» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8342 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698513 នាក់

ចុះ​ផ្អាក​សំណង់ ក្រុមហ៊ុន DNC​បន្ទាប់ពី​បែកធ្លាយ​ថា​៖​មន្ត្រី​ខណ្ឌ​យកលុយ​ជាង ១​ម៉ឺន​ដុល្លារ និង​ឡាន​១​គ្រឿង​ជា​ថ្នូរ​


​ភ្នំពេញ​៖ ការដ្ឋាន​សំណង់​អគារ​គម្រោង អ៊ី​ធី DNC ហុង ឌី​ង ស៊ី​ង ធាន ទី (DNC Mall) របស់ ក្រុមហ៊ុន​ចិន​ឈ្មោះ Discover New City (DNC)​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​លេច​ឮថា​អាជ្ញាធរ​ខណ្ឌទួលគោក​យក​ឡាន​មួយគ្រឿង​និង​មន្ដ្រី​ខណ្ឌ​នេះ​យកលុយ​១​ម៉ឺន​ដុល្លា​ជា​ថ្នូរ​នឹង​ការ​ឲ្យ​សាងសង់​អត់​ច្បាប់ ។​a build kork1 

​នៅពេលដែល​រឿងរ៉ាវ​ស៊ីសំណូកសូកប៉ាន់ ដ៏​ចម្រូងចម្រាស​មួយ នេះ​កាន់តែ​បែកធ្លាយ ទើប​អាជ្ញាធរ​ខណ្ឌទួលគោក សម្រេច​ចុះទៅ​ផ្អាក​ការដ្ឋាន​នោះ​ជា​បណ្តោះ ដោយ​យក​ហេតុផល​ថា ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ច្បាប់​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សិន​ចាំ​សាងសង់​បន្តទៀត ។​

ក្រុមហ៊ុន​ចិន​ខាងលើនេះ មាន​ថៅកែ​ឈ្មោះ LIAO JUNNA ភេទ​ស្រី បាន​បើក​ការដ្ឋាន​សាងសង់​អគារ DNC Mall មាន​កំពស់​ច្រើន​ជាន់​លើ​ផ្ទៃដី​ទំហំ​ជាង ៦០០០​ម៉ែត្រការ៉េ នៅ​ចំណុច​អតីត​ម​ណ្ឈ​មណ្ឌល​ទួលគោក ស្ថិតនៅ​តាមផ្លូវ ៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បាន​ហៅ​អ្នក​ឲ្យ​កាសែត​ដឹងថា​ជុំវិញ ព័ត៌មាន​រឿង​លុយកាក់ និង​រថយន្ត ដែលថា ក្រុមហ៊ុន​ចិន​នេះ ប្រគល់ជូន​លោក​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បើកដៃ​ឲ្យ​គេ​សាងសង់​សំណង់​ខុសច្បាប់​នោះ ថា ជា​ពួក «​ខ្មោច​ក្នុង​?»​។​ទោះជា​យ៉ាងណា​លោក ឯក ឃុន​ដឿ​ន ធ្លាប់​ទទួលស្គាល់ថា ក្រុមហ៊ុន​មួយ​នេះ ពិតជា​បានប្រគល់​រថយន្ត​កូរ៉េ ១​គ្រឿង​ជូន​សាលាខណ្ឌ​ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព​របស់​សាលាខណ្ឌ​ក្នុងការ​បម្រើ​ឲ្យ​ផលប្រយោជន៍​សាធារណៈ​មែន​។ ចំណែក​រឿង​លុយ​ជាង ១​ម៉ឺន​ដុល្លារ​ដែលមាន​ការ​ចោទថា ក្រុមហ៊ុន​ប្រគល់ជូន​លោក​ដែរនោះ លោ​កថា​មិន​បានដឹង និង​មិន​បានទទួល​នោះទេ​?​។

​សូម​បញ្ជាក់ដែរថា កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៩ កន្លងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់ខ្លួន​ប្រធាន​មន្ទីរ​, អនុប្រធាន​មន្ទីរ សុរិយោដី​ខេត្តពោធិ៍សាត់ និង​មន្ត្រី ម្នាក់​នាក់​ទៀត បញ្ជូនទៅ​តុលាការ បន្ទាប់ពី​រកឃើញថា ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស វីត​ក្រម និង​បទ​ល្មើ រំលោភ​អំណាច របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុងការ​អនុញ្ញាត និង​រត់​ច្បាប់​ឲ្យ​អ្នក​វិយោគ​សាងសង់​រោងចក្រ​ជា​ថ្នូរ​នឹង​ប្រាក់​សំណូក ១០​ម៉ឺន​ដុល្លារ​។​

​សូម​ជម្រាបជូន​ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ធ្លាប់​បានចេញ​លិខិត ណែនាំ​ឲ្យ ឯកឧត្តម​-​លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ និង​ម្ចាស់​សំណង់​ដែល​មិន​អនុវត្តតាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ​ដោយ​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស ឲ្យ​បាន​ម៉ឺងម៉ាត់​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ន​មន្ត្រី​ក្រសួងមហាផ្ទៃ កាល​ពៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ក៏​ធ្លាប់​បានចេញ​លិខិត​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ទៅលើ​សំណង់ បន្ទាប់ពី​បាន​ពិនិត្យឃើញថា​សំណង់​មួយចំនួន​នៅតាម​រាជធានី​-​ខេត្ត កំពុងដំណើរការ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ច្បាប់​ត្រឹមត្រូវ​ផងដែរ​។​a build kork a build kork2 a build kork 

​