» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9880 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700051 នាក់

ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​គម្រាមបញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល​ដោយសា​ការ​វាយ​គំ​ទេច​ផ្ទះ​ប្រជាជន​ខ្លួន​

 

​ប៉ា​ឡេ​ស្ទី​ន​៖ លោក ម៉ះ​ម៉ូត អាបាស់​ប្រធានាធិបតី​របស់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន បានប្រកាសថា​នឹង​ចាត់វិធានការ​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ទាំងអស់​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ដោយសារ​“​អ៊ីស្រាអែល​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​រាប់សិប​គ្រួសារ​នៅ​ទីក្រុង​យេ​រ៉ូ​សា​ឡឹម​ដែល​លោក​ចាត់ទុកថា ជាការ​បោសសម្អាត​ជនជាតិដើម​ភាគតិច​” ។ a israel2 

​នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន ហៅ​កាត់​ថា PLO កាលពី​ថ្ងៃទី​២៥ ខែកក្កដា ប្រធានាធិបតី​អាបាស់​ថា​លោក​នឹង​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ជម្រុញ​ដល់​ការបញ្ចប់​កិច្ច​ព្រម​ព្រៀម​ទាំងអស់​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​អ៊ីស្រាអែល ប៉ុន្តែ​មិនទាន់​បញ្ជាក់​ច្បាស់​អំពី​ពេលវេលា​នោះ​នៅឡើយ​ទេ​។
​លោក​បន្តថា ការជំទាស់​របស់លោក ដូ​ណា​ល់ ត្រាំ ចំពោះ កិច្ចព្រមព្រៀង​សតវត្សរ៍ រវាង​ប្រទេស​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន នេះ​ថា ប៉ា​ឡេ​ស្ទី​ន និង​ទីក្រុង​យេ​រ៉ូ​សា​ឡឹម​មិនមែន​សម្រាប់​ដាក់លក់ ឬ​ការចចារ​នោះទេ​។

នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អារ៉ាប់ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ម្សិលមិញ​។ ​សូមបញ្ជាក់ថា ការលើកឡើង​របស់​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ះ​ម៉ូត អាបាស់ នេះ​ធ្វើឡើង ៣​ថ្ងៃ​បន្ទាប់ពី​អ៊ីស្រាអែល​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​បន្តបន្ទាប់ និង​ធ្វើទុក្ខបុកម្នេញ ឈ្លានពាន​មកលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។​


​ដោយឡែក​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​ទី​២៥​កក្កដា​ក៏ បានចេញ​មុខរា​រាំង ប្រទេស​គុយ​វ៉ែត ឥណ្ឌូណេស៊ី និង​អាហ្វ្រិក​ខាងត្បូង ដែល​ជម្រុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោលទោស​អ៊ីស្រាអែល ជុំវិញ​ការបំផ្លាញ​លំនៅដ្ឋាន​របស់​ប៉ា​ឡេ​ស្ទី​ន​នៅ​ជាយក្រុង​យេ​រូ​សា​ឡិ​ម​។​

​អាមេរិក​បាន​ប្រាប់​សម​ភាគី​របស់ខ្លួន​ថា អាមេរិក​មិនអាច​គាំទ្រ​សេចក្ដីព្រាង​នេះ​បានទេ ហើយ​ក្រុម​ប្រទេស​ទាំងអស់​បាន​ព្រមព្រៀង​ធ្វើការ​ផ្លាស់ប្តូរ​ខ្លឹមសារ​ខ្លះ​ក៏ដោយ ក៏​អាមេរិក​នៅ​ជំទាស់​ជាថ្មី​ម្តង​ទៀតថា មិនអាច​ទទួលយកបាន​។​​ក្រៅពីនេះ​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​អង្គការសហប្រជាជាតិ​ថា លំអៀង​ប្រឆាំងនឹង​អ៊ីស្រាអែល ហើយ​អាមេរិក​បានបង្ហាញ​យ៉ាងច្បាស់ ពី​ការការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន​យ៉ាង​សកម្មភាព​នៅក្នុង​ក្រុមប្រឹក្សា​ថែម​ទៀតផង​។​a israel a israel1 a israel3 

​