» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8149 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698320 នាក់

តុលាការ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​លោក​កឹម​សុខា​ចូលរួម​ប្រជុំ​នៅ​អាល្លឺម៉ង់​តាម​វិ​ដេ​អូ​!

 

​ភ្នំពេញ​៖​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើ​របស់​ប្រធាន​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ដែល​ស្នើសុំ​ទៅ​ចូលរួម​កិច្ចប្រជុំ​កម្រិត​ពិភពលោក ដែល​រៀបចំឡើង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ នៅ​ដំណាច់​ខែមីនា​ខាងមុខនេះ​។​ទោះបីយ៉ាងណា​មេធា​វិ​លោក​កឹម​សុខា​ថា​លោក​កឹម​សុខា​នឹង​ប្រជុំ​តាម​ប្រព​ន្ធ័​វីដេអូ​!​។​a kem court1 

​ថ្លែង​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​មិនា​ថា ក្រុម​មេធាវី​បានដាក់​លិខិត​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែមីនា ក្រោយពី​អង្គការ Global Solutions Summit បានស្នើ​សុំ​លោក កឹម សុខា តាមរយៈ​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ធ្វើជា​វាគ្មិន​ស្ដីពី​ដំណោះស្រាយ​សកល និង​ការ​ប្រឈម​នយោបាយ​សកល រួមទាំង​បញ្ហា​សិទ្ធិ និង​សេដ្ឋកិច្ច​។​
​

ឆ្លើយតប មួយថ្ងៃ​បន្ទាប់ពី​ទទួលបាន​លិខិតអញ្ជើញ​ពី​អង្គការ Global Solutions Summit ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បញ្ជូន​បញ្ហា​របស់លោក កឹម សុខា ទៅឱ្យ​តុលាការ​ជា​អ្នកទទួលខុសត្រូវ​វិញ ដោយសារ​លោក កឹម សុខា នៅជាប់​បម្រាម​របស់​តុលាការ ដែល​មិនអាច​ចេញទៅ​ក្រៅប្រទេស​បាន​។​លទ្ធផល ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា​នេះ ដោយ​មិន​អនុញ្ញាតឱ្យ​លោក កឹម សុខា ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​នៅ​ប្រទេស​អាល្លឺម៉ង់​ដោយផ្ទាល់​ទេ ប៉ុន្តែ​តុលាការ​បើកផ្លូវ​ឱ្យ​លោក កឹម សុខា អាច​ចូលរួម​កិច្ចប្រជុំ​កម្រិត​ពិភពលោក​នេះ​តាម​ប្រព័ន្ធ​អន​ឡាញ (Online) បាន​។​

​លោក​មេធាវី ចាន់ ចេ​ន បានចាត់ទុក​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នេះ ថា ការបិទ​ផ្លូវលោក កឹម សុខា មិន​ឱ្យទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ដំណោះស្រាយ​សកល ជាមួយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន G7 និង G20 នេះ ជាការ​ខាតបង់​ផលប្រយោជន៍​ធំ​សម្រាប់​កម្ពុជា​។​
​លោក​ថា​៖ «​យើង​មិន​យល់ស្រប​តាម​ទេ ប៉ុន្តែ​យើង​គោរព​ទៅតាម​សេចក្ដីសម្រេច​តុលាការ ទី​១​។ ហើយ​ទី​២​ទៀត ពិតជា​មានការ​សោកស្ដាយ ពីព្រោះ​បើសិន​ជាមាន​វត្តមាន​ឯកឧត្ដម កឹម សុខា ទៅ​ប្រជុំ​ផ្ទាល់​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ផលប្រយោជន៍​នឹង​មក ទី​១ បាន​ទៅដល់​ពិភពលោក ហើយ​ទី​២​ទៀត ផលប្រយោជន៍​ក៏បាន​មក​កម្ពុជា​យើង​ដែរ​»​។​

​កិច្ចប្រជុំ​ស្ដីពី​ដំណោះស្រាយ​សកល​ដែល​រៀបចំឡើង​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែមីនា​។​​លោក​មេធាវី ចាន់ ចេ​ន​ឲ្យ​កាសែត​ដឹង ថា អង្គការ Global Solutions Summit ចង់ឱ្យ​លោក កឹម សុខា ចូលរួម​កិច្ចប្រជុំ​នេះ​ដោយផ្ទាល់ ដោយសារ​ក្រៅពី​ថ្លែង​សុន្ទរកថា​ហើយ នៅមាន​កិច្ចពិភាក្សា​ជា​ក្រុម​តូចៗ​បន្ថែមទៀត​។​

​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា យល់ឃើញថា ការជំទាស់​របស់​តំណាង​អយ្យការ និង​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ ហាក់​មាន​ហេតុផល​រឹងមាំ​តាមផ្លូវ​ច្បាប់ ក្នុងពេល​មេធាវី​ការពារ​ក្ដី​របស់លោក កឹម សុខា មិនសូវ​មានប្រៀប និង​ខ្វះ​ភស្តុតាង​ដោះ​បន្ទុក​។ ប៉ុន្តែ​យ៉ាងណា លោក​នៅតែ​ចាត់ទុកថា ការបើកផ្លូវ​សម្រាប់​អ្នកនយោបាយ​អាចមាន​ឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលៗ​បែបនេះ គួរ​ត្រូវបាន​បើកចំហ​។​
​លោក​បន្តថា​៖ «​ខ្ញុំ​គិត​អ​ញ្ចេះ​ទេ បើសិនជា​រឿងនេះ​មានការ​បន្ធូរបន្ថយ​បញ្ហា​ហ្នឹង​ទៅ ដោយ​ផ្ដល់​សិទ្ធិ​ឱ្យ​លោក កឹម សុខា អាចធ្វើ​នយោបាយ​បាន ហើយ​អាច​ចេញ​ក្រៅប្រទេស​បាន វា​ជា​រឿង​មួយ​ល្អ ដោយ​អាច​បង្ហាញថា ស្ថានភាព​នយោបាយ​និង​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​អាចមាន​បរិយាកាស​ល្អប្រសើរ​ឡើងវិញ​»​។​​លោក ចាន់ ចេ​ន សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ថា គិត​មកទល់នឹង​ពេលនេះ តុលាការ​នៅ​មិនទាន់មាន​ភស្តុតាង​ដើម្បី​ដាក់បន្ទុក​លើ​លោក កឹម សុខា នៅឡើយ​ទេ​។​​តុលាការ​សម្រេច​បើកសវនាការ​បន្តទៀត​លើ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃទី​៣០ ខែមីនា ខាងមុខនេះ​។

​