» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6405 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696576 នាក់

សកម្មជន​បរិស្ថានរ​ក​ឃើញ​គំនរ​ឈើប្រណិត​នៅក្នុង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​បន្ទាប់ពី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ថា​ក្រុមហ៊ុន​នេះ​អត់​ពាក់​ព​ន្ធ័​?!


​ភ្នំពេញ​៖​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​»​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នៅ​ទីស្តីការគណរដ្ឋមន្ត្រី លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានអោយដឹងថា បាន​ឲ្យ​ដឹងថា​លើកលែងតែ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់មួយ​ចេញ​គឺមាន ក្រុមហ៊ុន​ចំនួន​៥ ដែល​រកស៊ី​ពាក់ព័ន្ធ​ព្រៃឈើ នឹងត្រូវ​ដក​អាជ្ញាប័ណ្ណ​ចោល​ភ្លាមៗ បើសិន ត្រូវបាន​រកឃើញថា មាន​ការជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នាពេល​កន្លងមក និង​មក​ដល់ពេល​បច្ចុប្បន្ននេះ​។​a car lim royal 

«​បើ​ក្រុមហ៊ុន​នោះ​ធ្វើ​ល្មើសច្បាប់ យើង​នឹង​ដក​អាជ្ញាប័ណ្ណ តែ​រង់ចាំ​ការស៊ើបអង្កេត​សិន បើ​យើង​ទៅ​បិត​ទៅ​គេ មិនទាន់​ចប់​ការស៊ើបអង្កេត​នោះ មិន​ផ្តល់​ភាពយុត្តិធម៌​ទេ​»​។​ក្រុមហ៊ុន​ទាំង​៥​នោះ​រួមមាន ទី​១៖ ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សិន​, ទី​២៖ ក្រុមហ៊ុន យ៉ាន់​ចាវ​, ទី​៣៖ ក្រុមហ៊ុន ថាច់​វូដ​, ទី​៤៖ ក្រុមហ៊ុន វិ​ជ្ជ​រី​, ទី​៥៖ ក្រុមហ៊ុន ណេង​ណា​។

​តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​គឺ​នៅត្រង់ថា​កាលពី​ថ្ងៃទី​២៦​និង​២៧​កក្កដា​កន្លងមកនេះ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តក្រចេះ​និង​សកម្មជន​ការពារ​ព្រៃឈើ បាន​រកឃើញ​ឈើ​ចំនួន​៥៩៣​កំណាត់​លាក់ទុក​ក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ជាប់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ គំនរ​ឈើ​ទាង​នោះ​បើ​គិតពី​តម្លៃ​ឈើ​នោះ គឺ​រាប់លាន​ដុល្លារ​ឯណោះ​ព្រោះ​សុទ្ធតែជា​ប្រភេទ​ឈើ​ប្រណីត​និង​ជា​ប្រភេទ​ឈើ​លេខ​១​។

ទោះបីជា​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល​មានឈ្មោះ ហុង ទៀ​វៃ ហៅ (​ដា​នី​) ជា​អគ្គនាយក​ក្រុមហ៊ុន​ក៏ដោយ​តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ លីម ប៊ុណ្ណា ហៅ​ខ្នា​ជា​ឧកញ៉ា​ខាង បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខ្លាំង​ជាង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​មេ​ឈ្មួញ សឹង សំអុល ទៅទៀត​។​សកម្មជន​បរិស្ថានរ​ក​ឃើញ​ឈើ​រាប់ពាន់​កំណាត់ ឋិត​ក្នុង​បរិវេណ​ដី​ក្រុម​ហ៊ុម លឹម រ៉ូយ៉ាល់ ត្រូវបាន​ដាក់ពង្រាយ​ជាច្រើន​ទីតាំង​ផ្សេងគ្នា និង​មាន​កម្មករ​ជាច្រើន​ក្រុម រួមទាំង​ជនជាតិ​ចិន​ផង កំពុង​អារច្រៀក​ឈើ​ក្នុង​ទីតាំង​ក្រុមហ៊ុន​នោះ​។​

សកម្មជន​បរិស្ថាន​ដែល​ចុះ​អង្កេត​រឿងនេះ លោក ហេង ស្រស់ ជំ​រុញឱ្យ​គណៈកម្មការ​ជាតិ ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ​ឱ្យ​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​បង្ហាញ​ភស្តុតាង ដោយ​ភ្ជាប់​របាយការណ៍​លម្អិត​ដល់​សាធារណជន​។ លោក​ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជា​របស់ ឧកញ៉ា លឹម ប៊ុណ្ណា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ដែល​គេ​កាប់​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ដោយ​ខុសច្បាប់​ជា​យូរ​មកហើយ​។​

លោក​ឆ្ងល់​ថា ហេតុអ្វី​បានជា​គណៈកម្មការ​ជាតិ មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​នេះ ខណៈដែល​ពួកគេ​រកឃើញថា មាន​ជនជាតិ​ចិន​ជាច្រើន​នាក់​បានរួម​ចំណែក​ធ្វើ​អាជីវកម្ម​ឈើ​ក្នុង​ក្រុមហ៊ុន​នេះដែរ​។​ម្យ៉ាងទៀត​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា មានឈ្មោះ​មិ​ល្អ ដូច​មេ​ឈ្មួញ សឹង សំអុល ផងដែរ​ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ មិនគួរ​ទុក​ឲ្យ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា គេច​ផុតពី​សំណាញ់​ច្បាប់​ឡើយ​?​។​

​មាន​ពត៍​មាន​ថា ក្រោយពេល​សមត្ថកិច្ច​​រកឃើញ​ឈើរា​ប់​គំនរ​ក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ រួចមក​ឥឡូវនេះ​អ្នកធំ​ដែលជា​ខ្នងបង្អែក​របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា កំពុង​គេចខ្លួន​ចេញ​ក្រៅប្រទេស​យ៉ាង​ស្លន់ស្លោ​។ ទន្ទឹមនឹងនេះ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា បាន​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​មួយចំនួន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​បិទបាំង​រឿងអាស្រូវ​របស់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ទៀតផង​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​តាមច្បាប់​ទៅលើ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា និង​បក្ខពួក​តាមផ្លូវ​ច្បាប់​។​

​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប​មាន​លោក ហុង ទៀ​វៃ ហៅ (​ដា​នី​)​ជា អគ្គនាយក​និង​មាន​ឧកញ៉ា​លឹម​ប៊ុណ្ណា​ជា​មេ​បាន​រង​នូវ​ការចោទប្រកាន់ថា​បាន​ប្រើ​គ្រប់​រូបភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង រង្គាល​នៅក្នុង​តំបន់​អភិរក្ស​ភ្នំ​ព្រិច ស្ថិតក្នុង ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។

សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​នឹង​នេសាទ​បានចេញ​លិខិត​អនុញាតិ​លេខ​១២៦​ប្រក​.​កសក​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​ដើម្បី​បើក​ទីតាំង​អារឈើ និង​ផលិត​គ្រឿង​សង្ហារ​រឹម នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។​

អា​ឡូ​វ​អ្វី​ដែលជា​ការហួសចិត្ត​នៅត្រង់ថា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែលមាន​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ជា​មេ​និយាយ​បង្ការ​មុន​ថា​ក្រុម​លឹម​រ៉ូយ៉ាល់​អត់​មាន​ពាក់​ព​ន្ធ័​បទ​ល្ម​សើ​ព្រៃឈើ​ទៅហើយ​គិត​ល្ម៉េ​ច​វិញ​ចុះ​?៕a car lim royal3 a car lim royal2 a car lim royal vn1 a car sing court 

 

​