» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8029 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698200 នាក់

ឈ្មោះ​តាន់​គិ​ម​ហួត​ល្បីឈ្មោះ​ខាង​បោក​អ្នកតូច​សូក​អ្នកធំ​ឡើង​ឧកញ៉ា​និង​នាយ​ទា​ហ៊ាន​?!

 

​បន្ទាយមានជ័យ​៖​លោក​តាន់ គិ​ម​ហួត កំពុង​មានឈ្មោះ​ល្បីល្បាញ​​ខាង​ជំពាក់​លុយ​គេ​មិន​សង អួតអាង​ខ្សែ​ខ្នង តែ​​ច​រិ​ក​ធូរ​ថ្លៃ មិន​ខ្វល់​កេ​រ្តិ័​ឈ្មោះ មិន​ខ្វល់​គេ​និយាយ​​សុខចិត្ត​យកលុយ​ធ្វើជា​ឧកញ៉ា ទូ​យក​ផ្កាយ​
​ពាក់ ជំពាក់​គេ​វ័ណ្ឌក​អត់​ខ្ចី​សង​ទេ​។​a borow 

​បើតាម​អ្នក​បន្ទាយមានជ័យ ជាច្រើន​នាក់ បាន​ឲ្យ​ដឹងថា លោក​តាំង​គិ​ម​ហួត កូនលោក​តាន់ គឹមអេង ប្រធាន​ក្រុម​ហ៊ុ​​ន​ម៉ៅ​ការធ្វើ​ផ្លូវ សំណង់​ផ្សេងៗ គឺ​បាន​បំផ្លាញ​ភ្នំ​លក់​​អាច​ម៌​ដី រំលោភ​យក​មាត់បឹង មាត់​ស្ទឹង សាងសង់​វិឡា ដី​ល្វែង​លក់ តែ​កិត្តិយស​ស្អុយគគ្រុក​។​​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ កំពុង​ជីក​បំផ្លាញ​ភ្នំ ស្ទើរ​​តែ​ខ្ទេចខ្ទី ដើម្បី​យក​អាច​ម៌​លក់ រាប់សិប​ឆ្នាំ​មក​​ហើយ ក្រោមលេស​ធ្វើ​ស្តា​ត​(​ពហុកីឡាដ្ឋាន​)​តែ​ការពិត​គំនិត​ឆ្នៃប្រឌិត ក្រុម​ពុករលួយ ភូតភរ​​បោក​រាស្ត្រ ដើម្បី​លក់​អាច​ម៌​ដី យកលុយ​ធ្វើ​មា​​ន ធ្វើបាន​សោះ ឯ​ភ្នំ​ជិត​អស់ គម្រង​ស្តា​ត​មិន​​ឃើញ​កើតជា​ខ្មោច​អី​។​

​សូមបញ្ជាក់ថា ភ្នំ​នេះ​មានឈ្មោះ​ភ្នំ​ដូងព្រះ ស្ថិតនៅ​ភូមិ​អូរ​អំបល សង្កាត់​អូរ​អំបល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទ​យ​មានជ័យ គឺជា​ភ្នំ​ធម្ម​ជា​​តិ មាន​អាយុកាល​រាប់រយ​ពាន់​ឆ្នាំ តែ​ត្រូវ​រងកម្ម​​បំភ្លេច​បំផ្លាញ ក្រោម​ស្នាដៃ​អ្នកមានអំណាច​២​រូប ទី​១​លោក​ភ្ល​ន់ ដា​រ៉ា អតីត​មេ​យោធា​ខេត្ត​​បន្ទាយមានជ័យ ទី​២​បច្ចុប្បន្ន​បំភ្លេច​បំផ្លាញ​​ដោយ​លោក​តាន់ គិ​ម​ហួត ជា​ទាហាន​ផ្កាយ​១​កងកាំភ្លើងធំ តាម​រូបភាព កន្ទេល​ធំ​បន្លំ​ដេក ក្បាលទំពែក​បន្លំ​កោ​។​
​ល្បិច​ពុករលួយ​មួ​យក​ន្លែ​​ង​ទៀត របស់លោក​តាន់ គឹម​ហួត គឺ​យក​លេស​​ចាក់ដី​តាម​មាត់​ស្ទឹង ធ្វើ​ផ្លូវ​ធ្វើ​សួន ដេញ​រាស្ត្រ​ចេ​​ញ ឲ្យ​តម្លៃថោក យកមក​វិនិយោគ ដឹក​ដឹ​ចាក់​​ដាក់លក់​តម្លៃ​ខ្ពស់ ក្នុង​១​ល្វែង​ពី​៥​ម៉ឺនន​ទៅ​៦​ម៉ឺន
​ដូ​ល្លារ ជា​ដី​បាត​ស្ទឹង​ទំហំ​ប្រហែល​២​ហិតា ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​បន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទ​យ​មានជ័យ ក្រោយ​ជាប់​គរុកោសល្យ​ខេត្ត ដោយមាន​ការ​ឃុ​ប​ឃឹ​ត ជាមួយ​អ្នកមានអំណាច​។​

​ទោះជា​លោកតា​ន់ គិ​ម​ហួត មាន​អំនួត​មាន​អំ​​ណា​ច ក្អោ​ង​ក្អាង​អាង​បុណ្យ​សក្តិ អាង​លុយ​អាង​​អ្នកធំ​ពីក្រោយ​ខ្នង អាង​មានមុខ​ជំនួញ​ច្រើន​​យ៉ាងណា​ក៍ដោយ រូបគាត់​ត្រូវបាន​គេ​រិះគន់ តៗ​​គ្នា​ថា មាន​លុយ​មានយស​សក្តិ តែ​មិន​ថ្លៃថ្នូរ​។​​គ្រាន់​តែមាន​ប្រភព​ខ្លះៗ ដែល​អង្គភាព​យើង​ទ​ទួ​​ល​បាន ពាក់ព័ន្ធ​នឹង​លោក​តាន់ គិ​ម​ហួត ជំ​​ពាក់​លុយ​មិន​សង ដូចជា​កម្មករ​ជាង​១០០​នាក់​​ធ្វើ​ផ្លូវ​នៅ​ស្ទឹង​បទ​ប៉ោយប៉ែត ប្រាក់ខែ​៣​ខែ​មិន​​បើក​ឲ្យ​ពួកគាត់ អ្នកលក់​គ្រឿងសំណង់​នៅ​ស្រុក​​ក្រឡាញ់ ទៅយក​ទៅសុំ​ជំពាក់​ថ្លៃ​សម្ភា​រះ​ផ្សេងៗ​​រាប់សិប​ឆ្នាំ មិន​ព្រម​សងខល​មិន​លើក ក្រោយ​​គេ​ប្តឹង ទើប​សម្រួល​ឲ្យ​គេ​កាច់​យក​ជា​ថ្ម​វិញ ។​

​អ្នករក​ស៊ីគ្រឿងចក្រ​ឡាន​បែន នៅ​ស្រុក​ប្រាសាទ​​បាគង ខេត្តសៀមរាប ថ្លៃ​ជីក​ស្រះ​ថ្លៃ​អាច​ម៌​ដី និង​ថ្លៃ​ខ្សាច់ សរុប​នៅ​ខ្វះ​ជិត​៣​មុ​ឺ​ន​ដូ​ល្លារ ។​​នៅមាន​ម្ចាស់កា​រាស់​សាំង​មួយកន្លែង​ទៀត ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ប្រាប់ថា នៅ​ជំ​​ពាក់​ថ្លៃ​ប្រេង​រាប់សិប​មុ​ឺ​ន​ដូ​ល្លារ​ច្រើន​ឆ្នាំ​ហើយ​​ទារ​មិនបាន​សោះ​(​ប្រភព​)​។​តើ​នៅមាន​អាជីវករ​​កម្មករ​ប៉ុន្មាន​នាក់​ទៀត ដែល​រងគ្រោះ​ព្រោះ​ចាញ់​​ល្បិច​បោក ដោយសារ​ក្រុមហ៊ុន​តាន់ គឹមអេង​។ នេះ​គ្រាន់​បានដឹង​ខ្លះៗ​ប៉ុណ្ណោះ​។​

​ជុំវិញ​ករណី​ខាងលើ លោក​តាំង គិ​ម​ហួត កូន​ប្រុ​​សលោក​តាន់ គឹមអេង ធ្លាប់បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ដូច្នេះ​ថា មានតែ​គេ​ជំពាក់​គាត់ តែ​គាត់​​អត់​បាន​ជំពាក់​គេ​ទេ​។​ចំណែក​លោកតា​ន់ គឹមអេង ប្រធាន​ក្រុមហ៊ុន​បាន​មានប្រសាសន៍​តាម​​ទូរស័ព្ទ​ថា ច្រឡំ​លេខ​លោក​មិនមែន​ឈ្មោះ​​តាន់ គឹមអេង នោះទេ​។​​អង្គភាព​យើង​នឹង​ខិតខំ ស្វែងរក​ប្រភព​ពិត ឯកសារ​ពិត ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន លោក​តាន់ គឹមអេង តាន់ គិ​ម​ហួត បន្តទៀត​៕a borow1 a borow2 a borow3 a borow4 a borow5 a borow6 a borow7 

​