» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11285 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701456 នាក់

តេ​ជោ​សែន​នឹង​ដឹកនាំ​គណប្រតិភូ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ទៅ​ស្រុក​ចិន​មុនគេ​!

 

​ភ្នំពេញ​៖​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន នៅ​ដើម​សប្តាហ៍​ក្រោយនេះ ដើម្បី​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកញ្ញា​។ នេះ​បើតាម​សេចក្តីប្រកាស​ព​តិ​មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ចុះ​ថ្ងៃទី​៧ ខែកញ្ញា នេះ​។​a hun china 

​ក្រៅពី​ចូលរួម​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស នៃ​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ណា​នី​ង​ប្រទេស​ចិន នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦​សម្តេច ហ៊ុន សែន ក៏​នឹងមាន​ជំនួប​ដាច់ដោយឡែក ជាមួយ​ឥស្សរជន​ចិន អភិបាលខេត្ត​ក្វាង​ស៊ី និង​ថ្នាក់ដឹកនាំ​ចិន​ជាច្រើនរូប​ទៀត​។ ក្រៅពីនោះ សម្តេច​តេ​ជោ ហ៊ុន សែន រួមជាមួយ​នឹង​ឧបនាយករដ្ឋមន្ត្រី​ចិន លោក ហាន់ ចឹ​ង (Han Zheng) នឹង​អញ្ជើញ​ធ្វើជា​អធិបតី​រួមគ្នា ក្នុង​ពិធី​កាត់​ខ្សែបូ សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា រួមទាំង​អញ្ជើញ​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។

បើតាម​សេចក្តីប្រកាស​ដដែល ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ក៏​ត្រូវបាន​ផ្តល់ឱកាស ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ នៅ​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​អាស៊ាន​និង​ចិន រួមទាំង​ការទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​ចិន ដែលមាន​សក្តានុពល មកកាន់​តំបន់​អាស៊ាន​ថែមទៀត​។ សូមបញ្ជាក់ថា គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដែល​នឹង​អមដំណើរ​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​នេះ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ជាដើម​។​

​អ្វី​ជាការ​កត់សំគាល់ នេះ​គឺជា​ដំណើរ​ចេញទៅ​ក្រៅប្រទេស​លើក​ទី​១​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​លោក​ត្រូវបាន​រដ្ឋសភាជាតិ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦ តាមរយៈ​កិច្ចប្រជុំ​លើក​ទី​១ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​៦ កញ្ញា​។​

​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ដែលជា​និច្ច​កាលា​ប្រកាស​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ពី​គម្រោង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​មួយចំនួនទៀត នៅក្នុង​ប្រទេស​អឺរ៉ុប ចាប់ពី​អំឡុង​ខែកញ្ញា និង​ខែតុលា​ខាងមុខនេះ ។​សូម​បញ្ជាក់ដែរថា​៖​ប្រទេស​លោកខាងលិច ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង អាឡឺម៉ង់ អង់គ្លេស ស៊ុយ​អេ​ត និង​សហភាព​អឺ​រុ​ប នៅ​មិនទាន់​បានបង្ហាញ​ជំហរ​ផ្លូវការ​ជុំវិញ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​និង​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុ​ជាថ្មី​អាណត្តិ​ទី​៦​នេះ​នៅឡើយ​៕a hun china 

​