» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8366 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698537 នាក់

តុលាការ​ម៉ាឡេស៊ី​រៀបចំ​ធ្វើ​ប​ត្យា​ប​ន័​អតីត​ធនាគារិក​GoldmanSachs​ម្នាក់​ទៅកាន់​អាមេរិក​ព្រោះ​រឿង​ពុករលួយ​


​ម៉ាឡេស៊ី​៖​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​បានចាប់ផ្តើម​ចាត់ការ​ដើម្បី​ធ្វើ​បត្យាប័ន​អតីត​ធនាគារិក​GoldmanSachs​ម្នាក់​ទៅកាន់​អាមេរិក​ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​មូលនិធិ​1MDB ទោះជា​បុរស​នេះ​ប្រឈម​ការចោទប្រកាន់​នៅ​ម៉ាឡេស៊ី​ក្តី​។​a malai bank 

​ធនាគារ​Goldman​បាន​ជួយ​1MDB​ចេញលក់​មូល​ប​ត្រ​តំលៃ​៦,៥​ពាន់​លាន​ដុល្លារ តែ​រដ្ឋាភិបាល​ក្រុង​គូ​ឡា​ឡាំ​ពួរ​បាន​ចោទប្រកាន់​ធនាគារ​នេះ​និង​អតីត​និយោជិត​របស់​វា​ថា​ចាត់ចែង​មិន​ត្រឹមត្រូវ​ប្រាក់​២,៧​ពាន់​លាន​ក្នុងអំឡុងពេល​ចេញលក់​មូល​ប​ត្រ​នេះ​។​មេធាវី​របស់​ង៉​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​ថា​កូនក្តី​របស់លោក​នឹង​ប្តឹង​ប្រឆាំងនឹង​ការធ្វើ​បត្យាប័ន​នេះ​។​ង៉​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ពុធ ហើយនឹង​ត្រូវ​ចោទប្រកាន់ ។​

Goldman​បាន​ក៏​ប្តេជ្ញា​តតាំង​នឹង​ការចោទប្រកាន់​នេះ ដោយ​អះអាងថា ខ្លួន​ត្រូវបាន​អតីត​រដ្ឋាភិបាល​ម៉ាឡេស៊ី​និង​1MDB​ប្រាប់​កុហក​។​កន្លងមក​​លោក Tim Leissner ក៏បាន​សារភាព​ដល់​តុលាការ​អាមេរិក​ផងដែរ​ចំពោះ​ការចូលរួម​ក្នុងការ​សមគំនិត​ដើម្បី​ទទួលបាន​ជំនួញ​រកស៊ី​ពី​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​(1MDB)​សម្រាប់​ក្រុមហ៊ុន Goldman Sachs តាមរយៈ​ប្រាក់​សំណូក​និង​ការផ្តល់ប្រាក់​ជាច្រើន​ទៅឱ្យ​ក្រុមមន្ត្រី​រដ្ឋាភិបាល​នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​នៅ​ប្រទេស​ម៉ាឡេស៊ី និង​បាន​សារភាពថា​បាន​ក្លែងបន្លំ​កិបកេង​លុយ​ពី​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​(1MDB)​សម្រាប់​ខ្លួន​លោក​និង​អ្នក​ដទៃទៀត​។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បានប្រកាសថា​ខ្លួន​ក៏​ប្តឹង​ប្រឆាំង ង៉ និង​ប្រធាន​របស់គាត់​ប្រចាំ​អាស៊ីអាគ្នេយ៍ លោក ធី​ម ឡេស​នឺ និង​ធនាគារ​Goldman Sachs​ជុំវិញ​ការចាត់ចែង​ចេញលក់​មូល​ប​ត្រ​មិន​ត្រឹម​ត្រូវជា​ហេតុនាំអោយ​1MDB​ខាតបង់​ប្រាក់​រាប់រយ​លាន​ដុល្លារ​។​លោក Tim Leissner ត្រូវបាន​ចោទប្រកាន់ ដោយ​ក្រសួងយុត្តិធម៌​អាមេរិក កាលពី​ថ្ងៃទី​១​ខែវិច្ឆិកា​ហើយ​ត្រូវបាន​រកឃើញថា​មានទោស​កំហុស​តាម​ការចោទប្រកាន់​ជាច្រើន​ករណី​ដែល​រួមបញ្ចូល ការ​សមគំនិត​ដើម្បី​លាងលុយកខ្វក់​។​
ក្រុម​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី បាន​និយាយថា ការហាមឃាត់​ដោយ ក្រុម​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី​នេះ គឺជា​ការកែប្រែ​បន្ថែម​នៃ​បទបញ្ជា​ហាមឃាត់​១០​ឆ្នាំ​កាលពី​ពេលមុន​របស់​ធ​នាគារ​កណ្តាល​នេះ ប្រឆាំង​លោក Tim Leissner កាលពី​ខែមីនា​។ វា​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី លោក​Tim Leissner​ត្រូវបាន​រកឃើញថា​បានចេញ​លិខិត​គ្មាន​ការអនុញ្ញាត​ក្នុងនាម​ក្រុមហ៊ុន Goldman Sachs (Asia)​នេះ ទៅកាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​លុច​សំបួ ជាទី​ដែល​ដែល​លោក​បានធ្វើ​សេចក្តីរាយការណ៍​ក្លែងក្លាយ ដោយ​គ្មាន​ការដឹងឮ​ពី​ក្រុមហ៊ុន​នេះ​។​

​សូម​រំលឹកថា ប្រាក់​សន្ធឹកសន្ធាប់​នៃ​មូលនិធិ​វិនិយោគ​រដ្ឋ​នេះ ត្រូវបាន​គេ​លួច​និង​យកទៅ​ទិញ​របស់របរ​មាន​តំលៃ​ផ្សេងៗ ចាប់ពី​នាវា​កម្សាន្ត ផ្ទះ​រហូតដល់​ផ្ទាំងគំនូរ​នៅក្នុង​គំរោង​មួយ​ដែល​គេ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សា​ក់ ដែល​ចាញ់ឆ្នោត​កាលពី​ខែឧសភា​។​

​ពាក់ព័ន្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នេះដែរ​កាលពី​ថ្ងៃ​ពុធ​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​គណបក្ស Umno​ដែល​ទើប​ចាញ់ឆ្នោត បាន​អំពាវនាវ​អោយ​លោក​ណា​ជីប វិល​មកកាន់​តំណែង​មេដឹកនាំ​តាម​ការជាក់ស្តែង​វិញ ក្រោយពី​ប្រធាន​បច្ចុប្បន្ន​លោក អា​ម៉ា​ដ ហ្សា​ហ៊ី​ត ហា​មី​ឌី បាន​សម្រាក​និង​ប្រគល់​ភារកិច្ច​ប្រធាន​ជូន​អនុប្រធាន​ម្នាក់​។​

​លោក​ហ្សា​ហ៊ី​ត​ដែល​ប្រឈម​ការចោទប្រកាន់​ជាង​៤០​នៅឯ​តុលាការ​ពីបទ​រំលោភសេចក្តីទុកចិត្ត​និង​ប្រព្រឹត្ត​អំពើពុករលួយ​បាន​និយាយថា​លោក​យល់ថា​មេដឹកនាំ​Umno​ខ្លះ​មានការ​បារម្ភ​ថា​ពួកគេ​រង​សម្ពាធ​ដោយសារតែ​ការចោទប្រកាន់​និង​ការស៊ើបអង្កេត​លើ​រូបលោក​។​

​សូមបញ្ជាក់ថា​សមា​ជិ​សភា​Umno១១​នាក់​បាន​លាឈប់​ពី​បក្ស​កាលពី​សប្តាហ៍​មុន​និង​ឥឡូវ​អតីត​បក្ស​កាន់អំណាច​ចាស់វស្សា​នេះ​នៅសល់​កៅអី​សភា​តែ​៣៧​ក្រោយ​ឈ្នះ​បាន​៥៤​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែឧសភា​។​a malaya1 


​