» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7349 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697520 នាក់

បិទ​សន្និបាទ​ក្រសួងកសិកម្ម​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ព្រមាន​ពី​ការប្រើ​ចុង​ប៊ិច​

​ភ្នំពេញ​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​ខ្ញ៉ំ​មិនសូវ​ចេះ​មាត់​ទេ តែ​ដៃ​ខ្ញ៉ំ​ចេះ​ស៊ី​ញ៉េ “​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​បែបនេះ​បន្ទាប់ពី​សម្តេច​ធិបតី​បានចេញ​បញ្ជា​ឱ្យ​គ្រប់គ្រង និង​ការពារ​ឱ្យបាន​បឹង​ទន្លេសាប មិនឱ្យ​អ្នកណា​ទន្ទ្រាន​ខុសច្បាប់​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ ។a manet dit1 

ក្នុងឱកាស អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៤ នា​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤​នេះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ឱ្យ​អភិបាលខេត្ត​ទាំង​៦​ជ៉ំ​វិញ​បឹង​ទន្លេសាប​ធានា​ឱ្យបាន នូវ​ការការពារ ចូលរួម​ទប់ស្កាត់​ចូលរួម​ការពារ​ឱ្យបាន​ដី​អភិរក្ស​បឹង​ទន្លេសាប​តំបន់​៣​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា “​ខ្ញ៉ំ​មិន​ចង់​ប្រើ​អំណាច​ចុង​ប៊ិច​ទេ តែ​សូមឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​ស្រាវជ្រាវ វែកមុខ​អ្នក​ទន្ទ្រាន​បឹង​ទន្លេសាប​” ។ សម្ដេច​ធិបតី គូសបញ្ជាក់ថា បើ​កម្ពុជា​មិន​ការពារ​បឹង​ទន្លេសាប​ទេ កម្ពុជា នឹង​បាត់បង់​ចំណាត់ថ្នាក់​បឹង​ទឹកសាប​ដែល​ធំជាងគេ​លើ​ពិភពលោក ហើយ​អាច​នឹង​ក្លាយជា​បឹង​ទឹកសាប​ដែល​តូច​ជាងគេ​លើ​ពិភពលោក​វិញ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជា​ឱ្យ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ជុំវិញ​តំបន់​បឹង ទន្លេសាប​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ ឱ្យបាន​លឿន ច្បាស់លាស់ និង​ឱ្យ​ចប់សព្វគ្រប់​។

​ក្រៅពី​ការព្រមាន​ប្រើ​ចុង​ប៊ិច​ដោះស្រាយ​បញ្ហា​ស្ពឹក​ស្រពន់​របស់​មន្ត្រី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍​ជាអាទិ ៖​ណែនាំ ក្រសួង​ពាក់ព័ន្ធ​ដែល​កំពុង​តាមដាន​ត្រូវ វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​គ្រោះរាំងស្ងួត កង្វះខាត​ទឹក​ប្រើប្រាស់​ធ្វើស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត និង​ធ្វើការ ជួយសង្គ្រោះ បន្ទាន់​លើ​បញ្ហា​នេះ​។​​សម្ដេច​ធិបតី បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​បន្ត​មិន​យកពន្ធ​ដី​កសិកម្ម ដីស្រែ​ជា​លក្ខណៈ​គ្រួសារ ការ​នាំចូល​សម្ភារៈ​កសិក​ម្ម កសិផល​ផលិតកម្ម កសិផល​កសិកម្ម​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា គោលការណ៍​អនុគ្រោះ​ពន្ធ ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បន្ត​កិច្ចការ​មួយចំនួន និង​កិច្ចការ​មួយចំនួនទៀត​ដាក់​បន្ថែម​៖ ១. រដ្ឋាភិបាល​បន្ត​មិន​យកពន្ធ​ដី​កសិកម្ម ដីស្រែ​ជា​លក្ខណៈ​គ្រួសារ ការ​នាំចូល​សម្ភារ​កសិក​ម្ម កសិក​ផល​ផលិតកម្ម កសិផល​កសិកម្ម​។ ២. ការលើកលែង​អាករ​តម្លៃបន្ថែម​លើ​មុខទំនិញ​ដែលជា​អាហារ​ជា​មូលដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ​រហូតដល់​ឆ្នាំ​២០២៨​។ ៣. លើកទឹកចិត្ត​ផ្នែក​ពន្ធដារ ២​ឆ្នាំ​បន្តទៀត រហូតដល់​ចុងឆ្នាំ​២០២៥ ចំពោះ​សហគ្រាស​ដែល​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក​នូវ​ទំនិញ ឬ​សេវាកម្ម ដែល​ធ្វើ​ការដាំដុះ ផលិត ឬ​នាំចេញ​នូវ​ផលិតផល ១៤​មុខ មាន​ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូង​មី គ្រាប់ស្វាយ​ចាន់ទី ជ័រ កៅស៊ូ មៀន​ប៉ៃលិន ស្វាយ ចេក ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ផលិតផល​ដូងប្រេង​ក្នុងស្រុក​ជា​វត្ថុធាតុដើម សម្រាប់​ផលិត​ចំណី​សត្វ​។​

​សម្ដេច​ធិបតី បាន ណែនាំ​ទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ ត្រូវ​រៀបចំ​បញ្ជី​ទាក់ទង កសិផល អាហារ​ទំនិញ ដែលជា​អាហារ​មូលដ្ឋាន​សម្រាប់​កា​ររ​ស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដល់ ឆ្នាំ​២០២៨​។ នេះ​សំដៅថា មិន​ត្រឹមតែ​គិតគូរ​កសិករ​ទេ គឺ​ដល់​អ្នកប្រើប្រាស់​តែម្ដង ព្រោះ​ផលិតផល​កសិកម្ម គឺជា​ការចាំបាច់ ក្នុងការ​ទ្រទ្រង់​ជីវិត​។​​សម្ដេច​ធិបតី ថ្លែង​បញ្ជាក់ថា ដោយសារ​តម្លៃ​ស្រូវ​បាន​ថ្លៃ ជាហេតុ​នាំឱ្យ​ប្រជាកសិករ សម្រុក​ធ្វើ​ស្រូវប្រាំង​លើស​ផែនការ នឹង​ធ្វើឱ្យ​ខ្វះខាត​ទឹក​ស្រោចស្រព​។ សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែល​បាន​ខ្នះខ្នែង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាកសិករ​នៅតាម​បណ្តា​ខេត្ត​បាន​ទាន់ពេលវេលា​។​
​សម្ដេច​ធិបតី ថ្លែងថា ក្រោយពេល​ផ្អាក​ការនាំ​ចូល​សាច់​បង្កក​មួយរយៈ​ពេល​ខ្លី សម្ដេច ដាក់​ក្ដី​សង្ឃឹមថា នឹង​អាចជួយ​សម្រាល​បន្ទុក​ដ​ល់​កសិករ​កម្ពុជា​ដែល​ចិញ្ចឹម​ជ្រូក តាមរយៈ​ការបញ្ជារ​ទិញ​សាច់​ក្នុងស្រុក​។​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន ថ្លែងអំណរគុណ​ចំពោះ​សម្ដេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដែល​បានសម្រេច​ឱ្យ​ផ្អាក​ជាប​ណ្ណោះ​អាសន្ន ក្នុង​រយៈ ពេល ៦ ខែ ចំពោះ​ការនាំ​ចូល​គ្រឿងក្នុង​សត្វ​ពី​ប្រទេស​ដទៃ​មក​កម្ពុជា​។​

​សម្ដេច​ធិបតី ថ្លែងថា ការបើក​ច្រក​ថ្មី ការបើក​ទីផ្សារ​ថ្មី​នៅ​ប្រទេស នានា​បន្ថែម​ជាការ​ល្អ ប៉ុន្តែ​សំខាន់​ត្រូវ​ថែរក្សា​ទីផ្សារ​ចាស់​ឱ្យបាន​ល្អ និង​រឹងមាំ​។​ទាក់ទង​បញ្ហា​នេះ​សម្ដេច​ធិបតី ថ្លែងថា បើ​កម្ពុជា​អាច​ផលិត ហើយ​វេច​ខ្ចប់​នាំចេញ​បាន​ដោយ​ខ្លួនឯង កម្ពុជា​នឹង​អាច​បាន​ផល​ច្រើន​ចំណេញ​ច្រើនជាង​នាំចេញ​ផលិតផល​ឆៅ​ចេញ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាល​នៅតែ​បន្ត​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ កម្មវិធី​នយោបាយ​អាទិភាព​ទី​៥ ទី​៦ ក្នុងការ​ជំរុញ​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដោយ​ផ្សារភ្ជាប់​ជាមួយ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដោយ​រួមមាន​ទាំង​ការអនុគ្រោះ​ពន្ធ ផងដែរ​។​a manet dit2 

 

​