» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5531 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695702 នាក់

បុណ្យ​ឯករាជ​ជាតិ​ព្រះមហាក្សត្រ​ខ្មែរ សរសើរ​ពី​ការដឹកនាំ​សម្តេច​តេ​ជោ ហ៊ុន សែន នាំ​និង​អំពាវនាវ​ឲ្យ​មានការ​រួបរួមគ្នា​!


​ភ្នំពេញ​៖​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះរាជបន្ទូល អំពាវនាវ​ឱ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ចូលរួម​ថែរក្សា​សន្តិភាព និង​ការពារ​បូរណភាព​ទឹកដី និង​ធ្វើឱ្យ​ប្រទេសជាតិ​យើង​កាន់តែ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខជា​បន្តបន្ទាប់​ទៀត ។​a king in 

«​ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ ដើម្បី​ចូលរួមចំណែក​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​»​។​

​ពេល​មាន​ព្រះរាជ​វត្តមាន​យាង​ចូលរួម​នៅក្នុង​ទិវា​រំលឹក​ខួប​ទី​៦៥​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល ថា ពេលនេះ​គឺជា​ឱកាស​ដ៏​មានតម្លៃ​បំផុត​នៃ​មាតុភូមិ​យើង​ដែល​បានទទួល​នូវ​ឯករាជ្យ​បរិបូណ៌ និង​សិទ្ធិសេរីភាព​ដ៏​ពិសិដ្ឋ​ពី​អាណានិគម​បារាំង​ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ជាទី​ដ៏​ខ្ពង់​ខ្ពស់បំផុត​។​

​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ព្រះអង្គ​មាន​ព្រះរាជ​ប​ន្ទួ​ល​ថា ចាប់ពី​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ​១៩៥៣​មក ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​ឋានៈ​ស្មើនឹង​សាធារណរដ្ឋ​បារាំង​មាន​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​ពេញ​បរិបូណ៌​។​

​អង្គ​ព្រះមហាក្សត្រ​ខ្មែរ បាន​មាន​ព្រះរាជបន្ទូល​កោតសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា «​រយៈពេល​កន្លងមកនេះ​មាតុភូមិ​កម្ពុជា និង​ប្រជាពលរដ្ឋ​យើង​មានការ​ប្រែប្រួល​មុខមាត់​ថ្មី​គួរ​ឲ្យ​កោតសរសើរ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដ៏​ឆ្លាត​វៃ បានដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹម​ត្រូវបាន​នាំមក​នូវ​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ មាន​កិត្យានុភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​។ យើង​កំពុងតែ​សប្បាយរីករាយ និង​ទទួលផល​ជា​វិជ្ជមាន ដែល​ផ្តើមចេញពី​កម្លាំង​កសាង និង​ការពារជាតិ​មាតុភូមិ​ប្រកបដោយ​សុខដុមរមនា​របស់​ជ​ន​រួម​ជាតិ​យើង​»​។​

​នៅក្នុង​ឱកាស​នេះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ ថ្លែង​សុន្ទរកថា​ថ្វាយ​ព្រះមហាក្សត្រ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែលមាន​ខ្លឹមសារ​សំខាន់ៗ​ដូចខាងក្រោម​ថា ៖

​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​បានដាក់​ចេញ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ដើម្បី​បន្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ដោយ​ប្ដេជ្ញាចិត្ត​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ចម្បង​ជា​យុទ្ធសាស្ត្រ​រួមមាន​៖
១)​បន្ត​កសាង​ប្រទេសជាតិ​ឲ្យ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ មាន​សាមគ្គី​ភាពរឹងមាំ សីលធម៌​សង្គម សេរីភាព និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ដើម្បី​ជីវភាព​សម្បូរ​សប្បាយរ​បស់​ប្រជាជន និង​ភាពសុខដុមរមនា​ទាំង​ក្នុង​គ្រួសារ​សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។​

២)​ការពារ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធ​ផលស​ង្គ​ម​ជាតិ​លើកកម្ពស់​កិត្យានុភាព​សង្គមជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ប្រឆាំង​ជាដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ឬ​ការ​ញុះញង់​ណាមួយ​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ ឬ​ចលាចល​ក្នុងសង្គម​កម្ពុជា​។​
៣)​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក និង​ទឹក​ជាមួយ​ប្រទេសជិតខាង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​របស់​ព្រំដែន​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ និង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​ប្រឆាំងនឹង​ប្រទេសជិតខាង​។​

៤)​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​រួមមាន​ហិរញ្ញប្បទាន​ភេរវកម្ម ទប់ស្កាត់​ការជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ និង​បន្ត​ជំរុញ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​​a king in1 a king in3 a king in4 a king in6 a king in7 a king in8 a king in9