» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12045 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702216 នាក់

ហេតុអីអនុប្រធាន​ព្រឹទ្ធសភា​ចូលរួម​ធ្វើ​សាក្សីការចូល​កាន់តំណែង​រដ្ឋ​មន្ត្រី​របស់​រាជរដ្ឋាភិបាល​?!


​ភ្នំពេញ​៖ វា​ជា​រឿង​ប្លែក​នៃ​ពិធីការ​សម្រាប់​រាជរដ្ឋាភិបាល​ដែលមាន​លោក អ៊ុច បូរ​រិ​ទ្ធ អនុប្រធាន​ទី​២​ព្រឹទ្ធសភា លោក ចែម វី​ឌ្យ៉ា ប្រធាន​គណៈកម្មការ​ទី​៥ ព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​ខុទ្ទកាល័យ លោក​អនុប្រធាន​ទី​២ ព្រឹទ្ធសភា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​កា​របរ​សទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​គ្មាន​តំណាង​ខាង​រាជរដ្ឋាភិបាល​ចូលរួម​ក្នុង​ពិធី​ផ្ទេរតំណែង​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន​នោះទេ​?​។​a brak in2 

ការផ្ទេរ​តំណែង​យ៉ាង​តក់ក្រហល់​បែបនេះ​គឺ​មុន​តែ​១​ថ្ងៃ​ដើម្បី​ឲ្យ​លោក​ប្រាក់​សុខុន​មក​រៀបចំ​កិច្ចប្រជុំ​គណបក្ស​អាស៊ី​(ICAPP)​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ព្រឹក​ថ្ងៃទី​២២​វិច្ឆិកា​នៅ​នៅទីស្នាក់ការគណបក្សប្រជានជនវិមាន៧មករា។​​លោក ប្រាក់ សុខុន​ដែលជា​អនុប្រធាន​ព្រឹទ្ធសភា​ទី​១ ទទួលបាន​ការតែងតាំង ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ហើយ​ទទួលបាន​បានការ​បោះឆ្នោទ​គាំទ្រ​ពីស​មា​ជិ​រដ្ឋសភា ជា​ឯក​ច្ឆ័​ន្ធ​ក្រោម​សំឡេង ១១២ លើ​១១២​សំឡេង​(​ដែល​ក្នុងនោះ​មាន​តំណាងរាស្ត្រ​គណបក្ស​ហ្វុនស៊ិនប៉ិច​៥​នាក់​ផងដែរ​)​។ រដ្ឋសភា ក៏បាន​បោះឆ្នោត​គាំទ្រ លោក សុខ ចិន្តា​សោភា​ឲ្យ​នៅ ជា​ឧបនាយករដ្ឋមន្ត្រី​ផងដែរ​។​

​លោក ប្រាក់ សុខុន វ័យ​៧០​ឆ្នាំដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានមួយដង្ហើមចង្រឹត គឺជា​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស ចាប់ពី​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០២៣ ក្នុងពេល សម្តេច​តេ​ជោ ហ៊ុន សែន កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។ ក្នុង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ និង​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៥ លោក​ត្រូវតែ​តាំង​ជា​អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា​។ លោក​ក៏​ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦​។​

​សូមបញ្ជាក់ថា​បន្ទាប់ពី​ដក​លោក​ប្រាក់​សុខុន​ចេញពី​សមាជិក​ព្រឹទ្ធសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) នា​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្ដីសម្រេច​លុបឈ្មោះ លោក ប្រាក់ សុខុន ពី​បេក្ខជន​ជាប់ឆ្នោត​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ ហើយ​និង​ទទួលស្គាល់ លោក ង៉ែត ច​ដ្ដាវី ជំនួស​វិញ​។​

​គួរ​បញ្ជាក់ថា ការចេញ​សេចក្ដីសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋសភា​បានចេញ​ប្រកាស​ផ្លូវការ​អំពី​ការបើក​កិច្ចប្រជុំពេញអង្គ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​បេក្ខភាព លោក ប្រាក់ សុខុន ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស លោក សុខ ចិន្តា​សោភា ដែល​នឹងត្រូវ​ស្នើ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ដែលជា​តំណែង​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​៕a brak in a brak in1 


​