» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6850 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697021 នាក់

អង្គការ​សម្ពន្ធមិត្ត​សត្វព្រៃ​បញ្ជាក់​ករណី​យ៍ ហ្ម៉​ដំរី​លាឈប់​ពី​ការងារ​ហើយឡាក​គី​មាន​ហ្ម៉​ថ្មី​ថែទាំ​!


​តាកែវ​:​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​សូមបញ្ជាក់ថា លោក ទ្រី ស៊ី​ថេ​ង​បានដាក់​លិខិត​លាលែង​ពី​ការងារ​ដោយ​ស្ម័គ្រចិត្ត ខ្លួនឯង ដោយ​លាឈប់​ពី​ការងារ​ចាប់ពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០២៥ តទៅ​។ គាត់​មិន​ត្រូវបាន​គេ​បញ្ឈប់ ឬក៏​ស្នើ​សុំឱ្យ​លាលែង​ពី​ការងារ​នោះឡើយ​។a laky4

​លោក ទ្រី ស៊ី​ថេ​ង មិនមែនជា​អ្នក​មើលថែ​ឡាក់​គី​តែម្នាក់ឯង​នោះទេ​។​ការពាក់ព័ន្ធ​របស់លោក​ចំពោះ​ឡាក់​គី មួយរយៈ ចុងក្រោយ​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ថត​ជា​វីដេអូ​ដើម្បី​ផ្សព្វផ្សាយ​។ ការផ្តល់​ចំណី​ដល់​ឡាក់​គី ការថែទាំ និង​ការដាក់ឱ្យ​ឡាក់​គី​លេង គឺ​ក្រុមការងារ​ផ្នែក​ថែទាំ​សត្វ​បានផ្តល់ និង​បន្ត​ផ្តល់​ក្រោម​ការ​មើលថែ តាមបែប​វេជ្ជសាស្ត្រ​ជាប្រចាំ​។ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​មានការ​សោកស្តាយ​ដែល​ឡាក់​គី​ត្រូវគេ​យកចេញ​ពី​ទ្រុង ដើម្បី​ថត​ផ្សព្វផ្សាយ ជា​វីដេអូ​បង្ហោះ​ចូលក្នុង​បណ្តាញ​សង្គម​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ដោយ​មិន​គិតពី សុខុមាលភាព​របស់​ឡា​ក់​គី​។

​នៅ​ភ្នំ​តា​ម៉ៅ ការផ្តល់​ចំណី និង​ការថែទាំ​សត្វ មិន​ថាស​ត្វ​ដំរី ឬ​សត្វ​ផ្សេងៗ​ទៀត​នោះទេ គឺ​នៅតែ​បន្ត​ផ្តល់ និង​ថែទាំ​ជាប្រចាំ​តាម​ធម្មតា​។​បច្ចុប្បន្ននេះ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចំណាយ​ប្រា​ក់ជាង ១៥,០០០ ដុល្លា​សហរដ្ឋអាមេរិក​ក្នុង​មួយខែ សម្រាប់តែ​ចំណី​សត្វ​ប៉ុណ្ណោះ​នៅ​ភ្នំ​តា​ម៉ៅ ។​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្តេជ្ញាចិត្ត​រក្សា​សុខុមាលភាព​របស់​សត្វ​ដំរី​ទាំងអស់​ដែល​កំពុង​រស់នៅ​ភ្នំ​តា​ម៉ៅ ដោយ​ធ្វើ​ការសហការ​ជា​ដៃគូ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​Scarlett Green​អ្នកសម្របសម្រួល​ចុះ​ផ្សព្វផ្សាយ​នៅ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​​អ៊ី​ម៉ែ​ល​៖ scarlett@wildlifealliance.org​។​

​សូមបញ្ជាក់ថា​ក្នុងឱកាស​ចូលជួប​លោក​ឌិ​តទី​ណា​រដ្ឋមន្ត្រីក្រសួង​ក​សិ​ក​កម្ម​កាលពីថ្ងៃទី៣កក្កដាលោក​រដ្ឋមន្ត្រី​ចង់​ឲ្យ​លោក​ទ្រី​ស៊ីថេន​ចូលធ្វើការ​នៅ​កន្លែង​ដដែល​វិញ​តែ​មិនមែន​កន្លែង​ថែទាំ​ដំរី​ទេ​គឺ​ខាង​ផ្សព្វផ្សាយ​។​តែ​លោក​ទ្រី​ស៊ីថេន​ប្រកែក​ដោយ​លោក​សុំ​តែ​អាច​ទៅលេង​ដំរី​ឡាក់​គី​តែប៉ុណ្ណោះ​។​ទោះជា​យ៉ាងណា​លោក​រដ្ឋមន្ត្រី​ក៏បាន​ជួយ​ឲ្យ​លោក​ទ្រី​ស៊ីថេន​ទៅធ្វើ​ការ​នៅ​តំបន់​៨​មុម​ក្នុង​ខេត្តកំពង់ស្ពឺ​ដើម្បី​ជួយ​អភិរក្ស​សត្វ​ទន្សោង​!​។​សូម​បញ្ជាក់ដែរថា​ដំរី​ញី​ឆ្លាត​ឈ្មោះ​ឡាក​គី​ដែល​រកចំណូលបាន​ច្រើន​ពី​ភ្ញៀវ​ទេសចរណ៍​ឡូ​វ​មាន​ហ្ម៉​ថ្មី​មើលថែ​គាត់​ហើយ​ឈ្មោះ​រឹម​៕a laky a laky1 a laky2 

​