» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7630 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697801 នាក់

ប្រធានាធិបតី​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​គិ​ម​ជុង​អ៊ុន​បង្កើត​ប្រវត្តិសាស្ត្រ​ជួបចរចារ​នៅ​ព្រំដែន​តំបន់​គ្មាន​កង​ទ​ព័​!


​កូរ៉េ​៖​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ បាន​ឆ្លង​ចូល​ទៅខាង​កូរ៉េខាងជើង​មួយ​ភ្លែត​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា បន្ទាប់ពី​ចាប់​រលា​ក់ដៃ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​នៅ​ភូមិ​ជាប់​ព្រំដែន ប៉ាន​មុន​ជុម​។ ជំនួប​រយៈពេល​ខ្លី​តែ​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​កើតឡើង​នៅក្នុង​ជ​ម្រុំ​នៃ​តំបន់​គ្មាន​កងទ័ព​ដែល​ខ័​ណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​កាលពី​ថ្ងៃ​៣០​មិថុនា​ធ្វើ​ឲ្យ​លោក​ត្រាំ​ក្លាយជា​ប្រធានាធិបតី​អាម៉េរិក​លើក​ទី​១​ដែល​ឈាន​ជើង​ជាន់ដី​កូរ៉េខាងជើង​។​a korea za1 

​ឈរ​នៅ​ទាំងសងខាង​នៃ​ខ្សែបន្ទាត់​ព្រំដែន​យោធា​(MDL) ដែល​សំគាល់​ដោយ​ដុំថ្ម​បេតុង​ទាប​មួយ​ជួរ លោក​ត្រាំ​និង​លោក​គីម​បាន​ស្វាគមន៍​គ្នា​និង​បានធ្វើការ​ចាប់ដៃគ្នា​ជា​ប្រវត្តិសាស្ត្រ​។​បន្ទាប់មក​លោក​ត្រាំ​បាន​ដើរ​ឆ្លង​ខ្សែបន្ទាត់​MDL​ចូល​ទៅខាង​កូរ៉េខាងជើង​នៃ​ភូមិ​ប៉ាន​មុន​ជុម​។​មេដឹកនាំ​ទាំងពីរ​បាន​ចាប់ដៃគ្នា​ជាថ្មី និង​បាន​ថតរូប​មុន​ឆ្លង​ខ្សែបន្ទាត់​ជាថ្មី​មក​ខាង​កូរ៉េខាងត្បូង​។​លោក​ប្រធានាធិបតី​ត្រាំ​និយាយថា «​ការឈាន​ជើង​កាត់​ខ្សែបន្ទាត់​ព្រំដែន​នេះ​ជា​កិត្តិយស​ខ្លាំងណាស់ ជាការ​ធ្វើអោយ​មានការ​រីកចំរើន​និង​មិត្តភាព​ខ្លាំងណាស់ ហើយ​នេះ​ជា​មហាមិត្ត​ភាព​មួយ​»​។

តាមរយៈ​អ្នកបកប្រែ លោក​គីម​ជុង​អ៊ុន​និយាយថា​« លោក​មាន​សេចក្តី​ក្លា​ហា​និង​ការតាំង​ចិត្ត​ណាស់​មួយ​»​។​លោក​គីម បាន​និយាយថា វា​ជា​កិត្តិយស​ណាស់ បើ​លោក​ត្រាំ​ទៅ​ទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង ។​លោក​ត្រាំ ក៏​ស្វាគមន៍​ទំនាក់ទំនង​ជាមួយ​លោក​គីម និង​បាន​អញ្ជើញលោក​អោយទៅ​ធ្វើ​ទស្សនកិច្ច​សេត​វិមាន​។ ថ្លែង​ទៅកាន់​សារព័ត៌មាន​ក្រោយ​ជំនួប លោក​ត្រាំ​បាន​និយាយថា «​យើង​នឹងមាន​ក្រុមការងារ​ដែល​នឹង​ជួបប្រជុំ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ហើយ​យើង​នឹង​ចាប់ផ្តើម​ដំណើរការ​មួយ យើង​នឹង​ឃើញ​អ្វី​នឹង​កើតឡើង​»​។​

​ដោ​យពណ៌នា​សំណើ​របស់​ត្រាំ​សំរាប់​ជំនួប​នៅ​ថ្ងៃអាទិត្យ​នេះ ថា​មាន​ប្រកបដោយ​ប្រឌិត​ញ្ញាណ​និង​ក្លាហាន ប្រ​ធានាធិបតី​មូ​ន​របស់​កូរ៉េខាងត្បូង បាន​ប្រាប់​សារព័ត៌មាន​ថា​«​ឆ្លងកាត់​ជំនួប​នា​ថ្ងៃនេះ យើង​កំពុង​ស្ថិតក្នុង​ដំណើរការ​ដើម្បី​សំរេចបាន​ការរំសាយ​នុយគ្លេអ៊ែរ​និង​សន្តិ​ភាពជា​អចិន្ត្រៃយ៍​។​ខ្ញុំ​ជឿថា​យើង​អាច​ជម្នះ​ឧបសគ្គ​ធំ​មួយ​ហើយ​នេះ​តំណាងអោយ​ក្តីសង្ឃឹម​ធំ​មួយ​សំរាប់​ប្រជាជន​កូរ៉េ​និង​ប្រជាជន​ទូទាំង​ពិភពលោក​។​ខ្ញុំ​ជឿថា​វា​ជាការ​រីកចំរើន​សំខាន់​មួយ ដែល​អាម៉េរិក​និង​កូរ៉េខាងជើង​បាន​ព្រមព្រៀង​បង្កើត​ក្រុមការងារ​និង​ធ្វើ​ការចរចា​ថ្នាក់​ការងារ​នៅ​អនាគត​ដ៏​ខ្លី​ខាងមុខ​..»​។​

​មុន​ន​នេះ​ក្នុង​ថ្ងៃអាទិត្យ លោក​ត្រាំ​បាន​ទៅ​ទស្សនា​ប៉ុស្តិ៍​សង្កេតការណ៍​មួយ​នៅ​តំបន់​គ្មាន​កងទ័ព ដែល​អាច​មើលឃើញ​កូរ៉េ​ខា​ជើង​ច្បាស់​មុនពេល​លោក​ធ្វើដំណើរ​ទៅកាន់​ភូមិ​ប៉ាន​មុន​ជុម​។​លោក​គិ​ម​ជុង​អ៊ុន​មេដឹកនាំ​កូ​រ៉​ខាងជើង​ជំនាន់​ក្រោយ​និង​លោក​ត្រាំ​គឺជា​មេដឹកនាំ​អាមេរិក​ទី​១​ដែល​បាន​ជួបចរចារ​គ្នា​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​កាលពី​ខែកុម្ភៈ​ឆ្នាំ​២១៨​នៅ​ប្រទេស​សឹង្ហ​បុរី​។​
​

ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ឡើង​យន្តហោះ Air Force One ចាក​ចេញពី​ប្រទេស​កូរ៉េខាងត្បូង​ហើយ ក្រោយ​ចំណាយពេល​អស់​ប៉ុន្មាន​ថ្ងៃ នៅ​តំបន់​អាស៊ី​ខាងកើត​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន CNN នៅ​យប់​ថ្ងៃអាទិត្យ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​។​

​គួរ​ជម្រាប​ថា ការធ្វើដំណើរ​ត្រឡប់​ទៅវិញ​នេះ គឺ​យឺត​ជាង​កាលកំណត់​ប្រហែល​៩០​នាទី ខណៈ​ពីដំបូង​ឡើយ លោក ត្រាំ ត្រូវ​ទៅដល់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ម៉ោង​០៨៖១៥​ទី​យប់​ថ្ងៃអាទិត្យ​នេះ (​ល្វែង​ម៉ោង​នៅ​តំបន់​ភាគ​ខាងកើត​សហរដ្ឋអាមេរិក ត្រូវ​នឹង​ម៉ោង​០៧៖១៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ នៅ​កម្ពុជា​)​។ មុន​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​អូ​សាន លោក ត្រាំ បាន​ចំណាយពេល​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ជិត​មួយ​ម៉ោង នៅ​ភូមិ​យុទ្ធសន្តិភាព​ប៉ាន់​មុន​ជុម​( Panmumjom) នៃ​តំបន់​ព្រំដែន​អន្តរ​កូរ៉េ​គ្នា​កង​ទ​ព័​( DMZ) ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ ព្រោះ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​មុន​ជំនួប​នេះ​ប៉ុណ្ណោះ ទើប​លោក ត្រាំ បង្ហើប​ឲ្យ​ដឹងថា វា​នឹង​កើតឡើង​៕a korea z a korea z1 a korea za 


​