» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10110 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700281 នាក់

នាយករដ្ឋមន្ត្រី​កោះហៅ​ប្រធាន​ព្រឹទ្ធ​សភា​ឲ្យ​ត្រៀម​ប្រជុំ​កុំ​វិស្សមកាល​

 


​ភ្នំពេញ​៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន នៅ​ថ្ងៃទី​៣​មេសា​នេះ​បានចេញ​លិខិត​មួយ​ស្នើ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា​ឲ្យ​ត្រៀម​កោះប្រជុំ​វិសាមញ្ញ​មួយ​ជាបន្ទាន់​ដើម្បី​ត្រួតពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ក្រោយពី​សភា​អនុ​ម​ត័​ដោយ​ត្រូវ​ផ្អាក​វិស្សមកាល​សិន​។​a covid law2 

អ្នកនាំពាក្យ​រដ្ឋសភា​លោក​ឡេង ប៉េងឡុង​បាន​ឲ្យ​ដឹងថា៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹងត្រូវ​លើក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​អង្គា​រ៍ ទី​៧ ខែមេសា សប្តាហ៍​ក្រោយ​។ ហើយ​សេចក្តីព្រាងច្បាប់​ដែល​ដាក់​ជាការ​ប្រញាប់​នេះ អាច​នឹងដាក់​ទៅ​ពិភាក្សា និង​អនុម័ត នៅ​សប្តាហ៍​ក្រោយ​យ​ដដែល​នោះ​តែម្តង​។

​សេចក្តីព្រាងច្បាប់​នេះ មាន​៥​ជំពូក និង​១១​មាត្រា ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​ដឹកនាំ​ជាតិ​នៅពេលដែល​ប្រទេស​ត្រូវបាន​ប្រកាស​ដាក់​ក្នុង​ភាពអាសន្ន​។ យោងតាម​មាត្រា​៣​នៃ​សេចក្តីព្រាងច្បាប់ ការ កំណត់​ថិរវេលា​សម្រាប់​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន គឺ​មិន​ឲ្យ​លើសពី​៣​ខែ ហើយ​ឋិ​រៈវេ​លា នេះ អាច​ត្រូវបាន​បន្ត​ក្នុង​លក្ខខណ្ឌ​ដូចគ្នា​។

មាត្រា​៥​ត្រង់​កថាខណ្ឌ​ចុងក្រោយ​នៃ​សេចក្តីព្រាងច្បាប់​បាន​សរសេរ ថា «…​ក្នុងពេល​សង្គ្រាម​ឬ​កាលៈទេស​ដទៃទៀត​ដែល​សន្តិសុខ​ជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការ​គ្រប់ គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ដោយ​រាជរដ្ឋាភិបាល​អាចធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក​»​។ មាត្រាមួយ​ដទៃ ទៀត​ក្នុង​ជំពូក​ទី​៤​ស្តីពី​ទោស​ប្ប​ញ្ញ​តិ្ត បាន​ចែងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ប្រើ ប្រាស់​សិទ្ធិអំណាច​ដោយ រំលោភ​ដើម្បី​ធ្វើតាម​ទំនើងចិត្ត​ហើយ​បង្ក​ការខូចខាត​ដល់​រូបរាងកាយ ឬ​ទ្រព្យសម្បត្តិ​អ្នកដទៃ ត្រូវ​ទទួលខុស ត្រូវ​នូវ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។​a covid law a covid law1 
​