» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5444 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695615 នាក់

​លោក​សមរង្ស៊ី​ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​ខ្ញុំ​ដើម្បី​ការពារ​សម្តី​របស់លោក​ទេ​?”


​ភ្នំពេញៈ​នេះ​ជា​សំណេរ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​កង​ទ​ព័​និង​ជា​មេ​ទ​ព័​ជើងគោក​ដែល​អ្នកគាំទ្រ​សង្ឃឹមថា​លោក​នឹង​ស្នង​ជា​មេដឹកនាំ​រាជរដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ណាមួយ​ខាងមុខ​។ a hun manet 

​សម្រាប់​ករណី​យ៍​ភ្នាល់​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ ក្នុង​ហ្វេ​ស​ប៊ុ​កថា​”​សូម​ស្តាប់​កូនប្រុស​ខ្ញុំ​និយាយ​ទាក់ទង​ជាមួយ ការ​មួលបង្កាច់ របស់​ជន​ក្បត់ជាតិ​។ ដល់​វេន​កូន​ចេញ​វាយ​បង្ក្រាប​ចោរ​ក្បត់ជាតិ នេះហើយ​ព្រោះ​គេ ជា​អ្នកចេញ​វាយ​កូន​មុន​”​។​

សង្គ្រាមពាក្យសម្តី​នេះ​បាន​កើតឡើង​ក្រោយពី​លោក សម រង្ស៊ី អះអាងថា នៅ​សហរដ្ឋអាមេរិក​មា​នស​ញ្ញាប​ត្រ​ពីរ​ប្រភេទ​ដែល​ផ្តល់​ឲ្យ​និស្សិត​រៀន​ចប់​ពី​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point​។ សញ្ញាបត្រ​ប្រភេទ​ទី​១ គឺ​ផ្តល់​ឲ្យ​សម្រាប់​និស្សិត​អា​មេ​កាំ​ង​ប្រឡង​ចូល​ដោយ​តឹងតែង​។ ចំណែក​សញ្ញាបត្រ​ប្រភេទ​ទី​២ គឺ​ផ្តល់​ឲ្យ​សម្រាប់​និស្សិត​បរទេស តាមរយៈ​ការលើកទឹកចិត្ត​ក្នុងន័យ​ការទូត​តែប៉ុណ្ណោះ ហើយ​លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​សញ្ញាបត្រ​ប្រភេទ​ទី​២​នេះ​។​

​ទាក់ទង​រឿងនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​កន្លងទៅ​ពេល​ជួប​ជជែក​គ្នា​ជាមួយ​កូន​របស់លោក​សមរង្ស៊ី​លោក​ធ្លាប់បាន​ប្រាប់​គាត់​ថា​ឪពុក​របស់លោក​ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ​លោក​មិនដែល​វាយប្រហារ​ទៅលើ​គ្រួសារ​របស់​គូបដិបក្ខ​ទេ​។​ជាពិសេស​គឺ​ទៅលើ​កូនចៅ​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​។​លោក​ក៏បាន​ប្រាប់​ទៅ​កូន​របស់គាត់​(​កូន​សមរង្ស៊ី​)​ឱ្យជួយ​ប្រាប់​ទៅ​ឪពុក​របស់គាត់​ផង​ថា​ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ​មិនគួរ​វាយប្រហារ​ទៅលើ​ក្រុមគ្រួសារ​របស់​គូបដិបក្ខ​របស់ខ្លួន​ទេ​។

​គួរ​មាន​ព្រំដែន​សីលធម៌​គុណធម៌​មួយ​ក្នុង​ការធ្វើ​នយោបាយ​។​ប៉ុន្តែ​ជាច្រើនលើក​ច្រើនសា​រហើយ​ដែល​លោក​សមរង្ស៊ី​បើក​ការវាយប្រហារ​មួលបង្កាច់​មកលើ​ក្រុម​គ្រួ​ស្រារ​របស់លោក​ដោយ​រួមទាំង​រូបលោក​និង​ប្អូនៗ​របស់លោក​។​ជាក់ស្តែង​ថ្ងៃនេះ​លោក​ក៏មាន​ការភ្ញាក់ផ្អើល​មួយ​នៅពេលដែល​បានឃើញ​វីដេអូ​ដែល​លោក សម រង្ស៊ី និយាយ​ជា​សាធារណៈ​ទៅកាន់​អ្នកគាំទ្រ​គាត់​នៅ​សហរដ្ឋអាមេរិក (​កាលពី​ថ្ងៃទី​២៨​កញ្ញា​២០១៩)​។​

​ហេតុដូច្នេះ​ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ដែល​បាន​រង​ការវាយប្រហារ​ជា​សាធារណៈ​ពី​សំណាក់​លោក​សមរង្ស៊ី​បែបនេះ​។​ប៉ុន្តែ​ត្រូវការ​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​លោក​ផ្ទាល់​(​ក៏ដូចជា​របស់​និស្សិត​បរទេស​ផ្សេងទៀត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា​WestPoint​។​ដែល​រួមមាន​អតីត​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​FidelRamos,​អតីត​ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័ Anastasia Debayle,​អតីត​ប្រធានាធិបតី​ប្រទេស​កូ​ស្តា​រី​កា​JoseMariaFigures…​។​ល​។​

​ដើម្បី​ការពារ​តម្លៃ​របស់​សាលា​WestPoint​ដែលជា​ស្ថាប័ន​អប់រំ​ជាន់ខ្ពស់​មួយ​របស់​សហរដ្ឋអាមេរិក​ដែលមាន​ស្តង់ដារ​អប់រំ​តឹងរឹង​ម៉ត់ចត់​និង​ស្មើរ​ភាព​គ្មាន​ការយោគយល់​ចំពោះ​និស្សិត​យោធា​បរទេស​ឬ​អាមេរិកាំង​នោះទេ​)​។​លោក​សូម​អញ្ជើញលោក​សមរង្សី​ភ្នាល់​គ្នា​បន្តិច​ដើម្បីឱ្យ​លោក​និង​លោក​សមរង្ស៊ី​មានឱកាស​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​រៀងៗ​ខ្លួន​តាមរយៈ​ការការពារ​នូវ​ពាក្យសម្តី​ឬ​អំណះអំណាង​ដែល​លោក សម រង្ស៊ី​បាន​លើក​មក​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក ÷

១.​បើសិនជា​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក​WestPoint​មានការ​ផ្ដល់​សញ្ញាបត្រ​ពីរ​ប្រភេទ​ដូច​លោក​សមរង្ស៊ី​បាន​លើក​នោះ​ជាពិសេស​គឺ​សញ្ញាបត្រ​ប្រភេទ​២​ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​ការទូត​ដែល​សាលា​WestPoint​ផ្តល់អោយ​និស្សិត​យោធា​បរទេស​នោះ​។​បើ​ការបណ្ដុះបណ្ដាល​នៅ​សាលា​WestPoint​ពិតជា​មានការ​បែងចែក​ស្តង់ដារ​ខុសគ្នា​រវាង​និស្សិត​យោធា​បរទេស​និង​អាមេរិក​មែន​នោះ​÷​ខ្ញុំ​នឹង​លាលែង​តួនាទី​ទាំងអស់​របស់ខ្ញុំ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ហើយ​ធ្វើជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត​។​

២.​ប៉ុន្តែ​បើ​លោក​សមរង្ស៊ី​មិនអាច​បង្ហាញថា​សាលា​WestPoint​មាន​សញ្ញាប័ត្រ​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ខុសគ្នា​ដោយ​មួយ​ប្រភេទ​មានតម្លៃ​ពិតប្រាកដ​សម្រាប់​ផ្ដល់​ដល់​និស្សិត​យោធា​អាមេរិក​និង​មួយ​ប្រភេទ​ទៀត​ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ដល់​និស្សិត​នាយទាហាន​បរទេស​។​ការអប់រំ​បណ្ដុះបណ្ដាល​និស្សិត​យោធា​បរទេស​និង​និស្សិត​យោធា​អាមេរិក​មាន​ស្តង់ដារ​ខុសគ្នា​នៅ​WestPoint​នោះ​÷​ខ្ញុំ​សូមឱ្យ​លោក​សមរង្ស៊ី​លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​។​​ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ខ្ញុំ​គិតថា​លោក​សមរង្ស៊ី​ដែល​បាន​តាំងខ្លួន​ជា​អ្នកនយោបាយ​ជើងចាស់​និង​ជា​អ្នកចេះដឹង​ខ្ពស់​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង ប្រាកដ​មិន​ខ្លាច​នឹង​ការ​ភ្នាល់​គ្នា​ទេ ។​ដើម្បី​ការពារ​នូវ​អ្វីដែល​គាត់​ហ៊ាន​និយាយ​ជា​សាធារណៈ​ព្រោះ​លោក​សមរង្ស៊ី​ពិតជា​ចង់​រក្សា​តម្លៃ​របស់គាត់​ដើម្បី​ជា​គំរូ​ដល់​អ្នក​អ្នកគាំទ្រ​គាត់​ជាពិសេស​យុវជន​ជំនាន់​ក្រោយ​។​

​ប៉ុន្តែ​បើសិនជា​លោក​សមរង្ស៊ី​មិន​ហ៊ាន​ភ្នាល់​ឬ​មិនអាច​បង្ហាញ​នូវ​ភស្តុតាង​ដើម្បី​ការពារ​នូវ​អ្វីដែល​គាត់​បាន​និយាយ​នោះទេ​គាត់​នឹង​បង្ហាញថា​គាត់​ជា​អ្នកនយោបាយ​ម្នាក់​ដែល​ចាស់​តែ​អាយុ​ចំណេះដឹង​ខ្ពស់​តែ​នៅលើ​ក្រដាស់​សញ្ញាបត្រ​និង​គ្មាន​ការទទួលខុសត្រូវ​និង​គ្មាន​ភាពជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ​។​ខ្ញុំ​ហ៊ាន​និយាយ​ខ្ញុំ​ហ៊ាន​ធ្វើ​និង​ហ៊ាន​ទទួលខុសត្រូវ​ជាមួយនឹង​សម្តី​របស់ខ្ញុំ​ដែល​បាន​និយាយ​ខាងលើ​តើ​លោក​សមរង្ស៊ី​ហ៊ាន​ទេ​?
​តើ​លោក​សមរង្ស៊ី​ហ៊ាន​ការពារ​នូវ​អ្វីដែល​លោក​បាន​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​នោះទេ​?​ផ្ញើរ​ជូន​លោក​សមរង្ស៊ី​ពី​សំណាក់​ក្មេងជំនាន់ក្រោយ​ម្នាក់​…​ហើយ​ក្មេង​ម្នាក់នេះ​កំពុង​រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សំណាក់​អ្នក​ចាស់ទុំ​ម្នាក់​នោះ​…..​។​

​ប្រវត្តិ​ការសិក្សារបស់លោកហ៊ុនម៉ាណែត​៖ ពី​ឆ្នាំ​១៩៨០-១៩៩០៖ បឋមសិក្សា និង​មធ្យមសិក្សា​កុមារី​(​បច្ចុប្បន្ន បឋមសិក្សា និង​មធ្យមសិក្សា​ចតុមុខ​)​។​
-​ឆ្នាំ​១៩៩០-១៩៩៣៖ វិទ្យាល័យ​ភ្នំ​ដូនពេញ (​បច្ចុប្បន្ន​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្តិ​)​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ពូកែ​គណិតវិទ្យា ដោយ​ប្រឡង​ជាប់​ចំណាត់ថ្នាក់​ទូទាំងប្រទេស​ផ្នែក​គណិតវិទ្យា​។​

-​ឆ្នាំ​១៩៩៥-១៩៩៩៖ សិក្សា​នៅ​សាលា​បណ្ឌិត​យោធា​នៅ​ទីក្រុង West Point សហរដ្ឋ​អាម៉េរិក ដោយ​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃទី​២៩ ឧសភា ១៩៩៩​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​ជនជាតិ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ចូលរៀន​សាលា​នេះ​។ នៅពេល​សួរថា តើ​ចំណេះ​អ្វីខ្លះ​ដែល​
​បាន​ពីសា​លា​នៅ West Point យកមកអនុវត្ត​នៅ​កម្ពុជា លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​បាន​ឆ្លើយថា “​ទ្រឹស្តី និង​ជំនាញ​ជា​មូលដ្ឋាន​នៃ​ការគ្រប់គ្រង និង​ដឹកនាំ​យោធា​មួយចំនួន ប៉ុន្តែ​ការងារ​ជាក់ស្តែង​គឺ​សំខាន់ ដោយ​​វា​បាន​បង្រៀន​យើង​ក្នុងការ​អនុវត្ត​ការងារ​។ នៅ​ឆ្នាំ​១៩៩៥ ពេល​ចាក​ចេញទៅ​រៀន​នៅ​អាម៉េរិក លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូល​បម្រើកងទ័ព​រួចទៅហើយ នៅក្នុង​កងយោធពល​ខេមរភូមិន្ទ​។​

-​ឆ្នាំ ២០០២៖ ទទួលបាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ New York សហរដ្ឋ​អាម៉េរិក​។​
-​ឆ្នាំ​២០០៨៖ ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច​នេះ​សាកលវិទ្យាល័យ Bristol ចក្រភព​អង់គ្លេស​។ a hun manet1 a hun ma 
​