» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7536 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697707 នាក់

ប្រជាពលរដ្ឋ​ថា​លោក​ប្រាក់​គឹម​សេង​មេ​ឈ្មួញ​ដី​ដើរ​ចង្អុល​ដី​ប្រជាពលរដ្ឋ​យក​លក់​ឲ្យ​ឈ្មួញ​?


​កំពង់ឆ្នាំង​៖​តើ​លោក​ប្រាក់​គឹម​សេង​អតីត​ប្រធាន​សហគមន៍​មាន​ឥទ្ធិពល​អ្វី​បានជា​ថ្លើមធំ​ហ៊ាន​ដើរ​ចង្អុល​ដី​រដ្ឋ​នៅ​ចំណុច​កំពង់​ក្រៅ​ជួរ​ភ្នំ​ថ្ម​ស​និង​ភ្នំ​របង​លក់​អោយ​ឈ្មួញ​?​។​a brak kimseng6 

ឯណា​ដី​គំរប​ព្រៃឈើ​របស់​រដ្ឋ​?​ឯណា​ទៅ​ដី​ព្រះរាជក្រឹត្យ​ត​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​នោះ ?​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​និយាយថា​លោក​ប្រាក់​គឹម​សេង​អតីត​មេស​ហគ​ន៍​ដើរ​ចង្អុល​ដី​លក់​អោយ​ឈ្មួញ​រាប់ពាន់​ហិច​តា​ហើយ​នោះ​ក្នុងនោះ​ក៏មាន​ជាប់​ពាក់ពាន់​ជាមួយ​អជ្ញាធរ​នឹង​មន្ត្រី​ជំនាញ​មានអំណាច​មួយចំនួន​ផងដែរ​។​

សូម​បញ្ជាក់ដែរថា​កាលពីដើមឆ្នាំ​២០១៩​នេះ​​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា លោក​ប្រាក់​គឹម​សេង​បានទទួល​ប្រាក់​២ ម៉ឺន​ដុល្លារ​អាមេរិក​ពី​ឈ្មួញ​មានអំណាច​ដើម្បី​រៀបចំ​ដី​ឲ្យ​គេ​។​​ឈ្មួញ​នោះ​អ្នករៀបចំ​ដី​ម្នាក់​ឲ្យ​រៀបចំ​ដី​នៅ​ចំណុច​ភ្នំ​ជឺ​ប្រះ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​ដែលមាន​ផ្ទៃដី​សរុប​២៥០ ហិតា​។​នៅក្នុង​នោះ​ដី​ដែលមាន​ច្បាប់ទម្លាប់ មាន​ត្រឹមតែ​៦៥​ហិតា​តែប៉ុណ្ណោះ រីឯ​ដី​១០០ ហិតា​គ្មាន​។​

ប្រការនេះ​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា​៖​ដី​ទាំងអស់​នោ​សុទ្ធតែជា​ដីព្រៃ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចុះ​ហេតុអ្វី​លោក​ប្រាក់​គឹម​សេង​មាន​សិទ្ធិ​រៀបចំ​ដី​លក់​ឲ្យ​ឈ្មួញ​?​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ប្រាក់​គឹម​សេង​នេះ ធ្លាប់មាន​រឿងអាស្រូវ​ជាច្រើន ពាក់ព័ន្ធ​ជាមួយនឹង​ដីធ្លី​តាំងពី​លោក​នៅ​ធ្វើជា​ប្រធាន​សហគមន៍​ក្នុងភូមិ​កោះ​ខ្ទុំ​មកម្ល៉េះ​។​

មូលហេតុ​ដើម​ចមដែល​អាច​ឲ្យ​លោក​ប្រាក់​គឹម​សេង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​តាមចិត្ត​នោះ​ដោយសារតែ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​ត្រូវបាន​លោក​ប្រាក់​គឹម​ស្រេង​សែនព្រេន​រួចរាល់​អស់ហើយ​ក្នុង​លក្ខណៈ​ឃុបឃិត​ពុករលួយ​ជា​ប្រព័ន្ធ​នៅក្នុង​មូលដ្ឋាន​នេះ​?​។​

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ធ្លាប់មាន​បញ្ហា​ជាមួយនឹង​លោក​ប្រាក់​គឹម​សេង​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​រឿង​លោក​ប្រាក់​គឹម​សេង​នេះ ព្រោះ​រយៈពេល​កន្លងមក​លោក​ប្រាក់​គឹម​សេង​ធ្លាប់បាន​ត្រូវ​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ប្ដឹង​ពាក់ព័ន្ធ​ជាមួយនឹង​ការទិញ​ដី​គេ​ហើយ​មិន​ឲ្យ​លុយ​នៅក្នុង​ទឹកដី​ភូមិ​កោះ​ខ្ទុំ​ភូមិ​តា​នៃ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​នេះ​រួចមកហើយ​ដែរ ប៉ុន្តែ​គ្មាន​ឃើញ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់ការ​លើ​រឿង​លោក​ប្រាក់​គឹម​សេង​នេះ​បានឡើយ​។​

មិន​អា​ច​ទាក់ទង​សុំ​ការបកស្រាយ​ពី​លោក​ប្រាក់​គឹម​សេង​បាន​ទេពី​ការចោទប្រកាន់​នេះ​?៕a brak kimseng a brak kimseng2 a brak kimseng4 a brak kimseng5 chan 
​