» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7334 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697505 នាក់

អាម៉េរិកបើកការវាយប្រហារប្រទេសវេណេហ្ស៊ួអ៊ីឡាចំនួន៧ទីតាំង ចាប់ខ្លួនមេដឹកនំា លោក ម៉ាឌូរូ និងភរិយា?!

 

វេណេហ្ស៊ួអ៊ីឡា៖ សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារតាមផ្លូវគោកទៅលើប្រទេសវេណេហ្ស៊ួអ៊ីឡា ដែលយើងហោចណាស់ក៏បានការផ្ទុះចំនួន៧ទីតំាង ខណៈដែលរដ្ឋាភិបាលវេណេហ្ស៊ូអ៊ីឡា បាននិយាយថា នៅក្នុងចំណោមទីតំាងដែលវាយប្រហារនោះមានដូចជា ទីក្រុង មីរ៉ាន់ដា អារំាងហ្គ័រ និងក្រុង ឡាហ្គៃរ៉ាជាដើម។a madoro3 

ករណីយ៍នេះលោកដូណាល់ត្រំាឯបាននិយាយថា មេដឹកនំាវេណេហ្ស៊ួអ៊ីឡា លោក ម៉ាឌូរូ និងភរិយា ត្រូវបានចាប់ខ្លួនអំឡុងពេលបើកការវាយប្រហារទ្រង់ទ្រាយធំ នៅថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នំា២០២៦នេះ នៅក្នុងរដ្ឋធានី ការ៉ាកាស។  ទីភ្នាក់ងារពត៍មានReuters ផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអាមេរិក CBS បានបន្ថែមថាកងកម្លាំងពិសេស Delta Force របស់កងទ័ពអាមេរិកគឺជាអង្គភាពមួយដែលបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ។

លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយា ហើយត្រូវបានដឹកតាមយន្តហោះ ចេញពីប្រទេសវ៉េណេស៊ុយអេឡាហើយ»។ លោក ត្រាំក៏បាន ប្រកាសដែរថារូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida។

នាវេលាទាបភ្លឺថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro បានប្រកាសថា ប្រទេសវ៉េណេស៊ុយអេឡា បានរងការវាយប្រហារឈ្លានពានដោយយោធា ពីសំណាក់សហរដ្ឋអាមេរិក បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពី​សំឡេងផ្ទុះនិងសំឡេងដូចយន្តហោះចម្បាំង លាន់លឺយ៉ាងខ្លាំង នៅរដ្ឋធានីការ៉ាកាសរបស់វ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារបានកើតមានឡើង នៅរដ្ឋធានីការ៉ាកាស រួមជាមួយ​រដ្ឋ Miranda, Aragua និង La Guairá ជាហេតុនាំឱ្យលោក Maduro ប្រកាសដាក់ប្រទេសទាំងមូលក្រោមគ្រាអាសន្ន។ រដ្ឋាភិបាលលោក Maduro បានថ្កោលទោសការវាយប្រហារនោះថា ជាការឈ្លានពានយោធាដ៏ធ្ងន់ធ្ងរបំផុត ធ្វើឡើងដោយរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន ប្រឆាំងមកលើទឹកដីក៏ដូចជាប្រជាជនវ៉េណេស៊ុយអេឡា។

ការវាយប្រហារខាងលើនេះ កើតមានបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនវត្តមាន​យោធាក្នុងទ្រង់ទ្រាយធំនៅតំបន់ Caribbean ដើម្បីដាក់សម្ពាធលើលោក Nicolas Maduro អស់រយៈពេលជាច្រើនខែមកហើយ និងធ្លាប់ព្រមានម្តងហើយម្តងទៀតថា ការវាយប្រហារលើទឹកដីវ៉េណេស៊ុយអេឡា នឹងប្រព្រឹត្តទៅ​ក្នុងពេលឆាប់ៗ។

 

អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez នៅថ្ងៃសៅរ៍ ទី៣ ខែមករា បាននិយាយថារដ្ឋាភិបាលវ៉េណេស៊ុយអេឡាមិនបានដឹងថាតើលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី Cilia Flores កំពុងស្ថិតនៅទីណានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Rodriguez ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសំឡេងខ្សែអាត់មួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចប់ទូរទស្សន៍រដ្ឋ។ លោកស្រីបន្ថែមថា «យើងទាមទារឱ្យមានការបញ្ជាក់ជាបន្ទាន់ពីអាយុជីវិតរបស់ លោកប្រធានាធិបតី ម៉ាឌូរ៉ូ និងស្ត្រីទី១លោកស្រី Cilia Flores»។

រុស្សីដែលជាសម្ពន្ធ័មិត្តវ៉េណេហ្សុយអេឡា នៅថ្ងៃសៅរ៍ ទី៣ ខែមករា បានថ្កោលទោសសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយថាវាមិនមានហេតុផលត្រឹមត្រូវសម្រាប់ការវាយប្រហារនោះទេ ហើយបានបង្ហាញថាមនោគមន៍វិជ្ជាអរិភាពបានយកឈ្នះលើការទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា «នៅព្រឹកនេះ (ថ្ងៃសៅរ៍) សហរដ្ឋអាមេរិកបានប្រព្រឹត្តសកម្មភាពឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងវ៉េណេស៊ុយអេឡាដែលបានបង្កឱ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំង និងសមនឹងថ្កោលទោស»។

 

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនធ្លាប់បានធ្វើអន្តរាគមន៍យោធាទ្រង់ទ្រាយធំដោយផ្ទាល់របៀបនេះនោះទេនៅក្នុងតំបន់អាមេរិកឡាទីន ចាប់តាំងពីការឈ្លានពានប្រទេសប៉ាណាម៉ា ក្នុងឆ្នាំ១៩៨៩ ដើម្បីបណ្ដេញ មេដឹកនាំយោធា លោក Manuel Noriega ចេញពីអំណាច។ គិតត្រឹមម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃនេះ ពុំទាន់ឃើញមានរបាយការណ៍និយាយអំពីទំហំខូចខាត និងតួលេខជនរងគ្រោះចេញពីការវាយប្រហាររបស់កងយោធាសហរដ្ឋអាម៉េរិកនៅឡើយទេ នៅក្នុងប្រទេសវេណេហ្ស៊ួយអេឡា៕a madoro a maduro