» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9261 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136142 នាក់

អនុសាសន៍​ណែនាំ​៨​ចំណុច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជូន​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​កុំ​ឲ្យ​ខ្វល់​ពី​រឿង​EBA​ពេក​!


​រាជធានី​ភ្នំពេញ​៖ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់នូវ​អនុសាសន៍​ណែនាំ​ចំនួន​៨​ចំណុច​ដល់​កងកម្លាំង​នគរបាល និង​មន្ត្រីរាជការ​ស៊ីវិល​នៅ​ក្រុម​ឱវាទ​ក្រសួងមហាផ្ទៃ​។a hun po

​អនុសាសន៍​ទាំង​៨​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រួមមាន​៖
​ទី​១៖ ត្រូវ​បន្ដ​ថែរក្សា​សុខសន្ដិភាព ស្ថេរភាព​នយោបាយ អធិបតេយ្យ បូរណភាព​ទឹកដី​ប្រឆាំង​ដាច់ខាត​នៅ​ប​ដិ​វត្ដ​ពណ៌ និង​រាល់​សកម្មភាព​ដែល​ប៉ុនប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ជាតិ​។ កងកម្លាំង​របស់​នគ​របាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដទៃទៀត ការពារ​សន្ដិភាព សន្ដិសុខ​ជាតិ ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​រាល់​សកម្ម​ភាពចលាចល និង​ភាពវឹកវរ​ក្នុងសង្គម​។​

​ទី​២៖ អគ្គស្នងការ​នរគរ​បាល​ជាតិ នឹង​បញ្ជា​ការឯកភាព​គ្រប់​ថ្នាក់​ត្រូវ​បន្ដរ​ក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សារ​ធារ​ណៈ និង​សុវត្ថិភាព​សង្គម តាមរយៈ​ការពង្រឹង​សមត្ថភាព​ជំនាញ វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដល់​កងកម្លាំង​នគរបាលជាតិ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។ ក្រសួង​ស្ថាប័ន អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល វិស័យ​ឯកជន ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ រួមគ្នា​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រឿងញៀន ខុសច្បាប់ សកម្មភាព​លួច​ឆក់​ប្លន់ និង​បន្ដ​ពង្រឹង​ច្បាប់​ស្ដីពី​ចរាចរ​ផ្លូវគោក បន្ដ​ទប់ស្កាត់​អគ្គីភ័យ ដើម្បី​អនុវត្ដ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព និង​ការរស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខសន្ដិភាព និង​សុវត្ថិភាព​។​

​ទី​៣៖ ត្រូវ​បន្ដ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រទេសជិតខាង​ក្នុង​តំបន់ និង​អន្ដរជាតិ​ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម​អន្ដរជាតិ ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិជ្ជា និង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ដើម្បី​ពង្រឹង​សន្ដិសុខ​និង​សណ្ដាប់ធ្នាប់​ក្នុងសង្គម​។​

​ទី​៤៖ ត្រូវ​ពង្រឹង​ការទទួលខុសត្រូវ ក្នុងការ​ព្រ​ប់​គ្រង​ជនអន្ដោប្រវេសន៍​តា​មរយៈ​ការយក​ចិ​ត្ដ​ទុកដាក់ និង​កា​រលើ​កម្ពស់​ការគ្រប់គ្រង ការចេញចូល​តាម​ច្រកព្រំដែន​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​។ ទទឹម​នឹង​នេះ​ត្រូវ​បង្កើន​កិច្ចសហការ​ក្នុងការ គ្រប់គ្រង​ក្នុងការ​ស្នាក់នៅ ការប្រកបមុខរបរ និង​សកម្មភាព​ជនបរទេស ជនអន្ដោប្រវេសន៍​នៅក្នុង​ប្រទេស ស្របតាម​ច្បាប់​ជនអន្ដោប្រវេសន៍ ច្បាប់​ការងារ និង​លិខិតបទដ្ឋាន​នានា​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី​៥៖ អំពី​ការកែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ ត្រូវ​បន្ដ​ការយក​ចិ​ត្ដ​ទុកដាក់​ជំរុញ​ការផ្ទេរ​មុខងារ ធនធាន ពី​ក្រសួង​ស្ថាប័ន​នានា​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការប្រគល់ ការធ្វើប្រតិភូកម្ម​អំណាច ការចាត់ចែង​អនុវត្ដ​មុខងារ​ដែល​បាន​ផ្ទេរ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្ដី​ត្រូវ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ​។ ទន្ទឹមនឹងនេះ​នៅ​ថ្ងៃទី​២៦ ខែឧសភា ខាងមុខ កម្ពុជា​នឹង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ លើក​ទី​៣ ស្របតាម​អាណ​ត្ដិ ដែល​បានកំណត់​ក្នុង​ច្បាប់​។ សូម​ឲ្យ​ក្រសួង និង​ស្ថាប័ន​នានា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​នានា ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​ឲ្យ​បាន​ពេញលេញ ត្រឹមត្រូវ​តាមច្បាប់​កំណត់​។​

​ទី​៦៖ ត្រូវធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ក្នុង​ការផ្ដល់​សេវាសាធារណៈ ដែល​ស្ថិតក្រោម​ដែន សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ តាមរយៈ​ការពង្រីក​ការផ្ដល់សេវា​ថ្នាក់ក្រោម​ជាតិ តាម​យន្ដ​ការឃុំ សង្កាត់ ច្រកចេញចូល​តែមួយ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី​បង្ខិត​ការផ្ដល់សេវា​នានា ឲ្យ​កៀក​ជិត​ប្រជាពលរដ្ឋ​។​

​ទី​៧៖ ផ្អែក​តាម​ការព្យាករណ៍​ប្រទេស​យើង​និង​អាចមាន​អាកាសធាតុ​ក្ដៅ​ហួតហែង ហើយ​រដូវប្រាំង​ត្រូវ​អូសបន្លាយ​យូរ​ជាង​ឆ្នាំមុន ដូច្នេះ​សូម​ឲ្យ​ក្រសួង​ធនធានទឹក ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ដ ដើម្បី​ត្រួតពិនិត្យ​ប្រព័ន្ធ​ទឹក នៅតាម​មូលដ្ឋាន ទាំង​ប្រភពទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវ​ភាវ​ប្រចាំថ្ងៃ និង​បង្ករ​បង្កើន​ផល រដូវប្រាំង ដើម្បី​មាន​វិធានការ ការពារ​និង​ប្រើប្រាស់​ប្រភពទឹក​ដែល​នៅ​សេសសល់​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ក្រសួង​ស្ថាប័ន​នានា ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ រួមទាំង​កង កម្លាំងប្រដាប់អាវុធ ត្រូវ​ត្រៀមលក្ខណៈ​អន្ដរាគមន៍ ដើម្បី​ដឹកជញ្ជូន​ទឹក​ជូន​ប្រជាជន​នៅ​មូលដ្ឋាន ដោយ​មិន​ទុក​ឲ្យ​ប្រជាជន​រងគ្រោះ​ដោយសារ​ការខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នោះឡើយ​។ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ដ ណែនាំ​អប់រំ​ប្រជាជន នៅតាម​មូលដ្ឋាន​ឲ្យ​ថែរក្សា​សុខភាព ការពារ​ជំងឺឆ្លង​រាតត្បាត តាម​កសិដ្ឋាន​នានា និង​ត្រូវមាន​វិធាន​ការជួយ​អន្ដរាគមន៍ ក្នុងការ​ព្យាបាល​ជំងឺ​ទាំង មនុស្ស និង​សត្វ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ទី​៨៖ ត្រូវ​រួមគ្នា​ធ្វើការ​ដើម្បី​ការលូតលាស់​ខាង​សេដ្ឋកិច្ច ដើម្បី​បន្ដ​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ​របស់​យើង យើង​មិន​ត្រូវយក​អធិបតេយ្យភាព​របស់​យើង​ទៅ​ដោះដូរ ជាមួយ​ជំនួយ​ណាមួយ​នោះឡើយ​។ ប្រទេសមួយ​បើ​មិនអាច​អនុវត្ដ​ច្បាប់​របស់ខ្លួន​បាន មិនចាំបាច់​ហៅថា រដ្ឋ​អធិបតេយ្យ​នោះទេ​។​
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​បកស្រាយ​អំពី​លទ្ធភាព ក្នុងការ​ទប់ទល់​ជាមួយនឹង​ការដក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើ​លែង​តែ​អាវុធ (EBA) ផងដែរ​។​

​សម្តេច​បញ្ចា​ក់ថា «​ទោះ​មាន ឬ​គ្មាន EBA ក៏​វា​មិន​ធ្វើឱ្យ​យើង​ស្លាប់ ហើយ​វា​ក៏​មិន​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកមាន​បានដែរ បញ្ហា​រកស៊ី​បង់ពន្ធ​ឱ្យគេ គេ​បង់ពន្ធ​ឱ្យ​យើង គឺជា​រឿង​ស្មើ​ភាពសមហេតុ​សម​ផល ដែល​យើង​មិន​ចង់ឱ្យ​នរណា​ប្រើប្រាស់​នូវ​ភាពអនុគ្រោះ ហើយ​បែរជា​មក​បង្វិល​ក្បាល​យើង តាមចិត្ត​ចង់​នោះទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ​៖ «​ខ្ញុំ​បានបញ្ជាក់​តាំងពី​ដើមទី​មក​ថា មិនអាច​យក​អធិបតេយ្យ​ជាតិ ទៅ​ដោះដូរ​ជាមួយ​ជំនួយ​អ្នកណា​ទាំងអស់ ដូច្នេះហើយ​បានជា​យើង​ត្រូវខិតខំ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា EBA នេះ​យូរ ឬ​ឆាប់​វា​គង់តែ​បាត់​ទេ នៅពេលណា​ដែល​សេដ្ឋកិច្ច របស់​យើង​ដើរ​ដល់​ដំណាក់កាល​មួយ ពេលនោះ​វា​នឹង​បាត់​ដោយ​ស្វ័យប្រវត្តិ​»​។​​ការ​រស់​ពឹង EBA មិនអាច​ពឹង​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន​នោះឡើយ​។

សូម​ប្រជាពលរដ្ឋ កុំ​ខ្វល់​ទៅនឹង​សម្តី​អ្នកដទៃ បើ​នៅតែ​អាច​បន្ត​បើកប្រាក់​បៀវត្សរ៍ និង​អាច​ប្រកប​របប​ទទួលទាន​ជា​ប្រក្រតី​នោះ​។ កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សហភាព​អឺរ៉ុប និង​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ដោយ​មិន​ធ្វើ​ឲ្យ​បញ្ហា EBA ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា​-​អឺរ៉ុប​នោះឡើយ ។​បើតាម​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មានតែ​ប្រទេស​ចំនួន​៣ តែប៉ុណ្ណោះ​ដែល​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប រួមមាន​៖ ប្រទេស​កម្ពុជា​, ប្រទេស​ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​១១​កុម្ភៈ គណៈកម្មការ​សហភាព​អឺរ៉ុប បានប្រកាស​ជា​ផ្លូវការ នូវ​ការចាប់ផ្តើម​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះអាសន្ន ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA)»​ពី​ប្រទេស​កម្ពុជា ។​មូលហេតុ​គេ​បាន​ចោទប្រកាន់​លើ រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​សហជីព និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ ការចូល​ជា​ធរមាន នៃ​ការដក EBA នឹងមាន រយៈពេល​១៨​ខែ ពេល​គឺ EBA នេះ​អាច​ដក​ចេញពី​កម្ពុជា នៅក្នុង​ឆ្នាំ​២០២០៕a hun po1 a kheng po4