» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9100 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699271 នាក់

លោក​សមរង្ស៊ី​ញ៉ោះ​រឿង​លុយ​ជំនួយ​សហគមន៍​អឺរ៉ុប​៦០​លាន​ដុល្លារ​អាមេរិក​ប្រឆាំង​កូ​វិដ​១៩

 

​ភ្នំពេញ​៖​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក​សម រង្ស៊ី​ដែល​សម្ងំ​នៅ​ស្រុក​បារាំង បានផ្តល់​យោបល់​ថា ថវិកា​ជំនួយ​របស់​សហភាព​អឺរ៉ុប គឺអាច​យកទៅ​ផ្តល់ឱ្យ​កម្មករ កម្មការិនី​ក្នុង​ម្នាក់ៗ ៥០​ដុល្លារ​ក្នុង​រយៈពេល​៦​ខែ​បាន​។ លោក​សម រង្ស៊ី​ថា បើ​បន្ថែម​ថវិកា​៥០​ដុល្លារ​ថែមទៀត​នោះ គឺ​ប្រាក់ឧបត្ថម្ភ​សម្រាប់​កម្មករ​ម្នាក់ៗ​ដែលមាន​៧០​ដុល្លារ​ក្នុង​មួយខែ នឹង​ឡើងដល់ ១២០​ដុល្លារ​ក្នុង​១​ខែ ពោល គឺ​ស្មើ​ទៅនឹង​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​ប្រកាស​ផ្តល់ឱ្យ​កម្មករ កម្មការិនី​ដែល​អស់​ការងារ​ធ្វើ​ដោយសារតែ​រោងចក្រ​ផ្អាក​សកម្មភាព​ព្រោះតែ​ជំងឺ​កូ​វីដ​-១៩​។​a eu yanara 

​តែ​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការលើកឡើង​របស់លោក​សម រង្ស៊ី​នេះ​ថាគ្រានតែ ជា​វោហារសាស្ត្រ​នយោបាយ តែប៉ុណ្ណោះ​។ លោក​ប្រាប់​កាសែត​ថា ការលើកឡើង​នេះ គឺ​មិនមាន​តម្លៃ​ដែល​អាចឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ធ្វើការ​ឆ្លើយតប​ទៅវិញ​នោះឡើយ​។ រដ្ឋាភិបាល​កម្ពុជា​មាន​ភាព​ឯករាជ្យ និង ម្ចាស់ការ​ក្នុងការ​អនុវត្ត​វិធានការ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​កើតចេញ​ព​ជំងឺ​កូ​វីដ​-១៩ ហើយ​រដ្ឋាភិបាល​គ្មាន​ភាពចាំបាច់​ត្រូវ​ធ្វើតាម​អ្នកណា​នោះទេ​។​

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ សហភាព​អឺរ៉ុប​ទើបតែ​បានអនុម័ត​ឱ្យ​បង្វែរ​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន​៥៦​លាន​អឺរ៉ូ ឬ​ស្មើនឹង​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី​កំពុងដំណើរការ​មួយចំនួន​សម្រាប់​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​គាំពារ​សង្គម​ក្នុង​ការស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពី​សហភាព​អឺរ៉ុប​នេះ កម្ពុជា​ក៏បាន​ទទួល​ថវិកា​ជំនួយ​ពី​ប្រទេស​ផ្សេងទៀត​ផងដែរ រួមមាន អាមេរិក​ផ្តល់​២​លាន​ដុល្លារ អាល្លឺម៉ង់​ផ្តល់​១​លាន​៦​សែន​ដុល្លារ វៀតណាម​ផ្តល់​ក្នុង​កញ្ចប់​ថវិកា​រួមជាមួយ​ឡាវ​២០​ម៉ឺន​ដុល្លារ ខណៈ​ជប៉ុន និង ចិន​បាន​ផ្តល់ជំនួយ​ជា​សម្ភារ​ពេទ្យ និង​អ្នកជំនាញ​សុខាភិបាល​ជួយ​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​ការប្រកាស​ផ្តល់​ជំនួយឥតសំណង​នេះ គឺធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ តាមរយៈ​Video Conference កាលពី​ថ្ងៃ​ចន្ទ រវាង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​។​

​ឯ​រដ្ឋាភិបាល​កម្ពុជា​វិញ បានគ្រោង​ថវិកា​ចំនួន​១០០​លាន​ដុល្លារ​សម្រាប់​អនុវត្ត​ផែនការមេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ​។ ក្នុងនោះ ថវិកាជាតិ​មាន​៦០​លាន​ដុល្លារ និង​រក​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​៤០​លាន​ដុល្លារ​។ កម្ពុជា​ក៏បាន​ត្រៀម​ថវិកាបម្រុង​ពី​៨​រយ​ទៅ​២​ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ ដើម្បី​សង្គ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​៕

​