» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7112 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697283 នាក់

ស្ត្រី​វ័យក្មេង​ម្នាក់ ប្តឹង​អនុគណ​ក្រុង​ប៉ោយប៉ែត ពីបទ​រំលោក​សេពសន្ថវៈ ហើយ​មិន​ទទួលខុសត្រូវ ?!

​បន្ទាយមានជ័យ​៖ អនុគណ​សង្ឃ​ក្រុង​ប៉ោយប៉ែត និង​ជា​គ្រូ​ចៅអធិការ​វត្ត​ស្ទឹង​បត់ ប្រកាស​ធ្វើ​ពិធី​លាចាក​សិខា​បទ​បន្ទាប់​ពិ​រង​ការប្តឹង​ពី​នារី​វ័យក្មេង​ម្នា​ក់ថា​រំលោភ​។​នារី​រងគ្រោះ​ម្នាក់​អាយុ​២២​ឆ្នាំ​( សុំ​មិន​បញ្ចេញ​ឈ្មោះ​) មាន​ទីលំនៅ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ និង​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឲ្យ​នាង ករណី​យ៍​បុគ្គល​ជាស​ង្ឃ​ខាងលើ បាន​ចាប់​រំលោក​រូបនាង​កាលពី​ជិត​ភ្លឺ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៣ នៅផ្ទះ​សំណាក់​មួយកន្លែង នៅ​ខេត្តសៀមរាប​?!​។a monk pet1 

​នារី​រងគ្រោះ បាន​រៀបរាប់​ក្នុង​បណ្តឹង​ថា មុន​ដែល​ឈានដល់​ការចាប់រំលោភ​រូបនាង ក្នុងផ្ទះ​សំណាក់ គឺ រូបនាង​ជាមួយនឹង​លោក​រួមជាមួយ​តៃកុង​រថយន្ត​របស់លោក កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៣ បានធ្វើ​ដំណើរ​ទៅ​កម្មវិធី​បញ្ចុះសីមា នៅ​ខេត្តព្រះវិហារ លុះ​មកវិញ​យប់​ជ្រៅ​ដល់​ខេត្តសៀមរាប លោក​ចូល​សឹង​នៅផ្ទះ​សំណាក់​សិន ដោយ​បន្ទប់​ផ្សេងគ្នា តែ​បន្ទប់​លោក​នៅ​ទល់មុខ​បន្ទប់​នាង លុះដល់​ម៉ោង​៣​ជិត​ភ្លឺ​ចូល​ថ្ងៃទី​៤ ស្រាប់តែ​លោកគ្រូ​ខ​ល​ហៅ​រូបនាង ចូលមក​បន្ទប់​លោកគ្រូ​បន្តិច​មានការ នៅពេលដែល​នាង​ទៅ​ចូល​ទៅដល់ ស្រាប់តែ​លោកគ្រូ​ចាប់​នាង​រុញ​ដួល​ទៅលើ​គ្រែ​លោក​សឹង រួច​ចាប់​សង្កត់​នាង​ចាប់​ស្រាតខោ និង​ដោះអាវ​នាង​រំលោក​ភ​បានសម្រេច​មួយដង​។ នៅពេល​រំលោភ​រួចហើយ លោក​បានគ​ម្រាម​នាង​មិនឱ្យ​និយាយប្រាប់​អ្នកណា​ទេ សូម្បីតែ​ពុក​ម្តាយ​នាង ហើយ​លោក​ថា នឹង​ទទួលខុសត្រូវ​លើ​រូបនាង​គ្រប់យ៉ាង តែ​សូមឱ្យ​ចាំ​លោក​រយៈពេល​ពីរ​ឆ្នាំ​ទៀត​ចាំ​លោក​ធ្វើ​សាលាឆាន់ និង​ខ្លោងទ្វារ​រួច​លោក​នឹង​សឹក​ដណ្តឹង​នាង​។

​បន្ទាប់ពី​ចាប់រំលោភ​រូបនាង​មក លោក​តែង​លួងលោម​និង​ទំនាក់ទំនង​មក​នាង​ជា​ញឹកញាប់ បាន​ប្រហែល​ពី​រខែក​ន្លះ ក៏​ដោះដៃ​លែង​ទំនាក់ទំនង​មក​នាង និង​ប្លុក​ហ្វេ​ស​បុក​របស់​នាង​ចោល​អស់​។ លុះ​ពេល​នាង​ទៅរក​លោក ឬ​ទាក់ទង​គ្នា​បាន​លោក​គ្មាន​និយាយ​អ្វី​ក្រៅពី​សុំ​នាង​រួមភេទ​បន្ថែមទៀត ហើយ​នៅពេលដែល​ស្ងាត់​ពីមុខ​គេ លោក​តែង​បំពាន​លើ​រូបរាងកាយ​នាង​។​ក្រោយ​ដាក់ពាក្យ​បណ្តឹង ទៅ​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ ពីបទ​រំលោភ​សេពសន្ថវៈ សមត្ថកិច្ច​មិនបាន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ឱ្យ​រូបនាង​ឡើយ គឺ មានតែ​អ្នក​សំឡុត​បំភិតបំភ័យ​នាង​ថា ប្តឹង​មិន​ឈ្នះ​លោក​ទេ ប្រយ័ត្ន​លោក​ប្តឹង​វិញ​បើ​ទៅ​តុលាការ ក៏​មិន​ងាយ​ព្រោះ​រឿង​យូរហើយ មិនមាន​ភស្តុតាង​អ្វី​ឡើយ ឱ្យ​ដក​ពាក្យបណ្តឹង​យកលុយ​ពី​លោក​ទៅ​។ ដោយសារតែ​ខ្លួន​នៅ​ក្មេង និង​មាន​ឪពុកម្តាយ​មាន​ជី​វិភាព​ក្រីក្រ គ្មាន​លទ្ធភាព​តតាំង ឪពុកម្តាយ​របស់​នាង​ក៏​ឱ្យ​នាង​ព្រម​ដក​ពាក្យបណ្តឹង កាលពី​សប្តាហ៍ ដើមឆ្នាំ​២០២៤ ទាំង​នាង​មិន​ចង់ គឺ​ចង់​ប្តឹង​បន្តទៅ​តុលាការ​។

​ការដក​ពាក្យបណ្តឹង​ទាំងឈឺចាបនេះ  គឺគេបង្ខំ​ឱ្យនាងបញ្ចប់រឿង​ត្រឹម​សំណង​៣​ពាន់​ដុល្លារ និង​ពាក្យ​ប្រមាថ!។ឯ​លោក​ត្រូវ ប្រកាស​លាចាក​សិក្ខាបទ ដូច​មិន​មានរឿង​អ្វី​សោះ​នៅ​ថ្ងៃទី​១៨-១៩ ខែមករា​២០២៤​ខាងមុខនេះ​។​ករណី​យ៍​នេះ​ព្រះ​សមណ​ញាណ ណាប់ ម៉ឺន ជា​ព្រះ​វិ​ជ​យា​នុ​រ័ត្ន បា​ឡា​ត​គណ​:​ខេត្តបន្ទាយមានជ័យ បាន​មាន​សង្ឃដីកា​ឲ្យកាសែត​ដឹងថា ខាង​រដ្ឋប្បវេណី ឬ​ព្រហ្មទណ្ឌ លោក​មិនបាន​ដោះស្រាយ​ទេ តែ​ចំពោះ​វិន័យ​សាសនា បាន​ប្រជុំ​ដោះស្រាយ​កាលពី​ពីរ​ថ្ងៃមុន ដោយមាន​ខាង​លោក យឹម សំណាង អភិបាលរង​ខេត្ត ចូលរួម​ខាង​មន្ទីរ​ធម្មការ​ចូលរួម​ដោះស្រាយ តាម​បណ្តឹង​ដែល​ប្តឹង​លោក​អនុគណ​ក្រុង​ប៉ោយប៉ែត ពីបទ​រំលោភ​សេពសន្ថវៈ តែ​ដោយ​លោក​ទទួលស្គាល់​តាម​បណ្តឹង និង​ព្រម​សឹក និង​លោក​បាន​ដោះស្រាយ​ផ្នែក​រដ្ឋប្បវេណី ដល់​អ្នកប្តឹង គឺ មិន​មានទោស​វិន័យ​អ្វី​ផ្សេង​ទៀតឡើយ​។ តែបើ​សា​ម៉ី​ខ្លួន​មិន​ព្រទ​ទួល​កំហុស នៅ​ថ្ងៃទី​២៤ ខាងមុខ នឹង​ហៅ​សា​ម៉ី​ខ្លួន​ទាំងសងខាង ប្រជុំ​ដោះស្រាយ​បន្ថែមទៀត​។a monk pet 

 

​