» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1938 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747273 នាក់

ព្រៃ​ស្មាច់​រាប់រយ​ហិកតា នៅ​ស្រុក​បុ​ទុម​សាគរ ត្រូវ​ជនល្មើស​កាប់​ទន្ទ្រាន​យក​ដី​?

​ខេត្តកោះកុង​៖ ព្រៃ​ស្មាច់ ឬ​ដើម​ស្មាច់ រាប់រយ​ហិកតា ត្រូវបាន​ជន​មិន​ស្គាល់មុខ ចូលទៅ​កាប់​ទន្ទ្រាន​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិឯកជន យ៉ាង​អនាធិបតេយ្យ មាន​ទីតាំងនៅ​កណ្តាល​ព្រៃ​ស្មាច់ ស្ថិតក្នុង​បរិវេណ​តំបន់​ដីព្រៃ​ស្មាច់ ដែល​រដ្ឋ​បម្រុង​ទុក មាន​ទីតាំង នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។​a koh smach1 

​ក្រុម​អ្នកភូមិ​ព្រលាន និង​ភូមិ​តាំ​កន់ ឃុំ​កណ្តោល បាន​អះអាងថា អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​រាន​ដីព្រៃ​ស្មាច់ ស្ថិតក្នុង​តំបន់​បម្រុង​ស្មាច់ នា​ស្រុក​បុ​ទុម​សាគរ​ខាងលើនេះ គឺ​អ្នក​នៅ​ពីក្រោយ​បទល្មើស​ទាំងនេះ គឺ​ភាគច្រើន​ជា​អ្នកមាន​ទ្រព្យធន និង​ជាម​ន្ត្រី​មានអំណាច ហើយ​មាន​លំនៅដ្ឋាន​រស់នៅ​រាជធានី​ភ្នំពេញ​។ ពលរដ្ឋ​បញ្ជាក់ថា ជន​ខឹ​ល​ខូច​ទាំងនោះ​បានដឹង​ជា​រដ្ឋាភិបាល ត្រៀម​រៀបចំ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ផល​ជាក់ស្តែង​នៅ​តំបន់​នោះ ទើប​ពួ​គេ ជួល​មនុស្ស​ពី​តំបន់ ឬ​ខេត្ត​ផ្សេងៗ ឲ្យ​ចូលមក​កាប់​ព្រៃ​ស្មាច់ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​។

​ប្រភពពី​ប្រជាពលរដ្ឋ ឲ្យ​ដឹងថា ទីតាំង​ដី​ដែល​ជនខិលខូច អ្នក​លុយ​មាន និង​មានអំណាច ចូលទៅ​កាប់​ទន្ទ្រាន នៅក្នុង​តំបន់​បម្រុង​ព្រៃ​ស្មាច់​នោះ ទំនងជា​អាចមាន​ចន្លោះ​ចាប់ពី ៣០០​ហិកតា ទៅ ៥០០​ហិកតា​ឯណោះ​ក្នុង​រយះពេល​ជាង ០២​ខែ​កន្លងទៅ​ថ្មីៗ​នេះ​។​​ក្រុម​អ្នកភូមិ​បន្តទៀតថា សកម្មភាព​កាប់​រាន​ដីព្រៃ​ស្មាច់ របស់​រដ្ឋ​បម្រុង​ទុក​នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​នេះ មិនឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​-​ស្រុក ជាពិសេស​មន្ត្រី​ក្រសួង មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ផ្នែក​ណាមួយ ចុះមក​ពិនិត្យ ឬ​ទប់ស្កាត់​នៅឡើយ​ទេ ។​

ប្រជាពលរដ្ឋ​នៅ​ឃុំ​កណ្តោល សង្ស័យថា បទល្មើស​កាប់​រាន​ព្រៃ​ដើម​ស្មាច់​យ៉ាង​អនាធិបតេយ្យ ដែល​អាចមាន​ផ្ទៃដី​ជាង​៣០០​ហិកតា មាន​ទីតាំងនៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​រាល់ថ្ងៃនេះ ទំនងជា​អាចមាន​ការជាប់​ពាក់ព័ន្ធ នឹង​មន្ត្រី​ជំនាញ​ស្ថាប័ន​មួយចំនួន​ផង ក៏​ថា​បាន ព្រោះ​បទល្មើស​បំផ្លាញ​ព្រៃ​ស្មាច់​កើតឡើង​ជាក់ស្តែង ឃើញនឹងភ្នែក ប៉ុន្តែ​បែរជា​មិនឃើញ​មាន មន្ត្រី​ជំនាញ​ពី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ ឬ​ឈានទៅ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ដោយ​ទុក​បណ្តោយ​ឲ្យ​បទល្មើស​ទាំងនោះ អាចធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​។​

​ក្រុម​អ្នកភូមិ​កណ្តោល មាន​មាន​ចម្ងល់​ដែរ​ថា តើ​មាន​មូលហេតុ​អ្វី បានជា​មន្ត្រី​ឧទ្យាន​ជាតិ​ស្នាក់ការ​ល្បាត​កណ្តាល នៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង មិន​ព្រម​ចុះទៅ​បង្ក្រាប​បទល្មើស​ទាំងនោះ​ទៅវិញ​? ហើយ​បែរជា​មន្ត្រី​ទាំងនោះ មក​ហាមឃាត់​តែ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន ដែល​កាប់​រាន​ដីព្រៃ សម្រាប់​ពង្រីក​មុខរប​រ​ចិញ្ចឹមជីវិត​ជា​លក្ខណៈ​គ្រួសារ​បន្តិចបន្តួច ទៅវិញ​?​។ ប៉ុន្តែ​ចំពោះ អ្នក​នៅ​ពីក្រោយ​បទល្មើស​ជួល​មនុស្ស ឲ្យ​ចូលទៅ​កាប់​រាន​ដើម​ស្មាច់​បំផ្លាញ​អស់​រាប់រយ​ហិកតា ដែល​មិនមាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​រស់នៅ​ស្រុក​បុ​ទុម​សាគរ​ផង បែរជា​មិន​ចុះទៅ​ទប់ស្កាត់​បែបនេះ​?​។​a koh smach a koh smach2 a koh smach3