» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10437 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700608 នាក់

សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រកាស​ពី​ចំនួន​ថវិការ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​និង​អ្នករងគ្រោះ​ព្រោះ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​កម្លាំង​សង្គ្រោះ​ម្នា​ក់បាន​១០០​ដុល្លារ​និង​នារី​បាន​២០០​ដុល្លារ​ដែរ​

 


​ភ្នំពេញ​៖​បន្ទាប់ពី​បាន​ចុះ​ផ្ទាល់​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​សង្គ្រោះ​មនុស្ស​ដែល​រងគ្រោះ​ព្រោះ​បាក់​រលំ​អគារ​កំពង់​សាសង​សង់​កំពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២៥ ខែមិថុនា នេះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី មានប្រសាសន៍​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ថា “​បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់ ក្នុង​ហេតុ​ការបាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ធ្វើអោយ​ប្រជាជន​ជាទី​ស្រឡាញ់​របស់​យើង​ស្លាប់​២៨​នាក់​របួស​២៦​នាក់។a build hun2 


​សម្តេច​ឲ្យ​ដឹងថា “​ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​សុំ​សប្បុ​ជន​ជួយឧបត្ថម្ភ​បន្ថែម​ដែល​មកដល់​ម៉ោង​១២ ថ្ងៃ​២៥ ខែមិថុនា នេះ ទទួល​ទឹកប្រាក់​គិត​ជា​ដុល្លា​ចំនួន​២.១៩៨.៤០០​ដុល្លារ​អាមេរិក​ក្រៅពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ជាទីគោរព​សក្ការៈ​និង​ជំនួយ​ឧបត្ថម្ភ​របស់​ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហម​ក​ម្ព​ជា​” ។​

​ថវិការ​នេះ​ត្រូវបាន​ឧបត្ថម្ភ​ជូន​អ្នករបួស​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ​សម្រាប់​២៤​នាក់ ។ ចំណែក​២​នាក់​ទៀត​ដែល​ស្ថិតក្រោម​គំនរ​បាក់បែក​ប្រមាណ​ជិត​៦០​ម៉ោង​ដែល​នៅ​រស់រានមានជីវិត​ដោយសារ​ការជួយ​សង្គ្រោះ​ត្រូវបាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​។ សរុប​អ្នករបួស​ចំណាយ​អស់​៣០​ម៉ឺន​ដុល្លារ​។​

​សម្តេច​តេ​ជោ មានប្រសាសន៍​បន្តថា “​ថវិកា​នៅសល់​១.៨៩៨.៤០០​ដុល្លារ​អាមេរិក ត្រូវ​បែងចែក​ស្មើៗ​គ្នា​សម្រាប់​អ្នកស្លាប់​ចំនួន​២៨​នាក់​ដែល​ក្នុង​មួយ​នាក់​ទទួល​ចំនួន​៦៧.៨០០​ដុល្លារ​នេះ មិន​គិតពី​ថវិកា​រាជរដ្ឋាភិបាល​១​ម៉ឺន​ដុល្លារ ដែល​ជូន​ដល់​គ្រួសារ​អ្នកស្លាប់​មួយចំនួន​ក្រោយ​១​ថ្ងៃ​នៃ​ថ្ងៃកើតហេតុ​ផង​ទេ​”​។​

លោក សេង ទៀង នាយករង​ខុទ្ទកាល័យ​របស់​សម្តេច​តេ​ជោ នឹង​រៀបចំ​ជូន​ក្រុមគ្រួសារ​សព​តាមរយៈ​ធនាគារ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​សព​។​
​សម្តេច​តេ​ជោ សូម​អរគុណ​ចំពោះ​សប្បុ​សជន​ទាំងអស់​ដែល​បាន​ជួយ​ជា​ថវិកា​សម្រាប់​ជនរងគ្រោះ​ទាំង​អ្នកស្លាប់​ទាំង​អ្នករបួស​ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​។​

ជាថ្មី​ម្តងទៀត សម្តេច សូម​អរគុណ​និង​កោត​ស​សើរ​ចំពោះ​កម្លាំង​ដែល​បាន​ចូលរួម​ជួយ​រុករក​និង​ជួយសង្គ្រោះ​ដែល​បានបង្ហាញ​នូវ​ការទទួលខុសត្រូវ ផ្តល់នូវ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរងគ្រោះ​ក្នុងឋានៈ​ជា​ជន​រួម​ឈាម​ដូចគ្នា ។ សូម​អរគុណ​ផងដែរ​ដល់ក​ម្មករ​និង​អ្នកបច្ចេកទេស​ចិន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​តាំងពី​ការចាប់ផ្តើម​រហូតដល់​ការងារ​ត្រូវបាន​បញ្ចប់​។​សម្តេច​រំលឹក​ពាក្យ​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ថា​៖ “​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​”​។​

ក្រៅពី​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ ដោយ​ករណីរ​លំបាក់​អគារ​កម្ពស់ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ សម្តេច​ក៏បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង ដែល​បាន​ជួយ​រុករក និង​សង្គ្រោះ​ជិត ២​ពាន់​នាក់ ដោយ​បុរស​ម្នាក់ៗ ទទួល​ថវិកា​១០០​ដុល្លារ ចំណែក​នារី​ទទួលបាន​២០០​ដុល្លារ​ផងដែរ​កាលពី​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។ នេះ​បើតាម​សម្តេច​ប្រកាស​តាមរយៈ Facebook នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ក្នុងការ​ចូលរួម​យោបល់​តាមរយៈ Comment មាន​បងប្អូន​មួយចំនួន សំណូមពរ​មក​ខ្ញុំ​ឱ្យជួយ​ឧបត្ថម្ភ ចំពោះ​កម្លាំង​ចូលរួម​បំពេញការងារ​រុករក និង​ជួយសង្គ្រោះ​ផង​។ នេះ​ពិតជា​សំណូមពរ​ត្រឹមត្រូវ​ព្រោះ​បើ​គ្មាន​កម្លាំង ដែល​ពោ​ពេញ​ដោយ​ភាពក្លាហាន​មិន​ខ្លាច​នើ​យ​ហត់​នេះ​ទេ យើង​មិនអាច​ស្រោចស្រង់​ជីវិត​អ្នក​ដែល​នៅរស់ និង​យក​សាកសព​បានទេ​»​។​

​សម្តេច​បញ្ជាក់ទៀតថា «​ខ្ញុំ​បាន​យក​ថវិកា​ខ្ញុំ​ជាង ១៥​ម៉ឺន​ដុល្លារ​ចែកជូន​បងប្អូន ១៤៨៧​នាក់ តាំងពី​យប់មិញ​មកម្ល៉េះ ដោយ​បុរស​ទទួល ១០០​ដុល្លារ ក្នុង​ម្នាក់ នារី​ទទួលបាន​២០០​ដុល្លារ​ក្នុង​ម្នាក់ៗ​។ ភរិយា​ខ្ញុំ និង​កូនៗ​ខ្ញុំ​បាន​ជួយផ្តល់​បាយ​ម្ហូបអាហារ​ទឹក​ផឹកទឹក​ក្រូច ក្នុងពេល​ប្រតិបត្តិការ​មុនពេល​ខ្ញុំ​ទៅដល​កន្លែងកើតហេតុ​»​។​a build g1 a build g2 a build g3 a build hun1 


​