២ និង​ត្រូវបាន​វិល​ត្រឡប់មក​បំពេញការងា​រ​នៅក្នុង​នាយកដ្ឋាន​រៀបចំ​កិច្ចការ​នយោបាយ​នៃ​ក្រសួងការបរទេស​ចិន​រយៈពេល ៧​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៧​។
​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​និង​មានកូន​ស្រី​មួយរូប​ផងដែរ​។​មុន​ត្រូវ​តែងតាំង​ជា​ទូត​ប្រចាំ​ស្រុក​ខ្មែរ​លោក​មាន​តួនាទី​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​ជា​អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងការបរទេស​ចិន និង​ជា​សមាជិក​បក្សកុម្មុយនិស្ត​ចិន​។ លោក​គឺជា​អ្នកនាំពាក្យ​ទី ៣២ របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ចាប់តាំងពី​នាយកដ្ឋាន​មួយ​នេះ​បាន​បង្កើតឡើង​ដំបូង​កាលពី​ឆ្នាំ ១៩៨៣​នោះ​រហូតមក​៕a spoke china 


​