» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10586 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700757 នាក់

សម្តេច​តេ​ជោ​៖​គណបក្ស​ផ្សេង​លោក​គង់​គាំ​និង​កូន​គង់​បូរ៉ា​ធើ​ឲ្យ​ស្រួល​ប្រ​យ​ត្ន័​អត់​មិនបាន​!

​កំពង់ចាម ៖ ក្នុង​ពិធីបើកការដ្ឋាន​ពង្រីក​កំណាត់​ផ្លូវជាតិ​ពី​ស្គន់ ទៅ​ក្រុង​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៩ ខែមករា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា នាយករដ្ឋមន្ត្រី បាន​ព្រមាន​គណបក្សប្រឆាំង​មួយចំនួន ដែល​បន្ត​វាយប្រហារ​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​ការចោទប្រកាន់​ថា​ជា​ចោរលួច​សន្លឹកឆ្នោត​ជាដើម​។ សម្តេច​បញ្ជាក់​ដូច្នេះ​ថា​៖ «​តើ​អ្នក​ចង់​ប្រែ​ក្លាយខ្លួនជា​សត្រូវ​រប​ស់​គណបក្ស​ប្រជាជន ឬ​យ៉ាងណា​? បើ​អ្នក​ចង់​ឈ្នះឆ្នោត អ្នក​គ្រាន់តែ​ឃោស​នាពី​នយោបាយ​របស់​អ្នក​ទៅបាន​ទេ ចាំបាច់​អី​អ្នក​មក​វាយប្រហារ​គណ​បក្ស​ប្រជាជន អ្នកលក់​ទំនិញ​របស់​អ្នក​អួត​ពី​ទំនិញ​របស់​អ្នក​ទៅ​»​។​
​មុននឹង​មានការ​ព្រមាន​នេះ សម្តេច​តេ​ជោ​ឲ្យ​ដឹងថា​សម្តេច បានទទួល​នូវ​ការបញ្ជូន​ភស្តុតាង​ពី​មនុស្ស​របស់​សម្តេច ចេញពី​កិច្ចប្រជុំ​របស់​គណបក្ស​ប្រឆាំង នៅក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម ដោយ​សម្តេច​អះអាងថា មនុស្ស​ទាំងនោះ មិន​ពេញ​ចិត្តនឹង​ការឃោសនា​បែបនេះ​ឡើយ​។​a hun raod 

​សម្តេច​បន្តថា​៖ «​ខ្ញុំ​ចង់​សួរ​អ្នក​វិញ​ថា ជម្រើស​មានតែ​ពីរ​ទេ គឺ​ទី​១៖ គឺ​ប្រើ​ផ្លូវច្បាប់ និង​មួយទៀត​គឺ​ប្រើ​ដំបង​តែម្តង តើ​អ្នកយក​មួយណា​ពីរ​នេះ អាហ្នឹង​អ្នក​និយាយ​ឱ្យ​ច្បាស់ ខ្ញុំ​សូម​ព្រមាន​ចំពោះ​អ្នក ពួក​ខ្ញុំ​មិន​ទុកឱ្យ​ពួក​អ្នក​ចោទថា​ជា​ចោរ​មួយជីវិត​ទេ ខ្ញុំ​សូម​ជម្រាបជូន ត្រូវតែ​បញ្ចប់​វប្បធម៌ ឡាំប៉ា​ក្រោយ​ការបោះឆ្នោត​»​។​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បាន​ព្រមាន​ចាត់វិធានការ​លើ លោក គង់ គាំ ដែល​បាន​យក​វេទិកា​នានា វាយប្រហារ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច​តេ​ជោ បាន​លើកឡើងថា គណបក្សប្រឆាំង នៅពេលដែល​ឃោសនា តែងតែ​វាយប្រហារ​លើ​គណបក្សកាន់អំណាច ហើយ​ក្នុងចំណោម​នោះ ក៏មាន​លោក គង់ គាំ​។​
​សម្តេច​បានស្នើ​លោក គង់ គាំ ធ្វើ​នយោបាយ​តាមរបៀប​ដោះស្រាយ​បញ្ហា​របស់ខ្លួន ដោយ​កុំ​យក​គណបក្ស​ប្រជាជន​ធ្វើជា​របៀបវារៈ នៃ​ការវាយប្រហារ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ប្តឹង​យក​ផ្ទះ​របស់ លោក គង់ គាំ ផងដែរ​។ សម្តេច​បាន​បញ្ជាក់ថា ផ្ទះ​នេះ​គឺជា​អតីត​ទ្រព្យសម្បត្តិ​របស់​ក្រសួងការបរទេស ដែល​អតីតកាល លោក គង់ គាំ ត្រឡប់​ធ្វើ​អគ្គរដ្ឋទូត​នៅ​ទីក្រុង​ហាណូយ​វិញ បាន​ដណ្តើមយក​ផ្ទះ​នោះ​។ ទោះជា​យ៉ាងណា សម្តេច​អះអាងថា សម្តេច​នៅតែ​យោគយល់​ដោយសារតែ​លោក គង់ គាំ ធ្លាប់​នៅ​ជាមួយគ្នា​។ សម្តេច​ចាត់ទុកថា នេះ​ជាការ​ដាស់តឿន លោក គង់ គាំ កុំ​ឲ្យ​ព្រហើន​ពេក​។​

​ក្រៅពី​ការព្រមាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​សារ​ដាស់តឿន​លោក គង់ បូរ៉ា ដែលជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជាម​ន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បម្រើ​បក្ស​ឲ្យ​ត្រឹមត្រូវ ពោលគឺ​កុំ​ឆ្លៀត​បម្រើ​បក្សប្រឆាំង​ឲ្យ​សោះ​។ «​គង់ បូរ៉ា ដែល​ចូលមក​គណបក្ស​ប្រជាជន​។ គង់ បូរ៉ា ត្រូវធ្វើ​ឲ្យ​ស្រួល​! ឥឡូវ ជា​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ផង​។ បើ​មក​គណបក្ស​ប្រជាជន ត្រូវ​បម្រើ​គណបក្ស​ប្រជាជន មិនអាច​បម្រើ​ឲ្យ​គណបក្ស​ប្អូន​របស់ខ្លួន​បានទេ​។ អាហ្នឹង ខ្ញុំ​សូម​រំលឹក​ទៅ គង់ បូរ៉ា ចំឈ្មោះ ដែលជា​កូន​របស់ គង់ គាំ​។ គង់ គាំ ជា​អ្នកប្រឆាំង ឯ​កូន​ជា​អ្នក​ចុះចូល​។ ឡាន ដែល​គង់ បូរ៉ា ជិះ​ហ្នឹង​ណា ខ្ញុំ​ទិញ​ឲ្យ ដោយសារ​ឃើញថា ធ្វើការ​ជាមួយ​ខ្ញុំ​តាំងពី​តូច​… ។ គង់ បូរ៉ា ធ្វើ​ឲ្យ​ត្រឹមត្រូវ​»​។​

ការព្រមាន​រប​សើ​សម្តេច​ហ៊ុនសែន​មិនមែន​គ្រាន់តែ​និយាយ​ចោល​នោះទេ​ជាក់ស្តែង​កន្លងមកនេះ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​ត្រូវបាន​រង​បណ្តឹង​ហើយ​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជា​១​លាន​ដុល្លារ​ក្នុង​បទ​បរិហាកេរ្តិ៍ ។​​សម្រាប់​លោក សុន ឆ័យ​វិញ​រឿង​បានចាត់ទុក​រឿង​ក្តីក្តាំរ​បស់​លោក​មិនមែន​គ្រាន់តែ​ជា​រឿង​បុគ្គល​ក្នុងនាម​លោក​ជា​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល​នោះទេ​។ ក៏ប៉ុន្តែ​គឺជា​ក្តីក្តាំ​ដែល​ឆ្លុះបញ្ចាំង​អំពី​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​លោក​បាន​អះអាងថា មិនមាន​ភាពសេរី​ភាព យុត្តិធម៌​។ បើតាម​លោក សុន ឆ័យ សំណុំរឿង​របស់លោក ត្រូវបាន​ឃ្លាំមើល​ពី​បណ្តា​សហគមន៍​អន្តរជាតិ និង​រួមទាំង​បណ្តា​ទូត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឈានឆ្ពោះ​ទៅរក​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០២៣ ដែលមាន​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​ថ្មីៗ​នេះ​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា លោក គី តិច បាន នាំយក​ថវិកា​ជិត ៥​ម៉ឺន​ដុល្លារ​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ដែល​បាន​ពី​សំណង​ជំងឺ​ចិត្ត​ចំពោះ​ការប្តឹង​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៉ី ទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​រសៀល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៣​។​

​ប្រភព​ដដែល​បន្តថា ចំណែក ថវិកា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ចំនួន​ជិត​១​លាន​ដុល្លារ​(៧៧៥ ១៧២,៧១) ដែល​ទទួលបាន​សំណង​ពី​លោក សម រង្ស៊ី ត្រូវបាន​ប្រគល់ជូន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត ទុក​ក្នុង​កញ្ចប់​ថវិកា សម្រាប់​ប្រតិបត្តិ​ការការពារ​ក្តី​ជូន​ស្ត្រី​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ទន់ខ្សោយ ។​​រីឯ ថវិកា ដែលជា​ចំណែក​របស់លោក ស ខេង ចំនួន​ជិត ៤០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​(៣៨៧ ៥៨៦,៣៥) ដែល​ទទួលបាន​សំណង​ពី​លោក សម រង្ស៊ី ត្រូវបាន​ចាត់ចែង​ប្រគល់​សម្រាប់​ការសាងសង់​សាលារៀន និង​មណ្ឌល​កុមារកំព្រា តាម​បណ្តា​មូលដ្ឋាន ខេត្ត ខណៈ​ថវិកា​ចំនួន​ជាង​៤៣​ម៉ឺន​ដុល្លារ (៤៣៤ ៩៩២,៧៥) និង​ថវិកា​ចំនួន​ជិត​៦​ពាន់​ដុល្លារ​(៥ ៧៩៩,៩០) ត្រូវបាន​ដាក់ជូន​ជា​ថវិកាជាតិ ។​
​

ទាក់ទង​រឿង​លក់​ផ្ទះ​និង​ជាទី​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យកលុយ​សង​ដើមបណ្តឹង​នេះ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ ម៉ូ​នី​កា​ដែល​រត់​ចូល​ជាមួយ​គណបក្ស​ភ្លើងទៀន បាន​ប្រា​បើ​កាសែត​ថា តុលាការ​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​លោក សម រង្ស៊ី លក់ឡៃ​ឡុង សងជំងឺចិត្ត​ទៅ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្សកាន់អំណាច ហើយ​ត្រូវបាន​តំណាង​ពួកគេ យកទៅ​ប្រគល់ជូន​មន្ទីរពេទ្យ និង​សាងសង់​សាលារៀន​ជាដើម​នោះ ជាការ​គំរាមកំហែង​ដល់​អ្នកនយោបាយ​ផ្សេងទៀត​។ ការធ្វើ​បែបនេះ លោក​ថា ផ្ទុយ​ពី​គោលការណ៍​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស ច្បាប់រដ្ឋធម្មនុញ្ញ និង​ធ្វើឱ្យ​បែកបាក់​ជាតិ​។​​លោក​ថា​៖ «​ជា​នយោបាយ​បែប​ប្រជា​ភិ​ថុ​ត ជា​នយោបាយ​ផ្ចាញ់ផ្ចាល់​គ្នា​តាមរយៈ​យក​ប្រព័ន្ធតុលាការ​ដែល​មិន​យុត្តិធម៌ មក​ធ្វើការ​គំរាមកំហែង​ដល់​អ្នក​ដែលមាន​ទស្សន​ផ្ទុយ មក​ធ្វើការ​គាបសង្កត់​ដល់​អ្ន​ក​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា ហើយ​ខ្ញុំ​មិន​គាំទ្រ​យុទ្ធសាស្ត្រ​នយោបាយ​បែបនេះ​ទេ ព្រោះ​វា​ធ្វើឱ្យ​មានការ​ការបែកបាក់​គ្នា​កាន់តែខ្លាំង​រវាង​អ្នកនយោបាយ​ខ្មែរ និង​ខ្មែរ ហើយ​សុំឱ្យ​អ្នកនយោបាយ​ងាក​មក​ប្រកួតប្រជែង​គ្នា​ដោយ​ស្មើភាព​វិញ ទើប​ធ្វើឱ្យ​ពលរដ្ឋ​រីករាយ​សប្បាយចិត្ត​»​។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន​អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា​ដែល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ឈុំ​សង្កាត់​ក៏មាន​ទស្សនៈ​ដូច​លោក​គង់​មុនី​ដែរ ថា ការសម្រេច​របស់​តុលាការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់លោក សម រង្ស៊ី លក់ឡៃ​ឡុង និង​ផ្តល់​សំណង​ដល់​បក្ស​កាន់អំណាច​ច្រើន​លើសលុប​បែបនេះ ជា​រឿង​អយុត្តិធម៌ ពីព្រោះ​សំណុំរឿង​លោក សម រង្ស៊ី កើតចេញពី​រឿង​នយោបាយ​តែប៉ុណ្ណោះ ។​​លោក អ៊ូ ច័ន្ទ​រ័ត្ន មានប្រសាសន៍​បន្ថែមថា ការធ្វើ​នយោបាយ​បែបនេះ ជា​សារ​គំរាមកំហែង​ដល់​អ្នកនយោបាយ​បក្ស​ក្រៅ​រដ្ឋា​ភិ បាល និង​ធ្វើឱ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ថែមទៀត​។​​លោក​ថា​៖ «​មិនមែន​មានតែ​ខ្ញុំ​ទេ ធ្វើឱ្យ​អ្នកនយោបាយ​ទូទៅ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព បើសិនជា​បង្កើត​វប្បធម៌​ប្តឹងផ្តល់​បែប​ហ្នឹង​។ រឿង​បទ​បរិហា​ក្តេ​រិ៍ វា​ធ្វើឱ្យ​មនុស្ស​លែង​ហ៊ាន​និយាយ បើ​អ្នកនយោបាយ​លែង​ហ៊ាន​និយាយ​ហើយ​មិនដឹងថា​ប្រទេស​ហ្នឹង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​របៀប​ម៉េច​? ហើយ​អ្នកនយោបាយ​ទៅ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ការពារ​ផលប្រយោជន៍​ជាតិ​របៀប​ម៉េច​ទេ​?»​។​a hun road a kong bora a kong korm