» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3887 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668527 នាក់

បទល្មើស​នេសាទ​ខុសច្បាប់​ស្ទាក់​ចាប់យក​ត្រី​ទាំង​តូចធំ​នៅ​ស្រុក​ជល​គី​រី​យ៉ាង​មហន្តរាយ​មេ​កសិក​កម្ម​ថា​គេ​លួច​ដាក់​តើ​!


​កំពង់ឆ្នាំង​៖​ឧបករណ៍​នេសាទ​ល្មើសច្បាប់ កំពុង​កើតឡើង​យ៉ាក​ក្រើ​ក​ផ្ទៃ​ទឹក​នៅក្នុង​ស្រុក​ជល​គី​រី​មិនដឹង​តើ​មកពី​អាជ្ញាធរ​ស្រុក​ឬ​មន្ត្រីជលផល​បើកដៃ​នោះទេ​?​។ ​ជាក់ស្តែង​របាំង​ស្បៃ​មុង​រីក​ដូច​ផ្សិត​ជាច្រើន​កន្លែង នៅតាម​ដង​ទន្លេ ក្នុងភូមិ​សាស្ត្រ​ស្រុក​ជល​គិរី ដែលជា​ច្រក​ចរាចរណ៍​ចេញចូល​របស់​ហ្វូង​មច្ឆជាតិ រីឯ​ឧបករណ៍​ទំនើប​ដាក់​ដាយ​បិទ​ព្រែក​បិទ​ស្ទឹង​បិទ​អូរ ។​a chul kiry 

ប៉ុន្តែ​ក្រុមមន្ត្រី​ខិលខូច​មួយចំនួន​លួច​ឃុបឃិត​និង​មេ​ឈ្មួញ​នេសាទ​ល្មើសច្បាប់​ទាំងនោះ​បំផ្លាញ​ហ្វូង​មច្ឆជាតិ​ទាំងអស់​នោះទេ​គឺ​ពួកគេ​បានដាក់​ដាយ​បិទ​ព្រែ​កបិទ​ស្ទឹង​បិទ​អូរ​ទាំង​រដូវ​ទឹក​ឡើង​និង​រដូវ​ទឹកសម្រក​។​នៅ​រដូវ​ទឹក​ឡើង​ដែល​ទឹក​ហូរ​ចូល​ព្រែក​ស្ទឹង​អូរ​ហ្វូង​មច្ឆជាតិ​បាននាំគ្នា​ឡើង​តាម​ព្រែក​ស្ទឹង​អូរ​ទៅរក​ទីបឹង​បួរ​ត្រពាំង​ឬ​ទីវាល​ទំនាប​ដើម្បី​ពង​កូន​ក៏ត្រូវ​ក្រុម​ល្មើស​ទាំងអស់នោះ​។​ពួកគេ​បានចាប់ផ្ដើម​ធ្វើ​ធ្នួ​ស​ដោយ​យក​របាំង​ស្បៃ​មុង​រាំង​បិទ​ផ្ជិ​ត​ព្រែក​ទាំងអស់នោះ ធ្វើជា​ដាយ​ស្ទាក់ចាប់​មេត្រី​គ្រប់​ប្រភេទ​ទាំង​តូច​ទាំង​ធំ ដែល​ឡើង​ទៅរក កន្លែង​ពង​កូន ដោយ​មិន​លើកលែង​ឡើយ​។​

នៅ​រដូវ​ទឹកសម្រក នៅពេលដែល​ទឹក​ត្រពាំង​បឹងបួរ ចាប់ផ្ដើម​ស្រក​ត្រូវ​ហូរ​ចូល​ទន្លេ​តាម​ព្រែក​វិញ ហ្វូង​មច្ឆជាតិ​ទាំងអស់​ចាប់ផ្តើម ត្រឡប់​មករក​ទឹក ជ្រៅ​ក្នុង​ទន្លេ​វិញ ដើម្បី​ចិញ្ចឹម​កូនចៅ​បន្ត​ពូជពង្ស តែ​ក៏​ត្រូវបាន​ក្រុម​នេសាទ​ល្មើសច្បាប់​ទាំងនោះ ធ្វើរ​បាំងសាច់​អួន​ក្រឡា​ល្អិត​រាំង​ផ្ជិ​ត​ព្រែក ដោយ​ពួកគេ​បាន​ប្រើ​ឧបករណ៍​ទំនើបៗ​ដើម្បី​ស្ទាក់ចាប់​ទាំង​កូន​ទាំង​មេត្រី​យ៉ាង​មហន្តរាយ​។ បើតាម​ការបញ្ជាក់​ពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា ព្រែក​ដែល​គេ​ដាក់​ដាយ​ស្ទាក់ចាប់​ទាំង​កូន​ទាំង​មេត្រី​ទាំងអស់​មាន​៥​ព្រែក គឺ​ព្រែក​(​ឆ្នុក​អណ្ដែង​)(​ព្រែក​យួន​)(​ព្រែក​បាញ់​លះ​)(​ព្រែក​ថ្មី​)(​ព្រែក​ជ្រៅ​)​នៅក្នុង​ឃុំ​កោះ​ថ្កូវ​និង​ឃុំ​កំពង់​អុស​ស្រុក​ជល់​គិរី ខេត្តកំពង់ឆ្នាំង​ហើយ​ការដាក់​ដាយ បិទ​ព្រែ​កបិទ​ស្ទឹង​បិទ​អូរ​របៀបនេះ គឺមាន​ទំហំ​បំផ្លាញ​មច្ឆជាតិ មាន​ភាព​ធំធេង​ណាស់​នឹងមាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​និង​ជីវភាព​របស់​ប្រជា​នេសាទ​រស់នៅ​តាម​ដង​ទន្លេ​ផងដែរ​។​

បច្ចុប្បន្ន​ពួកគាត់​ដែលជា​អ្នកនេសាទ​ជា​លក្ខណៈ​គ្រួសារ យក​មង​សន្ទូច ឬក៏​ដាក់​លប​និង​ព្រួល​ឬ​ស្សី​ត្រឹមតែ​លក្ខណៈ​គ្រួសារ​នៅ តាម​ទន្លេ បឹង​ត្រពាំង​ខាងលើ​ព្រែក​របស់​ពួកគេ ក៏ត្រូវ​បាន​ពួកគេ​ចូលទៅ​សារ​លប​និង​ព្រួល​ទាំងអស់នោះ​យកមក​បោះចោល​ផងដែរ​។​គេ​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ រក​នេសាទ​ត្រី​នៅ​បឹងបួរ ដែលជា​ប្រភព​ត្រី ត្រៀម​បណ្ដើរកូន​វិល​មក​ទន្លេ​វិញ​តាម​ព្រែក ដែល​ពួកគេ​បានដាក់​របាំង​ស្បៃ​មុង​លាតសន្ធឹង​រង់ចាំ​ពួក​ហ្វូង​មច្ឆា នៅឯ​មាត់ទន្លេ រួចជាស្រេច​នោះ​។​ជុំវិញ​ករណី ខាងលើនេះ លោក​ងិន​ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា​ការដាក់​ដាយ​បិទ​ព្រែក​ដូចខាងលើ​នេះ​មិនទាន់​មានច្បាប់​អនុញ្ញាត​ទេ​គឺ​ពួក​អស់ហ្នឹង​លួច​ដាក់​?៕a chul kiry1 a leas kya 

​