» ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6038 នាក់

ម្សិលមិញ 8227 នាក់

សរុប 14132919 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃ​ម​ជ្ឃ​មណ្ឌល​ជាតិ NPMEC នៅតែ​បន្ត​អនុវត្តន៍​បទបញ្ជា និង អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​ជា​រៀងរហូត


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ២៦ សីហា ២០១៩ នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃ អគ្គនាយក ម​ជ្ឃ​មណ្ឌល​ជាតិ NPMEC បាន​ថ្លែងប្រាប់ តាម​ទូរស័ព្ទ​មកកាន់ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ អោយដឹងថា : ជុំវិញ ការផ្តល់​អនុសាសន៍រ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​បាន លើកឡើង​ក្នុង​អង្គប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល គណបក្ស ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី ២២ សីហា ២០១៩ ស្តីពី មន្ត្រី ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ទាំងអស់ ត្រូវតែ សម្រេចចិត្ត ជ្រើស​រើសយក តួនាទី ក្នុង​ក្របខណ្ឌ​រដ្ឋ និង ងារ ជា​ឧកញ៉ា តើ​ត្រូវយក​១​ណា ? គឺ​បើ​យក​ងារ​ជា​ឧកញ៉ា​ត្រូវ​លា លែង​ពី​ជួរ​កងកម្លាំងប្រដាប់អាវុធ ។a sem so1 

ចំពោះ​អនុសាសន៍​របស់ សម្តេច​លើកឡើង​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​បញ្ជាក់ថា នឹង​នៅតែ​បន្ត​អនុវត្តតាម​បទបញ្ជា និង អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ជានិច្ច បើ និយាយ​ពី​គោរមងារ​ជា​ឧកញ៉ា របស់​ឯកឧត្តម គឺ​ព្រះមហា ក្សត្រ ព្រះអង្គ​ព្រះរាជ​ប្រទាន​អោយ​ដោយយោង​លើ​ស្នាដៃ ក្នុង ការរួមចំណែក​កសាង​ការពារ និង អភិវឌ្ឍន៍​ជាតិ​ក្រោម​ការដឹក នាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ តាំងពីដើម​រៀង មក ពោលគឺ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានទទួល​គោរមងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ តាម​ព្រះរាជ ក្រិ​ត្យ​លេខ​០៦០១/០៧ ចុះ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០០២ លេខ​រៀង​ទី ១០៣ ។

ដូច្នេះ​ពេលនេះ​សម្តេច​តេ​ជោ​តម្រូវ អោយ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ជ្រើស​រើសយក តួនាទី ឬ ងារ​ជា​ឧកញ៉ា​នោះ គឺ មិនមាន​បញ្ហា​អ្វី​ទេ​សម្រាប់​រូប​ឯក ឧ​ត្ត​ម​ដែលជា​នាយទាហានជាន់ខ្ពស់​១​រូប ក៏​ដូច​អស់លោក នាយទាហានជាន់ខ្ពស់​ជាច្រើន​នាក់​ទៀត​គឺ ពិតជា​សម្រេចចិត្ត បោះបង់ចោល​នូវ​ងារ​ជា​ឧកញ៉ា​ចោល​វិញ​ដូចៗ​គ្នា ប៉ុន្តែ​ឥលូវ នេះ​ខាង​ក្រសួងការពារជាតិ​កំពុង​រៀបចំ​នីតិវិធី ដើម្បី​សរុប បញ្ជី​ឈ្មោះ​មន្ត្រី​យោធា​ដែលមាន​ងារ​ជា​ឧកញ៉ា រួចរាល់​ចប់ សព្វគ្រប់ ក្រសួង​នឹងធ្វើ​ការប្រកាស​ជា​ផ្លូវការ នៅពេល​ខាង មុខ ។

ដូច​ការបញ្ជាក់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី នេះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ផល សាម៉ន ក៏បាន​គាំទ្រ​ទាំងស្រុង និង​បន្ត​គោរព អនុវត្តន៍​តាម បទបញ្ជា និង​អនុសាសន៍ របស់​សម្តេច​តេ​ជោ ប្រមុខ​ដឹកនាំ ប្រទេស​ជានិច្ច ។ ដោយឡែក​ខាង​កងកម្លាំង​នគរបាលជាតិ ឯណេះ​វិញ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច នៃ អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​មហា ផ្ទៃ បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ មក​ភ្នាក់ងារ មាតុភូមិ ​ថា៖ លោក​មិនមាន​អ្វី​ជំទាស់ ឬ​ភ្ញាក់ផ្អើល​អ្វី​នោះ ទេពី​រឿង គោរមងារ​ជា​ឧកញ៉ា របស់លោក ដែល​ព្រះមហា ក្សត្រ ទ្រង់​ព្រះ​ប្រទាន​អោយ​តាម​ព្រះរាជ​ក្រិ​ត្យ​លេខ ០៧០៣ / ២៤ ចុះ​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០០៣ មាន​លេខ​រៀង​ទី ១៥១ នោះ ។

លោក ឡុង ស្រេង ថា ទេវតា ជា​អ្នក​ប្រទាន​អោយ លោក​ដោយ​យោងទៅលើ​ស្នាដៃ និង​ការខិតខំ​ចូលរួមចំណែក កសាង ការពារ និង អភិវឌ្ឍន៍​ជាតិ មាតុភូមិ ក្រោម​មាគ៌ា​ដឹកនាំ ដ៏​ត្រឹមត្រូវ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា ដូច្នេះ​សំរាប់​រូប ខ្ញុំ ( ឡុង ស្រេង ) ផ្ទាល់​ឝឺ នៅតែ​បន្ត គោរព និង អនុវត្តន៍​តាម​បទបញ្ជា និង អនុសាសន៍​របស់​សម្តេច​តេ​ជោ​ជានិច្ច សុខចិត្ត​បោះបង់ ចោល​គោរមងារ​ជា​ឧកញ៉ា​ចេញ ដូច​អស់លោក​ឧ​ត្ត​ម​សេនីយ៍ ៗ​ឯទៀតៗ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​នោះដែរ តែ​ថា ការ ប្រកាស​ចេញមុខ​មុនគេ​ជា​សាធារណ​:​អី​នោះ លោក ឡុង ស្រេង បញ្ជាក់ថា ចាំមើល​គេ មើល​ឯង​សិន ។

តាម ការរៀបរាប់​ប្រាប់​ពី​គោលជំហរ​ពិតប្រាកដ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី និង លោក​ឧ​ត្ត​ម សេនីយ៍​ទោ ឡុង ស្រេង ដល់​អ្នកកាសែត​នាពេលនេះ គឺ​ត្រូវ បាន​មហាជន និង ប្រជាពលរដ្ឋ​ទូទៅ​កោតសរសើរ​នូវ​ទឹកចិត្ត ក្លាហាន​ធ្វើជា​គំរូ​ដ៏​ល្អ មុនគេ​ក្នុង​ការទទួលយក និង គោរព អនុវត្តន៍​តាម​បទបញ្ជា និង អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់ចេញ​នាពេល​ថ្មីៗ​នេះ ។

សូមបញ្ជាក់ថា : បើ​ផ្អែក​តាម​បញ្ជីរាយនាម​គោ​រម្យ​ងារ «​ឧកញ៉ា​» ក្នុងសម័យ​ព្រះរាជាណាចក្រ​ទី​២ នៃ​កម្ពុជា​យើង ។ បញ្ជីរាយនាម​គោ​រម្យ​ងារ «​ឧកញ៉ា​» តាម​ការព្យាយាម​ស្រាវជ្រាវ​កន្លងមក មាន​ពី​លេខ​រៀង​ទី​១ គិត​ចាប់ពី​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​១៩៩៤ ដល់​លេខ​រៀង​ទី​៧០៤ ត្រឹម​ថ្ងៃទី​១៧ កុម្ភៈ ឆ្នាំ​២០១៤ ដែល​សរុប​មាន​ចំនួន​៧០៤​នាក់ ។

យោងតាម​អនុក្រឹត្យ​លេខ​១៥​លេខ​១៥ អនក្រ ចុះ​ថ្ងៃទី​៥ មេសា ឆ្នាំ​១៩៩៤ ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ទី​១ និង​ទី​២ ត្រង់​មាត្រា​២ ចែងថា «​សប្បុរសជន ដែល​បានធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារ មានតម្លៃ​លើសពី​១០​ម៉ឺន​ដុល្លារ​អាមេរិក (US$100.000) ឡើងទៅ នឹងត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ និង​ត្រូវបាន​រាជរដ្ឋាភិបាល​ស្នើសុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះរាជទាន​គោ​រម្យ​ងារ​ជា «​ឧកញ៉ា​» ។

ដូច្នេះ​យោងតាម​អនុក្រឹត្យ​ខាងលើនេះ បញ្ជាក់​ច្បាស់​ថា​៖ អស់លោក លោក ជំទាវ ដែល​បានទទួល​នូវ​គោ​រម្យ​ងារ «​ឧកញ៉ា​» សុទ្ធតែ​បាន​បរិច្ចាគ​នូវ​សម្បត្តិ​ផ្ទាល់ខ្លួន​គ្រប់ៗ​គ្នា ជួយ​កសាង​សង្គមជាតិ ទើប​អាច​ទទួលបាន​នូវ​គុណសម្បត្តិ​ដ៏​វិសេស​នេះ សម្រាប់​ជា​កិត្តិយស​ប្រចាំជីវិត​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប​ជួយ​ដល់​សង្គមជាតិ ។ ពោលគឺ​គោ​រម្យ​ងារ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ មិនមែន​បានមក​ដោយសារ​បក្ខពួក​និយម ឬ​គ្រួសារនិយម​ឡើយ ។​

នេះ​គិត​ត្រឹមតែ​ឆ្នាំ ២០១៤ ទេ រហូតមកដល់​ឆ្នាំ ២០១៩ នេះ គេ​មិនទាន់​បានដឹង​នូវ​បញ្ជី​ឈ្មោះ អ្នក​ដែល​បានទទួល​គោ​រម្យ ងារ " ឧកញ៉ា " បាន​កើន​ឡើងដល់​ចំនួន​ប៉ុន្មាន​នាក់​នៅឡើយ ទេ ក្នុងចំណោម​អ្នកមាន​ងារ ជា ឧកញ៉ា នោះ​ក្នុង​ជួរ​កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក៏មាន​ច្រើន​នាក់​ណាស់ដែរ ៕a sem ny a sem so2 a sem ny2 a sem som