» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7857 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698028 នាក់

កម្មវិធី TikTok អា​ចឹ​ង​បន្ត​ឈរជើង​នៅសហរដ្ឋ​អាម៉េរិក​ជា​បណ្តោះអាសន្ន​ក្នុង​អាណត្តិ​ត្រាំ​

​អាម៉េរិក​៖ ប្រធានាធិបតី​អាំមេរិកទើប​ជាប់ឆ្នោត លោក​ដូ​ណា​ល់​ត្រាំ​ដែល​ចូលកាន់​អំណាច​នៅ​ចុងខែ​មករា​២០២៥ បានបង្ហាញ​បំណង​ចង់​រក្សាទុក​កម្មវិធី TikTok ជា​បណ្តោះអាសន្ន​នៅ​សហរដ្ឋ​អាម៉េរិក ខណៈ​លោក​បាន​និយាយថា លោក​ពេញ​ចិត្តនឹង​អនុញ្ញាតឱ្យ​កម្មវិធី TikTok អាច​បន្ត​ប្រតិបត្តិការ​នៅ​សហរដ្ឋ​អាម៉េរិក​យ៉ាងហោចណាស់​មួយរយៈ​ពេល​ខ្លី ដោយសារតែ​គណនី TikTok របស់លោក ទទួលបាន​ចំនួន​អ្នកគាំទ្រ​យ៉ាងច្រើន​លើសលុប នៅ​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នាពេល​ក្នុង​កន្លងទៅ​។a trum tiktok1 

​សារ​ខាងលើនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​សញ្ញា​បញ្ជាក់​ពី​ជំហរ​យ៉ាងច្បាស់​លាស់​រប​ស់លោក​ដូ​ណា​ល់​ត្រាំ ក្នុងការ​ប្រឆាំង​ទៅនឹង​សំណើ​ច្បាប់​ហាមប្រាម​កម្មវិធី TikTok នៅ​សហរដ្ឋ​អាម៉េរិក របស់​ក្រុម​អ្នកនយោបាយ​នៃ​រដ្ឋាភិបាល​លោក​ចូ​បៃ​ឌិន ក្រោម​ហេតុផល​សុវត្ថិភាព​សន្តិសុខ​ជាតិ​។

​គួររម្លឹកថា កាលពី​ខែមេសា​កន្លងទៅ ព្រឹទ្ធសភា​អាម៉េរិក ធ្លាប់បាន​អនុម័ត​ច្បាប់​មួយ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន ByteDance ដែលជា​អ្នកគ្រប់គ្រង TikTok ត្រូវ​លក់​កម្មសិទ្ធិបញ្ញា​កម្មវិធី TikTok ដែលមាន​កំណែ “US version” ទៅឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អាម៉េរិក​ជា​អ្នកគ្រប់គ្រង​ជំនួស ប្រសិនបើ​មិន​ចង់​ប្រឈម​នឹង​ការបញ្ចប់​ប្រតិបត្តិការ​ទាំងស្រុង ខណៈដែល​អាម៉េរិក បាន​ចោទប្រកាន់​ក្រុមហ៊ុន ByteDance ដែលមាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ប៉េកាំង ថា​បាន​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ចិន ចូល​គ្រប់គ្រង​ទិន្នន័យ​អ្នកប្រើប្រាស់​តាមតែ​អំពើ​ចិត្ត ដែលជា​ការគំរាមកំហែង​មួយ​ចំពោះ​សុវត្ថិភាព​សន្តិសុខ​ជាតិ​របស់​អាម៉េរិក​។

​នាយក​ប្រតិបត្តិ​របស់ TikTok លោក​សូ ស៊ី ឈូ (Shou zi chew) បាន​ខិតខំ​ស្វែងរក​ការតវ៉ា​ផ្នែក​ច្បាប់ ដើម្បី​រារាំង​ផែនការ​ហាមប្រាម​កម្មវិធី TikTok របស់​អ្ន​កនយា​បាយ​អាម៉េរិក និង​ត្រូវបាន​ស្ថាប័ន​តុលាការ​កំពូល​របស់​អា​ម៉េ​រិ​ក យល់ព្រម​ឱ្យមាន​សវនាកា​រ​ផ្លូវច្បាប់ ដើម្បី​ធើ្វ​ការជជែក​ដេញដោល ប៉ុន្តែ​ប្រសិនបើ​មិនមាន​ការអន្តរាគមន៍​ណាមួយ​ពី​តុលាការ​កំពូល​នោះទេ​។ កម្មវិធី TikTok អាច​នឹង​ត្រូវបាន​ហាមប្រាម​នៅ​សហរដ្ឋ​អាម៉េរិក តាម​កាលបរិច្ឆេទ​កំណត់​នៅ​ថ្ងៃទី​១៩ ខែមករា ។

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ គេ​មិនទាន់​អាច​ដឹង​ច្បាស់​ថា តើ​លោក​ដូ​ណា​ល់​ត្រាំ នឹងមាន​វិធានការ​បែបណា​ដើម្បី​បញ្ចៀស​ការចាកចេញ​រប​ស់កម្ម​វិធី TikTok ឬក៏​បញ្ចៀស​ការលក់​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន ByteDance ដែលជា​តម្រូវ​របស់​ព្រឹទ្ធសភា​អាម៉េរិក​នៅឡើយ​ទេ ៕​ប្រភព​៖ Reuters Connecta trum tiktok 


​