» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9854 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700025 នាក់

សង្គ្រោះ​បានកូន​សត្វ​ខ្ទីង​មួយ​ក្បាល​នៅ​កន្លែង​ដដែល​ក្នុង​តំបន់​ព្រៃ​ការពារ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​

​ខេត្តកំពង់ស្ពឺ​៖​ក្រសួងបរិស្ថាន នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​០៧ ខែមករា ឆ្នាំ​២០២៣​នេះ បានឱ្យដឹងថា កូន​សត្វ​ខ្ទីង​មួយ​ក្បាល​ត្រូវបាន​ក្រុមការងារ​សង្គ្រោះ​សត្វព្រៃ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (WA) ជួយសង្គ្រោះ​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២៣ កន្លងទៅ ក្រោយពេល​ក្រុមការងារ​បានទទួល​ព័ត៌មាន​ថាស​ត្វ​ខ្ទីង​មួយ​ក្បាល​បាន​ជាប់អន្ទាក់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ កូន​សត្វ​ខ្ទីង​នេះ​បាន របួស​ជើង​មុខ​ខាងស្តាំ​។a cowa2

នៅពេលនេះ កូន​សត្វ​ខ្ទីង​នេះ​ត្រូវបាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដើម្បី​សង្គ្រោះ​ជីវិត និង​ព្យាបាល​ជំងឺ​។ ប្រសិនបើ​មិនមាន​ការជួយ សង្គ្រោះ​ទាន់ពេលវេលា​ទេ កូន​សត្វ​ខ្ទីង​ដែល​បែក​ហ្វូង​ពី​មេ​របស់​វា​នេះ​អាច​នឹង​ស្លាប់បាត់​បង់ជីវិត​។ កូន​សត្វ​ខ្ទីង​នេះ​ជាប់អន្ទាក់​នៅ​ទីតាំង​ជាមួយគ្នា ដែល​សត្វ​ខ្ទីង​មួយ​ក្បាល​ដែល​បាន​ជាប់អន្ទាក់​និង​ក្រុមការងារ​ជួយសង្គ្រោះ​កាលពី​ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅ ប៉ុន្តែ​បាន​ស្លាប់​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២៣ ប្រជា​សហគមន៍​បាន​ទាក់ទង​ក្រុមការងារ​សង្គ្រោះ​សត្វព្រៃ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ដែល​បាន​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន​ធ្វើការ​ការពារ​និង​អភិរក្ស​នៅ​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តកំពង់ស្ពឺ ក្រោយ​បានឃើញ​វា​ជាប់អន្ទាក់​ព្រាន​។

 ក្រុមការងារ​សង្គ្រោះ​សត្វព្រៃ​បាន​ចុះ​អន្តរាគមន៍ដោយបាន​ធ្វើដំណើ​រេ​យៈ​ចម្ងាយ​ជាង ១៣០ គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​កន់ទី​តាំង​ដែល​បាន​រាយការណ៍​ដោយ​ធ្វើដំណើរ​ទាំង​តាម​រថយន្ត​ផង និង​តាម​គោយន្ត​កន្ត្រៃ​ផង និង​ដើរ​ដោយ​ថ្មើរជើង​ផង ទម្រាំ​នឹង​ដល់ទី​តាំង ហើយ​ក្រុមការងារ​បានធ្វើការ​សង្គ្រោះ​កូន​សត្វ​ខ្ទីង​នេះ និង​បាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដើម្បី​ព្យាបាល​។សត្វខ្ទីងដែលជាសត្វកម្រមានទម្ងន់ពី១តើនទៅ១តោនកន្លះពេលពេញវ័យ។a cowa a cowa1 

​