» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8299 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698470 នាក់

មាន​បទល្មើស​មិន​បង្ក្រាប​បែ​ជា​ប៉ូលិស​ក្អម​សំណរ​ចាប់​អ្នកកាសែត​ដែល​ថត​និង​រាយការណ៍​ពីបទ​ល្មើស​ទៅវិញ​

​ខេត្តកណ្តាល​៖​មេ​ប៉ុស្តិ៍​ប៉ូលិស​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា​រៀ​ត​ណា​ម​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្តាល លោក រឹម លឹម​សេង បានលើកឡើង​នៅមុខ​អ្នកសារព័ត៌មាន ថា បើ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​រូប​ណា ហ៊ាន​ថត​ផ្តិត​រូបភាព​បទល្មើស​ដែលមាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់លោក និង​ត្រូវ​ធ្វើការ​នាំខ្លួន​យកមក​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណ ដើម្បី​ធ្វើ​កិច្ចសន្យា​។​a gate kaom1 

​កាល​លើកឡើង​នេះ ធ្វើ​បន្ទាប់ពី​ក្រុមការងារ សមាគម​សម្ព័ន្ធ​យុវជន​សារព័ត៌មាន​ដើម្បី​សន្តិភាព ធ្វើលិខិត​ស្នើសុំ​ការបំភ្លឺ​ជា​ផ្លូវការ ជុំវិញ​ទៅលើ​ករណី​កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍ ឃាត់ខ្លួន​អ្នកសារព័ត៌មាន និង​បង្ខំ​ឲ្យ​ផ្តិតមេដៃ លើ​លិខិត​កិច្ចសន្យា ដើម្បី​ជា​ថ្នូរ​មិន​ឲ្យ​បញ្ចេញ​នូវ​រូបភាព ថែមទាំង​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ បែក​ទូរស័ព្ទ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៣ កន្លងទៅ​ថ្មីៗ​នេះ​។ លោក រឹម លឹម​សេង តួនាទី​ជា​មេ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​ថ្ងៃទី​២០ ខែកុម្ភៈ តាម​លិខិត​សុំ​ការបំភ្លឺ​នេះ​ថា ករណីនេះ គឺ​លោក​ជា​អ្នកចេញបទបញ្ជា​ផ្ទាល់​ទៅ​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ធ្វើការ​រឿងនេះ​។​

​លោក រឹម លឹម​សេង មេ​ប៉ុស្តិ៍​រូបនេះ ក៏បាន​ឆ្លើយ​បដិសេធ ដែរ​ថា ករណី​ខាងលើនេះ​គឺ​មិនមែនជា​ការចាប់ខ្លួន​ឬ​ឃាត់ខ្លួន​នោះទេ គឺជា​ការអញ្ជើញ គឺ​អញ្ជើញ​យកមក​សួរនាំ និង​ធ្វើ​កិច្ចសន្យា ព្រោះតែ​អ្នកសារព័ត៌មាន​រូបនោះ​ហ៊ាន​មក​ថត​រូបភាព​ក្រុម​បទល្មើស​ក្នុង​ដែន​សមត្ថកិច្ច​របស់លោក ដោយ​មិនបាន​សុំ​សិទ្ធិ​អនុញ្ញាត​ពី​លោក​ជាមុន ទើប​លោក​ចេញ​បទបញ្ជា​ឲ្យ​កូនចៅ​ធ្វើការ​អញ្ជើញ អ្នកសារព័ត៌មាន​រូប​នោះ មក​ស្នាក់ការ​ប៉ុស្តិ៍ (​ពោលគឺ​អញ្ជើញ​ដោយ​មិនចាំបាច់​ធ្វើលិខិត​អញ្ជើញ ព្រោះតែ​អ្នកសារព័ត៌មាន​រូបនោះ​មិនមែនជា​ថ្នាក់​ប្រតិភូ​អី​នោះទេ ទោះ​សាមីខ្លួន​មិន​ព្រម​មក​ក៏​ត្រូវតែ​អញ្ជើញ​មក​ឲ្យ​បាន​)?​។​

អ្នកសារព័ត៌មាន​ដែល​រង់​នៅ​ហេតុការណ៍​ខាងលើនេះ អះអាងថា​ខ្លួន​ពិតជា​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍ មាន​គ្នា​ប្រមាណ​១១​នាក់ ព័ទ្ធចាប់​ខ្លួន​ដោយ​ប្រើ​កម្លាំងបាយ​ស្ទាក់​ចាប់ដក​សោរ​ម៉ូតូ និង​បង្គាប់​ឲ្យ​ទៅ​ប៉ុស្តិ៍​បង្ខំ​ឲ្យ​ធ្វើការ​ផ្តិតមេដៃ​លើ​លិខិត​កិច្ចសន្យា​ពិតប្រាកដ​មែន បើទោះបីជា​ពេលនោះ​លោក​បាន​បដិសេធថា​មិន​ព្រមទៅ និង​សួររក​ហេតុផល​ជុំវិញ​ការឃាត់ខ្លួន​របស់លោក​ជា​អ្នកសារព័ត៌មាន តើ​ខ្ញុំ​បាន​ខុស​អី​បានជា​មកឃាត់​ខ្ញុំ តែ​កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍​ទាំងនោះ​នៅតែ​ចាប់បង្ខំ​ឲ្យ​ទៅ​ទាំង​កំរោល ដោយ​មិនបាន​ប្រាប់​ហេតុផល​។​

​សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៣ មាន​ករណី​អ្នកសារព័ត៌មាន ម្នាក់ បាន​ថត​ជាប់​រូបភាព និង​សកម្មភាព​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​បារី​គេចពន្ធ​តាម​ម៉ូតូ និង​បាន​រាយការណ៍​ជូន​មន្ត្រី​គយ​ប្រចាំ​តំបន់​ដើម្បី​ឲ្យ​មាន​វិធានការ​ទប់ស្កាត់ តែ​ពេលនោះ​មិនឃើញ​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ឈ្មួញ​ដែល​ដឹកជញ្ជូន​បារី​នោះទេ ស្រាប់តែ​មួយសន្ទុះ​បែរ​ជាមាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណ មាន​គ្នា​ជាង​១០​នាក់មក​ធ្វើការ​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​រូបនោះ​ទៅកាន់​ស្នាក់ការ​ប៉ុស្តិ៍ និង​បាន​បង្ខំ​ឲ្យ​ផ្តិតមេដៃ ថែមទាំង​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ បែក​ទូរស័ព្ទដៃ​១​គ្រឿង​។​a gate kaom2 a gate kaom4 a gate kaom5 

​