» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7896 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698067 នាក់

រឿង​ឡើង​សក្តិ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​ប្រាប់ថា​ទុក​ឲ្យ​ឆ្ងល់​ទៀត​ចុះ​

​ភ្នំពេញ​៖​លោ​កប​ណ្ឌឹ​ត ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នា​ព្រឹក​ថ្ងៃទី​២០​មេសា​នៅ​ទីស្តីការក្រសួង​ការពារជាតិ​ដោយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍ និង​មន្ត្រី​នយោបាយ​ក្រសួង​ការពារ​ជាច្រើន​ចូល​រូប​អបអរ​ផងដែរ​។​លោ​កប​ណ្ឌឹ​ត ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តម្លើង​ឋានន្តរស័ក្តិ​នាយ​ឧ​ត្ត​ម​សេនីយ៍​កាលពី​ថ្ងៃទី​១៧ ខែមីនា កន្លងទៅ ។​a hun general 

សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​រលោក ហ៊ុន ម៉ា​ណែ​ត ដែលជា​អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​សម្តែង​នូវ​ការរីករាយ និង​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដែល​ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​ដំឡើង​ឋានន្តរស័ក្តិ នាយ​ឧ​ត្ត​ម​សេនីយ៍ ដល់​លោក​។  លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ដល់​ឪពុក​របស់លោក គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ និង​លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងទ័ព ដែល​បានផ្តល់​ការទុកចិត្ត និង​គាំទ្រ​ដល់​រូបលោក ដើម្បី​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​។​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​នៅលើ​បណ្តាញ​តេ​ឡេ​ក្រាម​ថាៈ “​ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ ដើម្បី​ធ្វើការ​ថ្លែងអំណរគុណ​ដោយស្មោះ ចំពោះ​លោក តា លោកយាយ លោក​អ៊ុំ​ពូ​មីង​បងប្អូន និង​ក្មួយៗ​ទាំងអស់ ដែល​បាន​ផ្ញើ​សារ អបអរសាទរ​ចំពោះ​រូបខ្ញុំ ក្នុងឱកាស​នៃ​ការបំពាក់​ឋានន្តរស័ក្តិ ជានា​យ​ឧ​ត្ត​ម សេនីយ៍ នា​ថ្ងៃនេះ​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​បន្តថាៈ “​ចំពោះ​អស់លោក​ដែល​ពូកែ ខាង​ឆ្ងល់ អំពី​ច្បាប់ និង​ទម្លាប់​របស់​កងទ័ព ក្នុងការ​តែងតាំង​ផ្លាស់ប្តូរ​មុខងារ ឬ​តម្លើង​ឋានន្តរស័ក្តិ​យោធិន និង​ចំពោះ​អ្នក​ដែល​ទើស ចំពោះ​ការ​តម្លើង​ឋានន្តរ ស័ក្តិ សម្រាប់​រូបខ្ញុំ គឺ​សូម​បន្ត​ឆ្ងល់ និង​បន្ត​ទើស​តាម​ការគួរ​របស់​អស់លោក​ចុះ បើ​អស់លោក​មាន​ពេលវេលា​ច្រើន និង​អត់​មាន​កិច្ចការ​អ្វី​ផ្សេង​សម្រាប់ធ្វើ​។ ខ្ញុំ​អត់​មាន​ពេលវេលា ដើម្បី​ធ្វើការ​ពន្យល់ ឬ​ឆ្លើយតប​ជាមួយ​អស់លោក​ទេ​។ ព្រោះ​ពេលវេលា​របស់ខ្ញុំ​ត្រូវ​ចំណាយ​ទៅលើ​កិច្ចការ​អ្វីដែល​មាន​ប្រយោជន៍​។ ជាក់ស្តែង ពេលនេះ ខ្ញុំ​កំពុងធ្វើដំណើរ​រាប់រយ​គីឡូម៉ែត្រ ដើម្បី​បន្ត​ចុះ​ជួប និង​ធ្វើ​ការងារ ជាមួយ​បណ្តា​អង្គភាព​កងទ័ព ដែល​ឈរជើង នៅតាម​បណ្តោយ ព្រំដែន ដើម្បី​ត្រៀម​ការពារ​បូរណភាព​ទឹកដី​របស់​យើង​។ កិច្ចការងារ​នេះ វា​មាន​អត្ថប្រយោជន៍ ចំពោះ​ជាតិ​មាតុភូមិ ជាង​ចំណាយពេល​ឆ្លើយតប​នឹង​ការ ឆ្ងល់ ឬ​ទើស​របស់​អស់លោក​។ ខ្ញុំ​និយាយ​តាម​ត្រង់​ទេ​ណា សូមកុំ​ខឹង​”​។​a hun general1 

​