» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8310 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698481 នាក់

ព្រៃឈើ​នៅ​តំបន់​ការពារ​ភ្នំ​សំ​កុស​កំពុង​រង​ការកាប់​ធ្វើ​អាជីវកម្ម​ពី​ក្រុមហ៊ុន​ដី​សម្បទាន​រតនៈ​ស​ម្ប​តិ្ត​!


​បាត់ដំបង​៖​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង និង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស កំពុង​រង​ការកាប់​ដឹកជញ្ជូន​យ៉ាង​គគ្រឹក​គ្រេង​ដោយ​គ្មាន​សម​ត្ត​កិច្ច​ជំនាញ​ពិសេស​មន្ត្រី​បរិស្ថាន​អើពើ​ឡើ​។​a samkos1 

បើតាម​ប្រជាពលរដ្ឋ ក្រុមហ៊ុន​រតនៈសម្បត្តិ ក្នុង​ខេត្តបាត់ដំបង គឺជា​ង្ន​កនៅ​ពីក្រោយ​ការប្រព្រឹត្ត​បទ​ល្ម​សើ​ព្រៃឈើ​នៅ​តំបន់​ខាងលើ​។​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន​រតនសម្បត្តិ បាន​កៀងគរ​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​មាន​ទាំង​ជនជាតិ​យួន​ផងដែរ​ឲ្យ​ចូលទៅ​លួច​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្រុក​វាលវែង ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​សំឡូត ចេញទៅ​ខេត្តបាត់ដំបង យ៉ាង​រលូន​។

​បើតាម​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សំឡូត ជាប់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស បាន​ឲ្យ​ដឹងថា​៖​ក្រុមហ៊ុន​រតនៈសម្បត្តិ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុងស្រុក​សំឡូត កំពុង​ប្រើ​អាជ្ញាប័ណ្ណ​ដី​សម្បទាន​បំពាន​កាប់​ឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស នោះ​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ព្រៃ​ការពារ​ភ្នំ​សំ​កុស នៅជាប់​ព្រំប្រទល់​រវាង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ស្រុក​សំឡូត ខេត្តបាត់ដំបង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​អី​ក្រុមហ៊ុន​រតនសម្បត្តិ បាន​ប្រមូល​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​យួន​ប្រមាណ​២០០​នាក់​ឲ្យ​ទៅ​កាប់​ឈើ​ក្នុង​តំបន់​នោះ​យ៉ាង​មហន្តរាយ​។ ចំណែក​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំឡូត​ស្ងាត់ឈឹង​ដែល​គេ​ជឿថា​ប្រាកដជា សម្ងំ​ទទួល​លាភសក្ការៈ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​ជាមិនខាន​បានជា​មិន​ខ្វល់​ពី​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សំឡូត ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រុមហ៊ុន​រតនសម្បត្តិ កំពុង​ធ្វើ​សកម្មភាព​ជួល​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​យួន​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស យកមក​លក់​ឲ្យ​ខ្លួន​ក្នុងតម្លៃ​ដែល​ទាប ។ រថយន្ត​របស់​ក្រុមហ៊ុន​រតនៈសម្បត្តិ ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ចូលទៅក្នុង​ទីតាំង​ស្តុក​ឈើ​របស់ខ្លួន​នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ។ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​សំឡូត លោក ឆាយ ណា​រ៉េត និង​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​សំឡូត ធើ​មិនដឹង ។ មិនដឹងថា​តើ​លោក ងួន រតនៈ ចៅហ្វាយខេត្ត​បាត់ដំបង​ខេត្តបាត់ដំបង​ជ្រាប​ឬ​សើម​ដែរ​ឬ​អត់​នោះទេរឿងនេះ ?​ទើ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​រតនសម្បត្តិ បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំ​សំ​កុស យ៉ាង​គ​គ្រឹ​ង​គ្រេ​ងចឹងនោះ៕a bb roitanak a samkos a samkos2 
​