» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5561 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695732 នាក់

រៀបចំទាត់​បាល់ កម្ពុជា​- ថៃ​នៅ​ភ្នំពេញ​រំលឹក​ពី មិត្តភាព​កម្ពុជា​ថៃ​


​ភ្នំពេញ​៖ ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជា ណា​ចក្រ​ថៃ បានចាប់ផ្តើម នៅ​រសៀល​ថ្ងៃទី​០៨. មីនា ឆ្នាំ​២០២៥ ។​ការប្រកួត​មាន​ពីរ​កម្មវិធី​លើក​ទី​១ ក្រុមបាល់ទាត់​គុន​ខ្មែរ ឈ្នះ​ក្រុមបាល់ទាត់​MUAYTHAI.១​គ្រាប់ ហើយ​ការ ប្រកួត លើក​ទី​២​វិញ ក្រុមបាល់ទាត់​តារា​ថៃ ឈ្នះ​ក្រុម​បាល់ ទាត់​តារា​កម្ពុជា ១​គ្រាប់​វិញ​។​a ball sreng2 

​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ​មាន​វត្តមាន​ចូលរួម ពី លោ​កម ម៉ា​រីត សា​រៀម​ផុ​ង្ស រដ្ឋមន្ត្រីការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ ជា​តំណាង លោកជំទាវ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​និង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរ ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ជា​តំណាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពហុ​កី ឡា​ដ្ឋា​ន​ជាតិ​អូឡាំពិក​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែលជា​ម្ចាស់​កម្មវិធី បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ក្នុងថ្ងៃនេះ ពិតជា​បានរួម​ចំណែក​បន្ថែមទៀត ក្នុងការ​ស្វែងរក កាលានុវត្តភាព​ថ្មីៗ សម្រាប់​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ដៃគូ​យុទ្ធសាស្ត្រ​កម្ពុជា​-​ថៃ ឱ្យ​កាន់តែ​ប្រសិទ្ធភាព និង​ប្រកបដោយ​ផ្លែផ្ការ ។​

លោក​អភិបាលក្រុង​រំលឹកថា​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ទ្វេភាគី​រវាង​គ្នា​ជា​យូរ​មកហើយ គឺ​ចាប់តាំងពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៥០ ហើយ​ទំនាក់ទំនង​នេះ ត្រូវបាន​ប្រទេស​យើង​ទាំងពីរ ពង្រឹងពង្រីក​កាន់តែ​រឹងមាំ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំងពីរ ក្នុង​កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និង​សន្តិសុខ ព្រមទាំង​ការចងភ្ជាប់​មេត្រីភាព រាជធានី​ភ្នំពេញ រាជធានី​បាំ​កក​ថែម​ទៀតផង ។ ផ្តើមចេញពី​ទំនាក់ទំនង​ការទូត រយៈពេល​៧៥​ឆ្នាំ​កន្លងទៅនេះ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ និង​ទីក្រុង​សម្ព័ន្ធមេត្រីភាព​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ស្អិតរ​មួ​ត​លើ​គ្រប់​វិស័យ ជាពិសេស​ក្រោម​អាណត្តិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ថាក់ ស៊ីន​ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ។​

​នាពេល​បច្ចុប្បន្ន​ក្រោម​ការ​ពូន​ជ្រុំ​ថែទាំ​យ៉ាង​ដិតដល់​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ទំនាក់​ទំនងជា​ប្រពៃណី រវាង​ប្រទេស​យើង​ទាំងពីរ កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ព្រមទាំង​បាន​នាំមក​នូវ​គុណប្រយោជន៍ សម្រាប់​ប្រទេសជាតិ រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​យើង​ទាំ​ពីរ ក្នុងន័យ​ស្មើ​សិទ្ធិ ស្មើភាព និង​ឧបត្ថម្ភ​គាំទ្រ​ជួយ​គ្នា​ទៅវិញ​ទៅ មកលើ​គ្រប់​វិស័យ ទាំង​ក្នុង​ក្របខណ្ឌ​ប្រទេស និង​ក្នុង​ក្របខណ្ឌ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ការទូត​ទ្វេភាគី និង​កិច្ចប្រតិបត្តិការ រដ្ឋបាល ឈាន​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព ។​

​លោក ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស បានចាត់ទុក​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាល់​ក្នុងឱកាស​នេះ រៀបចំឡើង​ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៧៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ និង​ដើម្បី ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញា​នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​ពង្រឹង​មិត្តភាព​អោយ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត​។​​លោក​រដ្ឋមន្ត្រីការបរទេស​ថៃ​បន្តថា​៖ រាជរដ្ឋាភិបាល​ថៃ ប្តេជ្ញាចិត្ត​សហការ​យ៉ាង​ជិតស្និត​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា រួបរួម​កម្លាំង ទាំង​ក្នុង​វិស័យ​រដ្ឋ វិស័យ​ឯកជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​សេចក្តីសុខ ភាព​រីកចម្រើន​រុងរឿង និង​ភាពសម្បូរ​សប្បាយ សំរាប់​ប្រជាជន​កម្ពុជា និង​ថៃ ដោយមាន​មូលដ្ឋាន​ធម៌ សាមគ្គីធម៌​របស់​ព្រះពុទ្ធ​នាំមុខ​។​លោក រដ្ឋមន្ត្រី​អះអាងថា​អនាគត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ មានការ​ផ្សារភ្ជាប់​ដែល​ពុំ​អាច កាត់ផ្តាច់​បាន​។ យើង​ចាំបាច់​ត្រូវ​ឈានឆ្ពោះ​ទៅមុខ​ជាមួយគ្នា អភិវឌ្ឍ​រួមគ្នា និង​ជា​ធ្លុង​មួយ​ជាមួយគ្នា ។​សូមបញ្ជាក់ថា​ក្នុង​អា​ណ្តិ​រាជរដ្ឋាភិបាល​បន្តវេន​រវាង​កម្ពុជា​និង​ថៃ​កើតមាន​ព្រិ​ត្តិ​ការណ៍​រសើប​នានា​ជាច្រើន​ពិសេស​បញ្ហា​ព្រុំដែន​ដែល​អាច​បង្ក​ឲ្យ​មានការ​អា​រិះ​ភាព​រវាង​ប្រទេស​ទាំងពីរ​ប្រសិនបើ​មិនមាន​មានការ​ប្រុង​ប្រ​យ​ត្ន័​!​។​a ball  sreng a ball sreng1 

​